ជាតិ

អធិការនគរបាល​ស្រុក​មេមត់ សំណេះសំណាល ​ជាមួយ​នគរបាល​នារី ក្នុងឱកាស​អបអរសាទ​រ ខួប​អនុស្សាវរីយ៍ លើក​ទី១០៧ ទិវា​សិទ្ធ​នារី​អន្តរជាតិ៨មីនា

ខេត្ត​ត្បួ​ង​ឃ្មុំ ៖ នា​ព្រឹក​ថ្ងៃទី០៨ខែមីនា ឆ្នាំ២០១៨នេះ អធិការនគរបាល​ស្រុក​មេមត់ បានធ្វើការ​សំណេះសំណាល​ជាមួយ​នគរបាល​នារី​ចំនួន ០៧ នាក់ ក្នុងឱកាស​អបអរសាទ​រ​ខួប​អនុស្សាវរីយ៍ លើក​ទី១០៧ ទិវា​សិទ្ធ​នារី​អន្តរជាតិ៨មីនា នៅក្នុង​សាលប្រជុំ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់។

ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី១០៧ លោក​វរសេនីយ៍ឯក ហុង គឹម​ហឿន អធិការនគរបាល​ស្រុក បាន​ថ្លែង​កោតសរសើរ ចំពោះ​នគរបាល​នារី ក្នុង​អធិការ​ស្រុក​ទាំងមូល​ដែល​ខិតខំ​បំពេញការងារ គ្រប់ផ្នែក​តាម​ជំនាញ​រៀងខ្លួន និង​បានធ្វើ​សំណូមពរ​ដល់​បងប្អូន​ស្ត្រី​ទាំងអស់ ឲ្យ​ខិតខំ​ក្នុងការ​អភិវឌ្ឍ​នូវ​សមត្ថភាព​របស់ខ្លួន ដើម្បី​ចូលរួម​ក្នុង​កិច្ចការ សង្គមជាតិ សំខាន់​ឲ្យ​ក្លាយខ្លួនជា​អ្នកដឹកនាំ​ដ៏​ល្អ​ក្នុង​សង្គមជាតិ​កាន់តែ​ប្រសើរឡើង និង កាន់តែ​មាន​ភាព​ផុលផុស​ជាង​មុន​ទៀតផង ។

លោក​អធិការ​បាន​គូសបញ្ជាក់​ទៀតថា បងប្អូន​ស្ត្រី​គ្រប់រូប មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍ នៅក្នុង​ក្រុមគ្រួសារ និង សង្គមជាតិ ដែលជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ផងដែរ ។ ដោយ​កត្តា​ទាំងនេះហើយ​ដែល​ធ្វើ​ឲ្យ​បងប្អូន​ស្ត្រី​យើង​គ្រប់រូប ត្រូវមាន​ស្មារតី​ចូលរួម​ក្នុងការ​ថែរក្សា ការពារ​សន្តិភាព ព្រមទាំង​ធ្វើការ​ប្រឆាំង​ដាច់ខាត នូវ​រាល់​ឧបាយកល ល្បិច​បោក​បញ្ឆោត​របស់​ក្រុម​ជន​ណា ដែលមាន​ម​ហិ​ច្ឆិ​តា ក្នុងការ​ប៉ង់​ប៉ង​បំផ្លាញ​នូវ​សន្តិភាព នៅ កម្ពុជា ដែល​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី បាន​ខិតខំ​ប្រឹងប្រែង ស្វែងរក​ទាំង​លំបាក​អស់​រយៈពេល​ជាច្រើន ឆ្នាំ​មក​នោះ ។

ក្នុងនោះ​ផងដែរ​លោក​អធិការ បាន​ជូន​ដល់​បងប្អូន​នគរបាល​នារី​នូវ​បាច់ផ្កា​ជា​កាដូរ​អនុស្សាវរីយ៍ និង​ក្នុងម្នាក់ៗទទួលបាន​ថវិការ​ចំនួន៥ម៉ឺន​រៀល​ផងដែរ ៕ ដោយ ៖ សារឿន

 

SHARE
RELATED POSTS
ប្រកាសផ្លាស់ប្ដូរប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី ក្រោមអធិបតីភាព​ឯឧត្ដម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន(មានវីដេអូ)
ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ប្រធាន​គ​ណះ​កម្ម​ការ​ជ្រើសរើស​ពលទាហាន​ថ្មី
អបអរសាទរពិធីប្រកាសចូល កាន់មុខតំណែងអភិបាលរងនៃគណះអភិបាលខេត្តកំពង់ឆ្នាំង…

Leave Your Reply

*