ជាតិ

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ នាយ​ឧត្ដមសេនីយ៍ អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សា វឿន បាន​បញ្ជា​ឲ្យ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ដែល​ទើប​ឡើងកាន់តំណែង​ថ្មី មាន​ភារកិច្ច​ចាំបាច់​ត្រូវ​រៀបចំ និង​សិក្សា​អំពី​ទីតាំង​ដែលជា​ជម្រក​ស្នាក់នៅ​របស់​កងកម្លាំង នៅតាម​បន្ទាត់​ព្រំដែន​ឲ្យ​បានល្អ​ប្រសើរ​ជាង​នេះ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​បងប្អូន​កងកម្លាំង​នៅតាម​ព្រំដែន ដែល​ខិតខំ​ឈរជើង​ការពារ​បូរណភាព​ទឹកដី ។

មិនតែប៉ុណ្ណោះ នាយ ឧត្ដមសេនីយ៍ អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានដាក់​បទបញ្ជា យ៉ាង​ម៉ឺងម៉ាត់​ទៀតថា សម្រាប់​ខេត្តមណ្ឌលគិរី គឺ​ត្រូវ​បង្ការ​ដាច់ខាត មិនត្រូវ​ឲ្យ​មាន​ករណី​ចំនួន២រឿង កើតឡើង​បន្តទៀត​នោះទេ ទី១ គឺ​ករណី​កងកម្លាំងប្រដាប់អាវុធ​បាន​បាញ់សម្លាប់​អ្នកការពារ​ព្រៃឈើ៣នាក់ និង​ទី២ គឺ​ករណី​ឆេះ​ផ្សារ​ក្រុង​សែន​មនោ​រម្យ ដែល​ហេតុការណ៍​ទាំងពីរ​នេះ​បាន​កើតឡើង​ក្នុង​ខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗនេះ ។

ឯកឧត្តម​ថ្លែង​បែបនេះ​ខណៈដែល​ឯកឧត្តម​អញ្ជើញ​ជា​គណៈ​ធិបតី​ភាព ក្នុង​ពិធី​ប្រកាស​ផ្ទេរ ភារកិច្ច​តែងតាំង​មុខតំណែង​ថ្មី ស្នងការ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តមណ្ឌលគិរី កាលពី​ព្រឹក ថ្ងៃទី០៧ ឆ្នាំ​មីនាឆ្នាំ២០១៨នេះ​នៅ​សាលាខេត្ត មណ្ឌលគិរី  ។ ឯកឧត្ដម​សន្តិ​បណ្ឌិត​នាយ​ឧត្ដមសេនីយ៍ នេ ត សាវឿន   អគ្គស្នងការ​នគរ បាល​ជាតិ បញ្ជាក់ទៀតថា ស្នងការ​ខេត្តមណ្ឌលគិរី ទើប​ឡើងកាន់តំណែង​ថ្មី ត្រូវ​បន្ត​រៀបចំ​វគ្គ​សិក្សា​ដល់​មន្ត្រីនគរបាល​សណ្ដា​ប់​ធ្នាប់​អគ្គីភ័យ​ឲ្យ​មាន​បច្ចេកទេស ច្បាស់លាស់ ដោយ​ឆ្លងកាត់​ករណី​ឆេះ​ផ្សារ​សែន​មនោ​រម្យ​ឃើញថា មន្ត្រី​ពន្លត់អគ្គីភ័យ​គឺ​នៅ​ខ្វះ​បទពិសោធន៍​នៅឡើយ ។

