ជាតិ

ខេត្តស្វាយរៀង នឹង​រៀបចំ​ឲ្យ​មាន​ស្ត្រី ជា​អភិបាលក្រុង.ស្រុក ​នាពេល​ខាងមុខនេះ

ខេត្តស្វាយរៀង ៖ បច្ចុប្បន្ន ​ស្ត្រី​ពុំទាន់​មាន​ជា​អភិបាលក្រុង ស្រុក ខេត្ត​ទេ​តែ​សម្រាប់​ខេត្ត​គេ​នានា​ មាន​មួយចំនួន​ហើយ ដោយ​ឡែក​ខេត្តស្វាយរៀង ​នឹង​រៀបចំ​ឲ្យ​មាន​អភិបាលក្រុង ស្រុក នាពេល​ខាងមុខនេះ។

ឯកឧត្តម​ ម៉ែន ​វិបុល​ អភិបាលខេត្ត​ស្វាយរៀង ​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ប្រារព្ធ ទិវា​អន្តរជាតិ​នារី ០៨មីនា ឆ្នាំ២០១៨ ក្រោម​ប្រធានបទ “ស្ត្រី​រួមគ្នា​ថែរក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍ​ជាតិ” កម្មវិធី​នេះ​បានធ្វើ​ឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​នា​ព្រឹក​ថ្ងៃទី០៧មិនា​ឆ្នាំ២០១៨ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ស្ត្រី​ជា​អង្គភាព​និង​ជាច្រើន​នាក់។

ឯកឧត្តម ​ម៉ែន ​វិបុល​ បាន​មានប្រសាសន៍ថា ស្ត្រី​ក៏មាន​សមត្ថភាព​ក្នុង​ការងារ​សង្គម​និង​អាចដឹកនាំ​ប្រទេសជាតិ​បានដែរ​ហើយ​ស្ត្រី​ជា​មា​ត្តា​បី​ត្តា​ពិភពលោក។ហើយ​ជាពិសេស​នៅ​ខេត្តស្វាយរៀង​ឯកឧត្តម​នឹង​ពិនិត្យមើល​សមត្ថភាព​នារី​តាម​បណ្តា​ស្រុក​ក្រុង​មួយចំនួន​ដើម្បី​អោយក្លាយ​អភិបាលស្រុក​ព្រោះ​ខេត្ត​គេ​មាន​នារី​ជា​ថ្នាក់ដឹកនាំ​ស្រុក​ក្រុង​ហើយ​សម្រាប់​ខេត្តស្វាយរៀង​កំពុង​ពិនិត្យមើល​រឿងនេះ។

ឯកឧត្តម​បាន​បន្តថា៖មន្ទីរ​ក៏ដូចជា​អង្គភាព​នានា​នៅក្នុង​ខេត្ត​ជា​ប្រធាន​អង្គភាព​ត្រូវ​ពិនិត្យមើល​សមត្ថភាព​និង​អតីតភាព​ការងារ​នារី​អោយបាន​ច្បាស់លាស់​កុំអោយ​គ្នា​ធ្វើការ​យូ​ឆ្នាំ​ហើយ​នៅតែ​មន្ត្រី​ធម្មតា ឯកឧត្ដម​បាន​បើកចំហរ​អោយ​មន្ត្រីរាជការ​ស​សេរ​ជា​សំបុត្រ​អោយមក​ឯកឧត្ដម​ផ្ទាល់​និង​ពិនិត្យ​អំពី​អតីតភាព​ការងារ​ដើម្បីអោយ​មាន​តំណែង​តួនាទី​ក្នុង​ក្របខណ្ឌ​ណាមួយ។

ឯកឧត្ដម​ម៉ែន​វិបុល​បាន​បញ្ជាក់ថា៖បច្ចុប្បន្ន​សាលាខេត្ត​បាន​បញ្ចូល​តំណែង​នារី​ជា​នាយករង​រដ្ឋបាល​ស្ត្រី​ម្នាក់​ហើយ​និង​រៀបចំ​អោយមាន​អភិបាលក្រុង​ស្រុក​បន្តទៀត​ជានា​រី៕ ដោយ ៖ សោម​សុន​ឌី​ណេ

SHARE
RELATED POSTS
ចង់​កែតម្រូវ​ទិន្នន័យ​អត្តសញ្ញាណ លែង​ពិបាក​ហើយ អាច​ទៅ ០២កន្លែង​នេះ​បាន !
ឯកឧត្តម កែវ ពៅ ជំ​រុញអោយ​ថ្នាក់ដឹកនាំ​គ្រប់​ការិយាល័យ និង​មន្ត្រីរាជការ​ចំណុះ​មន្ទីរ​ទាំងអស់ ត្រូវ​សម្រេច​អោយបាន នូវ​ផែនការ​សកម្មភាព​ប្រចាំខែ ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់
ព្រះពុទ្ធសាសនា ជា​ថ្នាល​បណ្តុះបណ្តាល ធនធានមនុស្ស​គ្រប់រូប ឲ្យ​មាន​អនាគត​ភ្លឺស្វាង

Leave Your Reply

*