ជាតិ

ប្រារព្ធពិធី​អបអរសាទរ​ខួប​លើក​ទី៣ ទិវា​ជាតិ​បង្កា​និង​ពន្លត់​អគ្គ​ភ័យ

កំពង់ឆ្នាំង ÷  ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​ថ្លែង​នូវ​ការកោតសរសើរ នូវ​សមត្ថកិច្ច​បាន​ចូលរួម ជួយ​ប្រជាពលរដ្ឋ បាន​ទាន់ពេលវេលា ក្នុងពេល​មាន​គ្រោះ​អគ្គីភ័យ​កើតឡើង នា​ព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ទីលាន​កាកបាទក្រហមកម្ពុជា ក្រុង​កំពង់ឆ្នាំង ក្នុងការ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី៣ ទិវា​ជាតិ​បង្ការ និង​ពន្លត់​អគ្គិភ័យ ដោយ មាន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ចូលរួម​យ៉ាងច្រើន​កុះករ ។

ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត កំពង់ឆ្នាំង បាន​មានប្រសាសន៍​បន្តទៀតថា ទិវា​ជាតិ​បង្ការ និង​ពន្លត់​អគ្គិភ័យ​នាពេលនេះ គឺជា​យុទ្ធនាការ​ដ៏​ធំ​មួយ​ក្នុងការ​បំផុសស្មារតី​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន និង​មានការ​ចូលរួម​ពី​ស្ថាបន​ជាតិ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន ជាពិសេស​ប្រជាពលរដ្ឋ​អំពី​គ្រោះមហន្តរាយផ្សេងៗបណ្តាលមកពី​អគ្គីភ័យ។

ឯកឧត្តម​ក៏បាន​ជំ​រុញឱ្យ​មន្ត្រី​ពន្លត់​អគ្គិភ័យ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​បន្ថែមទៀត​នៅពេល​មាន​ករណី​អគ្គីភ័យ​កើតឡើង​ដោយ​យថាហេតុ​ណាមួយ ក្នុង​សកម្មភាព​ជួយសង្គ្រោះ​ឱ្យបាន​ទាន់ពេលវេលា ពិសេស​ត្រូវយក ចិត្ត​ទុកដាក់​ទប់ ស្កាត់​ភ្លើង​ឆេះ​ព្រៃ​នៅ​រដូវប្រាំង ៕ រី ភា​រិ​ទ្ធិ

SHARE
RELATED POSTS
ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ចាប់អារម្មណ៍​ខ្លាំង ទៅលើ​ការ​ទស្សនា ហ្វូង​សត្វ​ប្រចៀវ
លោក ឌី រ័ត្ន​ខេ​ម​រុណ យក​អំណោយ​មនុស្ស​ធ​ម៍ ជូន​ស្ត្រី​អភព្វ​សំរាល​បានកូន​ភ្លោះ​ស្រី ០៣នាក់ ត្រូវ​ស្វាមី​រត់ចោល​ជួប​ជីវភាព​ខ្វះខាត​ក្នុង​គ្រួសារ រស់ក្នុង​ភូមិ​ក្បាល​ទំនប់ ២ សង្កាត់​បឹងទំពន់​ទី ២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ
រដ្ខបាលសាលាខេត្តស្វាយរៀងបាន រៀបចំគោរពវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចនរោត្តមសីហនុ

Leave Your Reply

*