
កំពង់ឆ្នាំង ÷ ជនសង្ស័យដែលជាមេក្លោង ខាងលួចរថយន្តម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ក្រួងមហាផ្ទៃសហការជាមួយនិង សមត្ថកិច្ចនគរបាល ខេត្តកំពង់ឆ្នាំង ធ្វើការ ចាប់ឃាត់ខ្លួននៅវេលាម៉ោង ៥និង៣០នាទី ល្ងាច ថ្ងៃទី ០៧ ខែមិនា ឆ្នាំ២០១៨ នៅចំណុច មុខសួនច្បារ មុខសាលាខេត្តកំពង់ឆ្នាំង ខណៈដែលជនសង្ស័យខាងលើ មកសម្ងំលាក់ខ្លួន នៅខេត្តកំពង់ឆ្នាំង រយៈពេលពីរ ថ្ងៃទើបសមត្ថកិច្ចរកឃើញ ។
សមត្ថកិច្ចនគរបាលខេត្តបានអោយដឹងថាៈ ជនសង្ស័យរូបនោះ មានឈ្មោះសៅ វាសនា អាយុ ៣១ឆ្នាំ មានស្រុកកំណើតនៅ ស្រុកស្រីសន្ឋ ខេត្តកំពង់ចាម និងមានទីលំនៅបច្ចុប្បន្ន សង្កាត់ទឹកល្អក់ទី១ ខណ្ឌ័ទួលគោក រាជធានីភ្នំពេញ ។
ប្រភពដដែលបានបន្តថាៈ បន្ទាប់សមត្ថកិច្ចក្រសួងមហាផ្ទៃចាប់បាន បក្សពួក ជនសង្ស័យខាងលើ ដែលជំនាញ ខាងលួចរថយន្តនៅរាជធានីភ្នំពេញបានពីរនាក់ បានដឹងថាៈ នៅសល់ ម្នាក់ទៀតគឺឈ្មោះ សៅ វាសនា ដែលជាមេក្លោងខាងលួចរថយន្ត ហើយកំពុងគេចខ្លួន តាមបណ្តាខេត្តនានា ។
ក្រោយមកសមត្ថកិច្ចបានដឹងថា ជនសង្ស័យខាងលើ បានមកសម្ងំលាក់ខ្លួននៅខេត្តកំពង់ឆ្នាំង ទើបសមត្ថកិច្ច របស់ក្រួសួង សហការជាមួយសមត្ថកិច្ចនគរបាលខេត្ត បានឃ្លាំមើល រយៈពេល ២ថ្ងៃ ទើប នៅវេលាម៉ោង ប្រមាណជាង៥ ល្ងាច ថ្ងៃទី ៧ ខែមិនា សមត្ថកិច្ចបានប្រទះឃើញ ជនសង្ស័យខាងលើ កំពុង នាំប្រពន្ឋ និងកូន មកលេងកំសាន្ត នៅសួនកុមារមុខសាលាខេត្តកំពង់ឆ្នាំង ទើបឈានដល់ការចាប់ខ្លួនតែម្តង ។
សមត្ថកិច្ចបានដកហូតវត្ថុតាម រួមមានរថយន្តម៉ាក ហាយឡិនឌ័រ១គ្រឿង ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AK.6808 និងគ្រឿងសម្ភាសរៈ សម្រាប់ ធ្វើសកម្មភាព ជាច្រើន ទៀត មាននៅក្នុងរថយន្តខាងលើ។
យោងតាមប្រភព ពីសមត្ថកិច្ចក្រសួងមហាផ្ទៃបានអោយដឹងថាៈ បក្សពួកពីរនាក់ ដែលសមត្ថកិច្ចចាប់បានមានម្នាក់ឈ្មោះ ហេង ដែលជាដៃជើងរបស់ឈ្មោះ សៅ វាសនា ជាមេក្លោង ហើយពួកគេទាំង៣នាក់ បានធ្វើសកម្មភាពលួចរថយន្ត នៅរាជធានីភ្នំពេញ និងបណ្តាលខេត្តមួយចំនួន ៕ រី ភារិទ្ធិ