ឯកឧត្ដម​សន្តិ​បណ្ឌិត​បន្តថា ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី ក៏ត្រូវ​រៀបចំ​ផែនការ​ឲ្យ​ល្អិតល្អន់ សហការ​ណ៍​ជាមួយ​អង្គភាព​ពាក់ព័ន្ធ បង្ការ​ការពារ​ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​រដ្ឋសភា ដែល​នឹង​ប្រព្រឹត្ត​ទៅក្នុង ពេលខាងមុខ​នេះ និង​ត្រូវ​អប់រំ​ដាក់វិន័យ​ដល់ក​ម្លាំ​ង​ដែល​ល្មើសច្បាប់​ឲ្យ​ទាន់​វេលា ។ នាយ ឧត្ដមសេនីយ៍ នេ​ត សាវឿន ថ្លែង​ទៀតថា លោក​ក៏​សូម​កោតសរសើរ​ដល់​លោកស្នងការ​ចាស់ ចំពោះ​សមិទ្ធិផលល្អៗ ដែល​លោក​សម្រេចបាន និង​ស្នើ​ដល់​លោកស្នងការ​ថ្មី ត្រូវយក​ចំនុចល្អៗទាំងនេះ​បន្ត​ដឹកនាំ​អង្គភាព ចំណែក​មន្ត្រី​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ទាំងមូល ត្រូវ​រក្សា​ស្មារតី​ហ្នឹង​នរ រួម​ប្រយុទ្ធ​ជាមួយ​ការងារ​ការពារ​សន្តិសុខ​ជូន​សង្គមជាតិ ព្រោះ ការផ្លាស់ប្ដូរ​ផ្ទេរ​ភារកិច្ច​ស្នងការ​នៃ​ស្នងការដ្ឋាន គឺជា​ការកែទម្រង់​មួយ សំដៅ​រក​សមិទ្ធិផល​ល្អ​ជូន​សង្គមជាតិ ។

សូមបញ្ជាក់ថា ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង ថ្មី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី   គឺ​លោក ឧត្ដមសេនីយ៍ទោ   អ៊ុក សំណាង អតីត ស្នងការ នគរបាល ខេត្តមណ្ឌលគិរី ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​បំពេញការងារ ថ្មី ជា​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ព្រហ្មទណ្ឌ ចំណែក លោក ឧត្ដមសេនីយ៍ត្រី ឡោ សុខា អតីត​ស្នងការរង នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តកណ្ដាល  មកកាន់​តំណែង​ថ្មី ជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ។

ទន្ទឹមនេះ អភិបាលខេត្ត​មណ្ឌលគិរី ឯកឧត្ដម ស្វាយ សំ​អ៊ាង ក៏បាន​ជម្រុញ​ដល់​ស្នងការ​ថ្មី ត្រូវការពារ​ទប់ស្កាត់ បទល្មើស​តាម​បន្ទាត់​ព្រំដែន​ឲ្យ​មាន​ប្រសិទ្ធិភាព និង​បន្ត​យកចិត្តទុកដាក់​ជាមួយ​មន្ត្រី​ថ្នាក់ក្រោម ព្រមទាំង​អង្គភាព​ពាក់ព័ន្ធ ក្នុង​គោលបំណង​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​ឲ្យ​ល្អប្រសើរ ។

ក្នុងឱកាស​នោះដែរ លោក ឧត្ដមសេនីយ៍ត្រី ឡោ សុខា ស្នងការ នគរបាល ខេត្តមណ្ឌលគិរី ដែល ទើប ទទួល តំណែង ថ្មី ក៏បាន ប្ដេជ្ញាចិត្ត​ថា និង គោរព​តាម បទបញ្ជា ថ្នាក់លើ  គោរព​តាម បទបញ្ជា​គណៈបញ្ជាការ ឯកភាព​ខេត្ត ខិតខំ​បំពេញភារកិច្ច អនុវត្ត​តួរ​នាទី បំរើ​ប្រជាពលរដ្ឋ រក្សា សន្តិសុខ សណ្ដាប់ធ្នាប់​ក្នុង​ខេត្ត ព្រមទាំង​ដឹកនាំ​មន្ត្រី នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី អនុវត្ត​តួរ​នាទី​ឲ្យ​បានល្អ​ប្រសើរ ៕ ដោយ (រម​នា)

SHARE
RELATED POSTS
២គ្រួសាររងគរងគ្រោះដោយខ្សបាល់កន្រ្តាក់ទទួអំណោយពីលោកជំទាវតំណាងរាស្រ្តគណបក្សប្រជាជនមណ្ឌលកំពង់ឆ្នាំង
ពិធី​ចាប់​ត្រី១ឆ្នាំមាន​ម្តង នៅ​ស្រុក​មេមត់ មាន​ប្រជាពលរដ្ឋ​ចូលរួម​ជិត ០២ម៉ឺន​នាក់ ជាមួយនឹង​ឧបករណ៍​បុរាណ
ទិវា​នារី​អន្តរជាតិ៨មីនា​ខួប​លើក​ទី១០៧ ក្រោម​ប្រធានបទ (ស្ត្រី​រួមគ្នា​ថែរក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ)

Leave Your Reply

*