ជាតិ

ក្រុមគ្រួសារ​សព លោក ​ប៊ិន ជាន​ នៅ​ស្រុក​បរិបូណ៌ ទទួល​ថវិកា​បេឡា​មរ​ណះ​សង្គ្រោះ របស់​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា ចំនួន៤លាន​រៀល

កំពង់ឆ្នាំងៈ ថ្ងៃ​សុក្រ ០៨រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១  ត្រូវ​នឹង​ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ លោក​វរសេនីយ៍ឯក ឃូ សុផាន់ មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង តំណាង ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ  ធន ធឿន ប្រធាន​គណៈកម្មាធិការ​សមាគម​អ​តី​យុទ្ធជន​កម្ពុជា ខេត្តកំពង់ឆ្នាំង, លោក ចក់ កែវ​ចំរើន ប្រធានការិយាល័យ​បេឡា​ជាតិ​អតីតយុទ្ធជន​ខេត្ត  រួម​និង​មន្ត្រី​ក្រុម​កា​ងារ ស.អ.ក បាន​អ​ញ្ជេ​ី​ញ​យក​ថវិកា បេឡា​មរណៈ​សង្គ្រោះ របស់​សមាគម​អតីតយុទ្ធជន​កម្ពុជា ចំនួន ៤,០០០,០០០ រៀល  ទៅជូន​លោកស្រី ស៊ុន ស្រី​ពៅ   ត្រូវជា​កូន​របស់​សព ឈ្មោះ ប៊ិន ជាន ដែលជា​អតីត គ្រួសារ​យុទ្ធជន​ពលី ទើបនឹង​ទទួលមរណៈភាព នៅវេលា​ម៉ោង ៥:៣០ នាទី​ព្រឹក​ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅ​ភូមិ សាលាឃុំ  ឃុំ​ពពេល ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាស​ដ៏​ក្រៀមក្រម​នេះដែរ លោក ចក់ កែវ​ចំរើន បាន​មានប្រសាសន៍​ពាំ​នាំនូវ​ការចូលរួម​រំលែក​ទុក្ខ ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ពី​សំណាក់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គលេខាធិការ ស.អ.ក , ឯកឧត្តម​ប្រធាន ស.អ.ក ខេត្ត ជូន​ចំពោះ​ក្រុមគ្រួសារ​សព ហើយ លោក​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ថវិកា​ទាំងអស់នេះ មិនមែនជា​ថវិកា​ដែល​បានមកពី​ការបង់​ចូល​សមាគមរ​បស់បង​ប្អូន​អតីតយុទ្ធជន​យើង​ទាំងអស់​នោះទេ ព្រោះ​ថវិកា​ដែល​បងប្អូន​បាន​បង់​ប្រចាំខែ​មិនបាន​គ្រប់​ចំនួន​ទៅតាម​តម្រូវការ​ចាំបាច់​របស់​សមាគម ដូច្នេះ ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​របស់​គ្រួសារ​សព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ប្រធាន​សមាគម​អតីត​យុទ្ធ​កម្ពុជា សម្តេច បាន​ជួយឧបត្ថម្ភ​ថវិកា​បន្ថែម​ឲ្យ​បាន​គ្រប់​ចំនួន សម្រាប់​យកមក​ប្រគល់ជូន​ដល់ដៃ​គ្រួសារ​សព​ក្នុងឱកាស​ពេលនេះ  ។ រី ភា​រិ​ទ្ធិ

SHARE
RELATED POSTS
អបអរសាទរអធិការនគរបាលស្រុកមេមត់ ទទួលបានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ដែលប្រទានពីព្រះមហាក្សត្រកម្ពុជា ហើយបំពាក់ដោយផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី
សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរចំនួនជាង ១០០ សន្លឹង ត្រៀមយកទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ នៅពេលជំនាញចុះគល់បញ្ជីរួចរាល់..!!
សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ រៀបចំ​ពិធី​សំណេះសំណាល និង​បំពាក់​គ្រឿង​ឥស្សរិយយស​មេដាយ

Leave Your Reply

*