ជាតិ

ការិយាល័យ​រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី១០៧ នៃ​ទិវា​អន្តរជាតិ ០៨មីនាឆ្នាំ២០១៨ (មានវីដេអូ)

​ខេត្ត​កែប៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ១៣រោច ខែផល្គុន ឆ្នាំរកា​និ​ព្វ​ស័ក ព.ស២៥៦១ ត្រូវ​ថ្ងៃទី១៤ ខែ មីនាឆ្នាំ ២០១៨។  បាន​ប្រារព្ធ​ពិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លើក​ទី១០៧ទិវា​អន្តរជាតិ​នារី០៨មីនា ក្រោម​ប្រធានបទ” ស្ត្រី​រួមគ្នា​រក្សា​សន្តិភាព និង​អភិវឌ្ឍ​ជាតិ” ។ ពិធី​នេះ​ផងដែរ បានរៀបចំ​ដោយ​ការិយាល័យ​កិច្ចការនារី​ស្រុក​ដំណាក់​ចង្អើរ ក្រោម​វត្តមាន​អធិបតីភាព​លោកស្រី គឹម ចា​ន្នី អភិបាល​នៃ​គណៈ​អភិបាលស្រុក​ដំណាក់​ចង្អើរ ។ និង​មាន​វត្តមាន​ចូលរួម​ផងដែរ​ពី​សំណាក់ ប្រធាន​ក្រុមប្រឹក្សា​ស្រុក រួម​និងស្ត្រីៗដែលជា​ភរិយា ថ្នាក់ដឹកនាំ​ស្រុក មន្ត្រីរាជការ បងប្អូន ជា​ស្ត្រី មកពី​បណ្តាល​សាលារៀន​នានា ជុំវិញ ស្រុក ឃុំ សរុប​ប្រមាណ​ជាង១០០នាក់។

អង្គពិធី បន្ទាប់ពី​មានការ​អាន​នូវ​របាយការណ៍​ស្វាគមន៍​របស់លោក​ស្រី រស់ សុគន្ធ ប្រធានការិយាល័យ​កិច្ចការនារី​ស្រុក ដែល​បាន​រំលេច​អោយដឹងពី​សកម្មភាព​ការងារ​រីកចម្រើន​នៃ​វិស័យ​កិច្ចការនារី និង​ប្រវត្តិ​ទិវា០៨មីនា ព្រមទាំង ព្រះរាជសារ សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុន្នីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរី ភាព​សេចក្ដីថ្លៃថ្នូរ​និង​សុភមង្គល​ជា​បន្តបន្ទាប់​រួចមក។

មានប្រសាសន៍ សំណេះសំណាល​នាឱកាស​នោះ​ផងដែរ លោក​គឹម ចា​ន្នី អ​ភ​បាល​ស្រុក បាន​សម្ដែង​ការអបអរសាទរ និង​គាំទ្រ​ចំពោះ​ខ្លឹមសារ​ប្រធានបទ​នៃ​ទិវា០៨មីនាឆ្នាំ២០១៨នេះ  និង​បាន​លើក​គូសបញ្ជាក់ថា៖ ទិវា​សិទ្ធ​នារី០៨មីនា សម្រាប់​ពិភពលោក មាន​អាយុកាល១០៧ឆ្នាំ​មកហើយ​ក៏ពិតមែន ។ ក៏ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា យើង​ទើបតែ បានរៀបចំ​រំលឹក​ធ្វើជា​រៀងរាល់ឆ្នាំ​ប្រមាណ​ជាង៣០ឆ្នាំ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ។  នេះ​ដោយសារ​ប្រទេសជាតិ​យើង​រង​នូវ សង្គ្រាម និង​ការបាក់​បែកសាមគ្គី​រវាង​ខ្មែរ​និង​ខ្មែរ។

