ជាតិ

បូកសរុប​លទ្ធផល​ការងារ​បក្ស​ប្រចាំឆ្នាំ២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១៨ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ សម្តេចចៅហ្វា​វាំង ​គង់ សំអុល ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល ​ចុះជួយ​ខេត្តកំពង់ឆ្នាំង​ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី៩ ខែមីនា​ឆ្នាំ ២០១៨ ទៅកាន់​សមាជិក​អង្គសន្និបាត៦៧៩នាក់​ថា៖ ក្រុមការងារ​គ្រប់លំដាប់​ថ្នាក់​ដែលមាន​ភារកិច្ច​ចុះជួយ​មូលដ្ឋាន​ក្នុង​ខេត្តកំពង់ឆ្នាំង សំណូមពរ​ចុះ​ឲ្យ​ដល់​មូលដ្ឋាន​ប្រជាពលរដ្ឋ ពិសេស​ភូមិ​ឃុំ​ដាច់ស្រយាល ដើម្បី​អប់រំ​ពួកគាត់​អោយ​ស្វែងយល់​អំពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ធ្វើអោយ​ប្រទេស​កម្ពុជា​ទទួលបាន​សុខសន្តិភាព និង​មានការ​អភិវឌ្ឍ​ដូច​បច្ចុប្បន្ននេះ និង​ដើម្បី​ឲ្យ​ពួកគាត់​ចូលរួម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងពេល​បោះឆ្នោត​តំណាងរាស្ត្រ​និតិ​កាល​ទី៦ទទួលបាន​ជោគជ័យ។

សម្ត​ច​ចៅ​ហ្វា​វាំង​ក៏បាន​ជំរុញ​ដល់​ក្រុមការងារ​ទាំងអស់​ត្រូវ​តែ​បកស្រាយ​រាល់​ឧ​បាល​កល​ឃោសនា​របស់​ពួក​អគតិ​នានា​ដែល​វាយប្រហារ​មកលើ​គ​ណ​បក្ស​ប្រជាជន អោយបាន​ទាន់ពេលវេលា។  ទន្ទឹមគ្នា​នេះដែរ​សមាជិក​បក្ស​ដែល​កាន់តំណែង​គ្រប់​ជាន់ថ្នាក់​នៅក្នុង​ឃុំ សង្កាត់ និង​ក្រុង​ស្រុក ត្រូវតែ​សកម្ម​ការងារ​ដែល​រាជរដ្ឋាភិបាល​ប្រគល់អោយ ដោយ​ត្រូវ​នាំគ្នា​លប់បំបាត់​ភាព​អសកម្ម​ទាំងឡាយ​ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​ខឹងសម្បារ​នឹង​យើង ដោយ​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម អោយបាន​ល្អប្រសើរ​តាម​គោល​ការ​ច្បាប់​ជូន​ប្រជាពលរដ្ឋ​អោយបាន​ទាន់ពេលវេលា។

នៅក្នុង​ធិ​ធី​នេះដែរ  ឯកឧត្តម អ៊ុក រ៉ាប៊ុន អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តកំពង់ឆ្នាំង បាន​លើកឡើងថា៖ មន្ត្រី​ដែលជា​សមាជិក​បក្ស​នៅ​គ្រប់​សាខា​បក្ស​មូលដ្ឋាន​យកចិត្តទុកដាក់​អនុវត្តន៍​កម្មវិធី​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដល់​ប្រជាពលរដ្ឋ​ទូរ​ទៅ​នៅតាម​មូលដ្ឋាន ដើម្បីអោយ​គាត់​ស្វែងយល់បាន និង​សម្រេច​ចិ​ទ្ត​ចូលរួម​បោះឆ្នោត​គាំទ្រ​គណបក្ស។ ដើម្បីអោយ​ប្រជាពលរដ្ឋ​គាំទ្រ​យើង  អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ត្រូវតែ​ធ្វើអំពើ​ល្អ​ជួយ​ប្រជាពលរដ្ឋ ពិសេស​នៅពេល​ពួកគាត់​មានទុក្ខ​លំបាក ពួកគាត់​ត្រូវការ​យើង គឺ​យើង​ត្រូវតែ​ចូលរួម​ដោះស្រាយ​នូវ​ទុក្ខលំបាក និង​សេចក្តីត្រូវការ​របស់គាត់​អោយបាន​ទាន់ពេលវេលា និង​ពេញចិត្ត​ពេញ​ថ្លើម នោះ​ការបោះឆ្នោត​សាកល​នៅក្នុង​ខែកក្កដា​ឆ្នាំ ២០១៨ ពិតជា​ទទួលបាន​ជោគជ័យ។

ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្តកំពង់ឆ្នាំង នៅក្នុង​ទិសដៅ​ឆ្នាំ២០១៨ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង បានស្នើ​សុំអោយ​សមាជិក​បក្ស​គ្រប់​ថ្នាក់ ត្រូវ​រក្សា​ប្រៀប​ឈ្នះ​អោយមាន​សម្លេង​ស្មើ​និង ៣ភាគ៤ នៃ​អាសនៈ​ឡើងទៅ។ អាជ្ញាធរ​គ្រប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម និង​សំណូមពរ​នានា​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន ដោយ​តម្លាភាព និង​មាន​គណនេយ្យភាព។ ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​សន្តិភាព ស្ថេរភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​អោយបាន​រឹងមាំ ដោយ​ត្រូវ​សកម្ម​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​សុ​វត្តិភាព​អោយបាន​ល្អប្រសើរ នៅ​គ្រប់​ឃុំ សង្កាត់ ។ ត្រូវ​ខិត ខំ​អប់រំ និង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ ពិសេស​សមាជិក​បក្ស​នៅ​គ្រប់​មូលដ្ឋាន ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត អោយ​ពួកគាត់​ចូលរួម​គាំទ្រ​ដំណើរការ​បោះឆ្នោត  និង​ចូលរួម​ទៅ​បោះឆ្នោត​សកល​ជ្រើសរើស​តំណាងរាស្ត្រ នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ក្នុងពេល​ខាងមុខនេះ អោយបាន​ទាំងអស់គ្នា និង​អោយបានគ្រប់ៗគ្នា​គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា៕ ដោយ ៖ រី ភា​រិ​ទ្ធិ

SHARE
RELATED POSTS
សំរាមក្នុងក្រុងបានលុងបានក្លាយជាភ្នក់ភ្លើងដើម្បីបំបាត់ក្លិនស្អុយ
ឯកឧត្តម ប៉ូ លីវា អភិបាលរងខេត្តបានថ្លែងថាយុវជនយុវនារីត្រូវនាំគ្នាលេងល្បែងកម្សាន្តប្រជាប្រិយប្រពៃណីខ្មែរ
យើង​រស់នៅ​ក្រោម​មេឃ​តែមួយ មាន​ព្រំ​ដែនទឹក ព្រំដែន​គោគ ព្រំដែន​អាកាស​ជាប់​គ្នា ប្រពៃណី វប្ប​ធ​ម៌ អធិប្បតេយ្យភាព បូរណភាព​ដែនដី​ដោយឡែក..

Leave Your Reply

*