សេដ្ឋកិច្ច

អាង​កំពីងពួយ ជួយ​ដំណាំ​ស្រូវ ប្រជាកសិករ អាចធ្វើ​បាន ទាំង​រដូវប្រាំង និង​វស្សារ

ខេត្តបាត់ដំបង ៖ ប្រជាកសិករ​រស់នៅ​តាម​បណ្តា​ប្រឡាយ​មេ​ជុំវិញ​អាង​កំពីងពួយ​អាច​ទទួល​ធ្វើ​ស្រូវប្រាំង​និង​វស្សារ​បានជា​ហូរហែរ ។កសិករ​ម្នាក់​ឈ្មោះ កប គឿន រស់នៅ ភូមិ​ក្រពើ​ខាងជើង​ឃុំ​ភ្នំ​សំពៅ​ស្រុក​បាណន់ ខេត្តបាត់ដំបង ដោយមាន​អំណោយផល​ទឹក​ចេញពី​អាង​កំពីងពួយ​បាន​សម្រុក​ដាំ​ដុះ​ស្រូវ​រដូវប្រាំង​ជា​រៀងរាល់​រដូវ​ក្រោយពី​បានទទួល​ប្រមូល​ផល​ស្រូវ​រដូវវស្សា​បានបញ្ចប់​សព្វគ្រប់​រួចមក ។

កសិករ​ម្នាក់នេះ​បាន​បន្តថា ការធ្វើ​ដំណាំ​ស្រូវ​រដូវប្រាំង​ត្រូវ​មានការ​មើលថែ​ដោយ​ភ្ជាប់​ភ្ជួ​ន​ដូចជា​បាញ់ថ្នាំ​កំចាត់​សត្វល្អិត​ដោយ​ជាប់​ជួន​ស្រូវ​រដូវប្រាំង​មិន​ខុសពី​ស្រូវវស្សារ កន្លងមក​ទេ​នៅលើ​ផ្ទៃដី​ប្រមាណ​ជិត១០ហិកតា ស្រូវ​ដែល​បានធ្វើ​នេះ​ជា​ប្រភេទ​ពូជ​សែន​ក្រអូប​ក្នុង១ឆ្នាំ​លោក​ធ្វើ​បានតែ១ដង​ប៉ុណ្ណោះ​ព្រោះ​នៅក្នុង​តំបន់​វាល​អន្ទង់ស​នេះ​ជា ចំណុច​ស្រោចស្រព​ចុងក្រោយ​ដែល មិនសូវមាន​ទឹក​ទៀង​ទាត់​ដើម្បី​បន្តធ្វើ​ដំណាក់កាល​ទី២ទៀត។

កសិករ​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា នៅខាងមុខ​បើសិនជា​ខាង​មន្ទីរ​ពាក់​ព​ន្ធ័​រៀបចំ​បង្ហូរទឹក​អោយ​កសិករ​បាន​ប្រើប្រាស់​គ្រប់គ្រាន់​និង​ទៀងទាត់​មកដល់​ចំនុច​ខាងលើនេះ លោក​ក៍​ដូចជា​កសិករ​ដទៃទៀត​បានធ្វើ​ស្រូវប្រាំង​នេះ​បាន២ឬ៣លើក​ក្នុងមួយឆ្នាំៗទើប​ប្រសើរ ។ លោក​បន្តថា​បច្ចុប្បន្ន​ក្នុង​ឃុំ​ភ្នំ​សំពៅ​មាន​ភូមិ​ចំនួន៥ដែល​ពឹងពាក់​អាស្រ័យទៅលើ​ប្រភពទឹក​ចេញពី​អាង​ស្តុក​ទឹក​កំពីងពួយ​នោះ​គឺ មាន​ភូមិ​ក្រពើ​ខាងជើង,ភូមិ តា​គ្រាម, ភូមិ​តា​ង៉ែ​ន, ភូមិ តា​ញា​រ​និង​ភូមិ​អូរ​ពងមាន់ ។

លោក កប គឿន កសិករ​រូបនេះ​បាន​អោយដឹងទៀតថា ពូជស្រូវ​សែន​ក្រអូប​ដែល​រូបលោក​និង​កសិករ​ឯទៀត យកមក​ដាំ​ដុះ​នេះ​ជា​ប្រភេទ​ពូជស្រូវ​មាន​អាយុ១០៥ថ្ងៃ​ទើប​អាច​ប្រមូល​ផល​បាន​ចំពោះ​ផល​ដែល​ទទួលបាន​អាស្រ័យ​លើ​កត្តា​ទឹក​ល្អ​ឬ​មិនល្អ​បញ្ហា​ដែល​ប្រឈម​ខ្លាំង​គឺ​ជម្ងឺ​និង​សត្វល្អិតផ្សេងៗដូចជា​ដង្កូវ​កណ្តុរ​និង​ខ្យង​ពង​ក្រហម​ជាដើម ។ ល ។ ផល​ស្រូវប្រាំង​របស់លោក​កន្លង​មក​ទទួលបាន​ជាង៤តោន​ក្នុង​មួយ​ហិកតា  ចំពោះ​ទីផ្សារ​ឈ្មួញ​ចុះ​ទិញ​កន្លងមក​ទទួល​ទិញ​ដល់ទី​ស្រែ​ក្នុង១តោន​ជាង៧ពាន់​បាត​ប្រាក់​ថៃ ។

ចំណែក​ស្ថិតិ​របស់​មន្ទីរ​កសិក​ម្ម​រុក្ខាប្រមាញ់​នឹង​នេសាទ​លើ​ផ្ទៃដី​ដាំ​ដុះ​និង​ការវាយតម្លៃ​ផល​ស្រូវ​រដូវប្រាំង​ឆ្នាំ២០១៧-២០១៨  ក្នុងស្រុក​បាណន់ ខេត្តបាត់ដំបង​មាន​ប្រជាកសិករ​បង្កើន​ផល​ចំនួន១៦,៥០០ហិកតា ព្រៀបធៀប​នឹង​ឆ្នាំ២០១៧មាន​ចំនួន១៦,៤០០ហិកតា​ប៉ុណ្ណោះ​ដែល​ប្រកប់មុខរបរ​កសិករ​ពឹង​ផ្អែកទៅលើ​គ្រឿងយន្ត​ក្នុងការ​ភ្ជួរ​រ៉ា​ស់ ៕ ដោយ-ឥទ្ធិពល

SHARE
RELATED POSTS
រយៈពេល៣ថ្ងៃ​ចូលឆ្នាំ ចិន វៀតណាម ភ្ញៀវទេសចរ​ណ៌​ជាតិ និង​អន្តរៈជាតិ នាំគ្នា​ទៅ​ទស្សនា​កម្សាន្ត ភាគច្រើន​នៅ​ខេត្ត​តា​យ​និ​ញ
រថភ្លើងស៊េរីទំនើបមុនដំបូងនឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះហើយ
មន្ត្រី​កាំកុងត្រូល​ខេត្តស្វាយរៀង ចុះ​ត្រួត​ពិ​នឹ​ត្យ​បន្លែ​ផ្លែឈើ និង​គ្រឿង​សមុទ្រ នៅ​ច្រករបៀង​កំពង់​ស្ពាន ក្រុង​បាវិត

Leave Your Reply

*