ជាតិ

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡោ សុខា ស្នងការ នៃ​ស្នងការ​រដ្ឋា​ន​ខេត្តមណ្ឌលគិរី បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​មន្ត្រីនគរបាល​ក្រោម​ឱវាទ ក្នុង​ថ្ងៃ​ទិវា​នារី​អន្តរជាតិ៨មិនា​ឆ្នាំ២០១៨

ខេត្តមណ្ឌលគិរី ៖ នៅ​រសៀល​ថ្ងៃទី០៨ខែ​មិនា ឆ្នាំ២០១៨នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡោ សុខា ស្នងការ នៃ​ស្នងការ​រដ្ឋា​ន​ខេត្តមណ្ឌលគិរី បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​មន្ត្រីនគរបាល​ក្រោម​ឱវាទ ព្រមទាំង​ហូប​អាហារ​សាមគ្គី​នៅ​ហាង​អាហា​រដ្ឋា​ន​ពេជ្រ​ដា ក្នុង​ថ្ងៃ​អបអរសាទរ​ទិវា​នារី​អន្តរជាតិ៨មិនា​ឆ្នាំ២០១៨ ។ក្នុងការ​អញ្ជើញ​ជួប​សំណេះសំណាល​នាឱកាស​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡោ សុខា ស្នងការ​ខេត្តមណ្ឌលគិរី បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​របស់លោក​ជូន​ដល់​មន្ត្រីនគរបាល​ក្រោម​ឧ​វាទ ក្នុង​មួយនាក់ៗទទួលបាន​ថវិកា​ចំនួន៤០.០០០៛(បួន​ម៉ឺន​រៀល)។

បន្ទាប់មក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បាន​មាន​ប្រសា​ន៍ សម្តែង​នូវ​មនោសញ្ចេតនា​រីករាយ អប់អរសាទរ និង​ចូលរួម​ប្រសិទ្ធ​ពរជ័យ សិរី​សួរ​ស្តី ជ័យ​មង្គល វិបុល​សុខ បវរ​មហាប្រសើរ​គ្រប់ប្រការ ប្រកបដោយ​សេចក្តីស្រលាញ់​គោរព​ស្រលាញ់​យ៉ាង​ជ្រាលជ្រៅ និង​សូមអោយ​កងកម្លាំង មន្ត្រី​នគរបាលជាតិ​នារី ជាពិសេស​កងកម្លាំង​នគរបាល​នារី ដែល​បម្រើការ​តាម​បណ្តា​អង្គភាព​ចំណុះអោយ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តមណ្ឌលគិរី ទាំងអស់​ប្រកបដោយ​កាយពល​មាំមួន កម្លាំង​ខ្លាំងក្លា សុខ​ភាពល្អ​បរិបូរ​ណ៌ អាយុ​យឺនយូរ ដើម្បី​ចូលរួមចំណែក​ក្នុងការ​ថែរក្សា​សន្តិសុខ​ជាតិ​មាតុភូមិ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម តាម​គោលការណ៍​ដ៏​ល្អ​ប្រពៃ​របស់​អគ្គស្នងការ​រ​ដ្ឋា​ន​នគរបាលជាតិ និង​ក្រសួងមហាផ្ទៃ​ដែល​បាន​ដាក់ជូន។

បន្ទាប់មកទៀត​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បានន​ធ្វើការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ ពី​ចម្ងាយ​ដល់​កងកម្លាំង​នគរបាល​នារី​គ្រប់​អង្គភាព ទាំង​មិត្ត​នគរបាល​នារី​ដែល​កំពុង​បម្រើ​ការងារ កំពុង​បន្ត​ការសិក្សា សម្រាក​ព្យាបាល​ជម្ងឺ ក៏​ដូច​មិត្ត​នគរបាល​នារី​ដែល​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការ​មាន​ផ្ទៃពោះ សូម​មាន​សេចក្តីសុខ និង​សុភមង្គល​គ្រប់​ក្រុមគ្រួសារ និង​សូម​ប្រកប​តែ​ពុទ្ធពរ៤ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ។

ឆ្លៀត​ក្នុងឱកាស​នោះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡោ សុខា ស្នងការ​នគរ​ខេត្តមណ្ឌលគិរី បាន​មានប្រសាសន៍ថា ទិវា​សិទ្ធ​នារី​អន្តរជាតិ៨មីនា ត្រូវបាន​លើកឡើង​ក្រោម​ប្រធានបទ(ស្ត្រី​រួមគ្នា​រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍ​ជាតិ)គឺជា​ប្រធានបទ​ដ៏​មាន​អត្ថន័យ និង​ស្ដែងចេញ​ប្រកបដោយ​ភាពស្វាហាប់​របស់​នារី​លើ​សកលលោក ដែលជា​ការពិត​នារី​គឺជា​កម្លាំង​ចលនា​រួម​យ៉ាងសំខាន់ ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍន​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន និង​សម្បូរ​សប្បាយ។ ឯកឧត្តម​បាន​មាន​ប្រសា​ន៍​បន្ថែមទៀតថា យើងខ្ញុំ​ទាំងអស់គ្នា​ចងចាំ​ជានិច្ច​នូវ​គុណូបការៈ​របស់​កងកំលាំង​នគរបាល​នារី​ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ពលី​ជីវិត​នៅក្នុង​សមរភូមិ ក្នុង​គោលដៅ​ការពារ​និង​ស្រោចស្រង់​ជាតិ​មាតុភូមិ​ចេញពី​ភ្លើងសង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ឡើង​នា​ទសវត្សរ​កន្លងមក៕ ដោយ (រម​នា)

SHARE
RELATED POSTS
សំលេងសន្លឹកឆ្នោតសណ្តោះអាសន្នជ្រើសតាំងតំណាងនិតិកាលទី៦នៅក្នុងខេត្តមណ្ឌលគិរី
អបអរសាទរអធិការនគរបាលស្រុកមេមត់ ទទួលបានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ដែលប្រទានពីព្រះមហាក្សត្រកម្ពុជា ហើយបំពាក់ដោយផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី
ទិវា​នារី​អន្តរជាតិ៨មីនា​ខួប​លើក​ទី១០៧ ក្រោម​ប្រធានបទ (ស្ត្រី​រួមគ្នា​ថែរក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ)

Leave Your Reply

*