ជាតិ

ទិវា​នារី​អន្តរជាតិ៨មីនា​ ខួប​លើក​ទី១០៧ ក្រោម​ប្រធានបទ”ស្ត្រី​រួមគ្នា រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ

កំពង់ឆ្នាំង៖ នា​រសៀល​ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ នៅ​សាលប្រជុំ​សាលាស្រុក​កំពង់ត្រឡាច​មាន​ប្រារព្ធ​ពិធី​អបអរសាទរ ខួប​លើក​ទី១០៧ទិវា​នារី​អន្តរជាតិ ៨មីនា ក្រោម​ប្រធានបទ (ស្ត្រី​រួម គ្នា រក្សា​សន្តិភាព ដេ​ី​ម្បី​អភិវឌ្ឍន៍​ជាតិ) ក្រោម​អធិបតីភាព​លោកជំទាវ​កែ ច័ន្ទ​មុនី​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង ឯកឧត្តម​ឧកញ៉ា​កុយ សុវណ្ណ ក្រុមការងារ​ថ្នាក់កណ្តាល​និង​ជា​អនុប្រធាន​ក្រុម​ការ​ងរ​ងា​ចុះជួយ​ស្រុក​កំពង់ត្រឡាច។ក្នុង​ពិធី​នោះដែរ​មានការ​អញ្ជើញ​ចូលរួម​ពី​លោកជំទាវ​ប៉ាល់ យឿន​អភិបាលរង​ខេត្ត​លោកជំទាវ​តុង ណា​រី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត,អាជ្ញាធរ​ស្រុក​ព្រមទាំង​មន្ត្រី​ថ្នាក់ដឹកនាំ​នារី​មកពី​អង្គភាព​ជុំវិញ​ស្រុក​និង​ឃុំ​សរុប​ចំនួន២៥០នាក់។

មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ​លោកជំទាវ កែ ច័ន្ទ​មុនី និង ឯកឧត្តម​ឧកញ៉ា កុយ សុវណ្ណ បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា​នៅ​ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ទិវា​នារី៨មីនា​តាំងពី​ឆ្នាំ១៩៨០ដើម្បី​បញ្ជាក់​ពី​ការទទួលស្គាល់​សិទ្ធ​របស់ខ្លួន​និង​បង្ហាញ​ពី​តម្លៃ​សកម្មភាព​ស្ត្រី​ចូលរួម​ក្នុងការ​អភិវឌ្ឍន៍​សង្គម​កម្ពុជា​តាំងពី​បាតដៃ​ទទេ​រហូត​មានការ​រីកចំរើន​លើ​គ្រប់​វិស័យ​ដល់​បច្ចុប្បន្ន​និង​បានចាត់ទុក​ស្ត្រី​គឺជា​ឆ្អឹងខ្នង​នៃ​សង្គមជាតិ​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ផងដែរ។

លោកជំទាវ​កែ ច័ន្ទ​មុនី និង​ឯកឧត្តម ឧកញ៉ា កុយ សុវណ្ណ បាន​មានប្រសាសន៍​បន្តទៀតថាៈ នៅ​ឆ្នាំ២០១៨នេះ ក្រសួង​កិច្ចការនារី បាន​ជ្រើស​យក​ប្រធានបទ”ស្ត្រី​រួមគ្នា រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ ក្នុង​គោលបំណង​រំលេច​ពី​តម្លៃ នៃ​សន្តិភាព​និង​ការលើក​កំពស់​វប្បធម៌ អហឹ​ង្សា ដែល​រាជរដ្ឋាភិបាល​បាន និង​កំពុង​គាំទ្រ ជំរុញអោយមាន​ការចូល​រួម​ពី​គ្រប់​ស្ថាប័ន​នានា រួមទាំង​បុរស​និង​ស្ត្រី ដើម្បី​អភិវឌ្ឍន៍​សង្គម ឆ្ពោះទៅ​ការលើក​កំពស់​សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ​តួនាទី​របស់​ស្ត្រី ក៏​ដូច​សុខមាលភាព​សង្គម ដោយ​ធ្វើការ​ទប់ស្កាត់​និង​កាត់បន្ថយ​អំពើ​ហឹ​ង្សា ព្រមទាំង​ដោះស្រាយ​បញ្ហាផ្សេងៗដោយ​សន្តិវិធី។

នៅ​ចុងបញ្ចប់​គណអធិបតី ក៏បាន​ចែកជូន​នូវ​ថវិកា និង​អនុស្សាវរីយ៍ ដល់​សមាជិក​សមាជិកា​ទាំង២៥០នាក់ ដែល​បាន​ចូលរួម​ផងដែរ៕ រី ភា​រិ​ទ្ធិ

SHARE
RELATED POSTS
សាងបុណ្យសន្សំកុសលក្នុងនាមកោសិកាមួយក្នុងចំណោមកោសិការាប់លាននាក់ របស់គណបក្សប្រជាជនកម្ពុជា
ចង់​កែតម្រូវ​ទិន្នន័យ​អត្តសញ្ញាណ លែង​ពិបាក​ហើយ អាច​ទៅ ០២កន្លែង​នេះ​បាន !
យើងទាំងអស់គ្នាចូលរួមថែរក្សាសន្តិភាពដើម្បីអភិវឌ្ឍន៌ប្រទេសជាតិមានការរីកចម្រើនហើយយើងនិងមានអ្វីៗគ្រប់យ៉ាង

Leave Your Reply

*