ដូច្នេះ ប្រទេសជាតិ​មួយ​បើ​គ្មាន​សុខសន្តិភាព​ជួបតែ​បញ្ហា​សង្គ្រាម​កុំថាឡើយ កិច្ច​អភិវឌ្ឍ​សង្គម សូម្បីតែ​សិទ្ធ​សេរីភាព​ក៏​គ្មាន​ដែរ។ ដោយ​មើលឃើញ​ពី​តម្លៃ​នៃ​សុខសន្តិភាព​នេះហើយ ។ដូចនេះ​យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​ថែរក្សា​តម្លៃ​សុខសន្តិភាព​ដើម្បី​កិច្ច​អភិវឌ្ឍ​ប្រទេសជាតិ​យើង​អោយបាន​កាន់តែ​រីកចម្រើន។

លោកស្រី​អភិបាលស្រុក ក៏បាន​លើកឡើង​បញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន ស្រប​ពេលដែល​ប្រទេសជាតិ​យើង កំពុងមាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​រីកចម្រើន ក្រោម​ការដឹកនាំ របស់​សម្ដេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី។ បងប្អូន​ជា​ស្ត្រី​យើង ត្រូវបាន​រាជរដ្ឋាភិបាល​តែង​បាន​យកចិត្តទុកដាក់ គិតគូរ​ខ្ពស់​ពី​ជីវភាព​រស់នៅ​និង​អោយ​តម្លៃ​ដោយបាន​ចាត់ទុក​ស្ត្រី​គឺជា​ឆ្អឹងខ្នង​ក្នុង​កិច្ច​អភិវឌ្ឍ​ប្រទេសជាតិ​ព្រមទាំង​បានផ្ដល់​សិទ្ធ​ការងារ តូ​នាទី ឋានៈ​និង​សិទ្ធ​នយោបាយ​កាន់តែ​ប្រសើរឡើង​ស្មើ​និង​បុរស។

ក្នុងឱកាស​នោះដែរ លោកស្រី គឹម ចា​ន្នី  ក៏បាន​ផ្ដាំផ្ញើ ដល់​បងប្អូន​ស្ត្រី​ត្រូវខិតខំ​អភិវឌ្ឍន៍​សមត្ថភាព​ខ្លួន​ទាំង​នៅក្នុង​ស្ថាប័ន និង សង្គម​គ្រួសារ ដើម្បី​សម្រប​ខ្លួន​អោយបាន​ទាន់​ការវិវត្ត​នា​សម័យ​បច្ចេកវិទ្យា​ទំនើប ក្នុង​ពិភពលោក។ ដើម្បី រួមចំណែក​កសាង​និង​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គមជាតិ​យើង​អោយបាន​កាន់តែ​រីកចម្រើន​ថែមទៀត។ ក្នង​ឱកាស​នោះ​សមាជិក​អង្គពិធី ក៏បាន​ទទួល​អំណោយ​វត្ថុ​អនុស្សាវរីយ៍​នូវ​ក្រណាត់​សំពត់​មួយ​ក្បិន​ម្នាក់​រួម​និង​ថវិកា​មួយចំនួន​ផងដែរ៕ ដោយ ហង្ស សុភាព

SHARE
RELATED POSTS
លោកជំទាវ ម៉ែន សំអន អញ្ជើញ​ចូលរួម​សម្ភោ​ធ សមិទ្ធិផល​នានា​ក្នុង​វត្ត​ដងទង់ ស្ថិតនៅ​ក្រុង​បាវិត
កិច្ចប្រជុំបូកសរុបលទ្ធលផលប្រឡងប្រណាំង អនុវត្តគោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាពប្រចាំឆ្នាំ២០១៧
ក្រុមគ្រួសារ​សព លោក ​ប៊ិន ជាន​ នៅ​ស្រុក​បរិបូណ៌ ទទួល​ថវិកា​បេឡា​មរ​ណះ​សង្គ្រោះ របស់​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា ចំនួន៤លាន​រៀល

Leave Your Reply

*