ជាតិ

ឯកឧត្ដម​សេនី​យ៌​ឯក ឌី វិជ្ជា បាន​ជំរុញ​ដល់​មន្ត្រីនគរបាល ស្នងការដ្ឋាន​ខេត្តស្វាយរៀង បង្ករ​ការទប់ស្កាត់​ប​ទ​ល្មើស និង​រឹ​ត្យ​បន្តឹង ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ

ខេត្តស្វាយរៀង  ៖ឯកឧត្តម​សេនី​យ៌​ឯក ឌី វិជ្ជា​អគ្គ​ស្នងការរង នគរបាលជាតិ​បាន​ជម្រុញ​ដល់​ស្នងការដ្ឋាន​ខេត្តស្វាយរៀង​ក្នុងការ​ចូលរួម​ទប់ស្កាត់​បទល្មើស​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ។

ឯកឧត្តម​បាន​ថ្លែង​បែបនេះ​នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​នា​រសៀល​ថ្ងៃទី០៧មិនា​ឆ្នាំ២០១៨នៅក្នុង​កិច្ចប្រជុំ​បូកសរុប​សភា​ព​ការ​ណ៌​កិច្ច​ប្រតិបត្តិ​ការរក្សាសន្តិសុខ​សណ្តាបធ្នាប់​សង្គម​ប្រចាំឆ្នាំ២០១៧និង​ទិសដៅ​ការងារ​ឆ្នាំ២០១៨ របស់​ស្នងការដ្ឋាន​ខេត្តស្វាយរៀង​និង​ផ្ស​ព្ធ​ផ្សាយ​ទិសដៅ​ការងារ​ឆ្នាំ២០១៨របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែលមាន​ការ​អ​ញ្ញើញ​ចូលរួម​ពី​ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត​និង​មន្ត្រី កងកម្លាំង​នគរបាល​ប្រមាណ​ជាង៣០០នាក់។

ឯក​ឧ​ត្ត​បាន​ជម្រុញ​ដល់​កងកម្លាំង​ទាំងអស់​ចូលរួម​ឲ្យ​បាន​សកម្ម​ក្នុងការ​ទប់ស្កាត់​បទល្មើស​នានា​ដូចជា​ការជួញដូរ​មនុ​ស្ស ប្រើប្រាស​គ្រឿងញៀន ជួញដូរ​គ្រឿងញៀន អំពើ​ឆក់​ប្លន់​អំពើ​អហឹ​ង្សា​និង​ការ​ឆ្លងដែន​ពី​ជនបរទេស​ខុសច្បាប់​ជាដើម​ជាពិសេស​កងកម្លាំង​សមត្ថកិច្ច​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការ​បង្កា​ការ​ទុប​ស្កា​តបទ​ស្មើ​ស​និង​ក្តាប់​ឲ្យ​បាន​រាយ​ការជូន​ថ្នាក់លើ។

ឯកឧត្ដម​បាន​បន្តថា​ការងារ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​ត្រូវ​បន្ត​និរន្ត​ភាព​ដោយ​ជំរុញ​ការ​ផ្ស​ព្ធ​ផ្សាយ​គោលនយោបាយ​រៀបចំ​វេទិការ​សាធារណៈ​ពង្រឹង​គោលដៅ​ប្រជា​ការពារ​ចាត់វិធានការ​ការពារ​គោលដៅ​ងាយ​រងគ្រោះ និង​លើក​ប៉ាណូ

លេខ​ទូរស័ព្ទ​ទាន់​ហេតុ​ការ​ណ៌​នៅតាម​ទីប្រជុំជន​និង​តាម​ផ្លូវបំបែក​ដើម្បី​ងាយស្រួល​ប្រជាពលរដ្ឋ​ទំនាក់ទំនង​ផ្ដល់ព័ត៌មាន​និង​សុំ​អន្តរា​គម​ន៌។

ឯកឧត្តម​បាន​ក្រើនរំលឹក​ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់​ត្រូវខិតខំ​យកចិត្តទុកដាក់​ថែរក្សា ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ សុវត្ថិភាព និង​ស្ថិរភាព​សង្គម ក្ដាប់​ឲ្យ​បាន​នូវ​ស្ថិតិ​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ចំណូលស្រុក ព្រមទាំង​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ និង​ត្រឹមត្រូវ​តាមច្បាប់ ប្រកាន់​នូវ​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​ភារកិច្ច និង​ប្រកបដោយ​គុណធម៌ សីលធម៌ និង​សុជីវធម៌​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ ។ ដោយ ៖ សោម​សុន​ឌី​ណេ

SHARE
RELATED POSTS
ក្រោយមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់មុននេះបន្តិច លោកអធិការនគរបាលស្រុកមេមត់ បានបញ្ជាឲ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៤ យកចិត្តទុកដាក់តាមដាន ….!
ផ្លូវក្រាលកៅស៊ូជាង៥១kmsសម្តេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ ៨មីនា លើក​ទី១០៧ ឆ្នាំ២០១៨ ក្រោម​ប្រធានបទ ស្ត្រី​រួមគ្នា​ថែរក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ

Leave Your Reply

*