ជាតិ សន្តិសុខ

ឯកឧត្តម កែវ ពៅ ជំ​រុញអោយ​ថ្នាក់ដឹកនាំ​គ្រប់​ការិយាល័យ និង​មន្ត្រីរាជការ​ចំណុះ​មន្ទីរ​ទាំងអស់ ត្រូវ​សម្រេច​អោយបាន នូវ​ផែនការ​សកម្មភាព​ប្រចាំខែ ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់

កំពង់ឆ្នាំងៈ ឯកឧត្តម កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បាន​ជំរុញ​អោយ​ថ្នាក់ដឹកនាំ​ការិយាល័យ​និង​មន្ត្រីរាជការ​ចំណុះ​មន្ទីរ​ទាំងអស់​ត្រូវ​បន្តសកម្មភាព តាម​ជំនាញរៀងៗខ្លួន ដើម្បី​សម្រេច​អោយបាន នូវ​ផែនការ​សកម្មភាព​រប​ស់ មន្ទីរ ក្រសួង ខេត្ត ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី៣ របស់ រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ​ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី។

ឯកឧត្តម​បាន​ជំរុញ​បែបនេះ​នា​ថ្ងៃទី ២៦ខែ កុ​ម្ភះ ឆ្នាំ ២០១៨ ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ខែ​កុ​ម្ភះ​និង លើក​ទិសដៅ​អនុវត្ត​បន្ត​នៅ​សាលប្រជុំ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង ដោយមាន​ការចូលរួម​ពី លោក​អនុប្រធាន​មន្ទីរ និង​លោក​លោកស្រី​ប្រធានការិយាល័យ​និង​មន្ត្រីរាជការ​ចំណុះ​មន្ទីរ​ចូលរួម​ផងដែរ។

ឯកឧត្តម កែវ ពៅ ក៏បាន​ផ្តាំផ្ញើ ដល់​ថ្នាក់ដឹកនាំ​ការិយាល័យ​ទាំងអស់ ត្រូវ​សហការ​សាមគ្គី​គ្នា​កត្តា​សំខាន់​ត្រូវ​បំរើសេវា​ជូន​ប្រជាពលរដ្ឋ​អោយបាន​ទាន់ពេលវេលា,ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​តាម​គ្រប់​រូបភាព​អោយ​ប្រជាពលរដ្ឋ​យល់​និង​ចូលរួម​គោរព​អនុវត្តតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្ងៃនេះ​ថ្ងៃស្អែក​សួ​ម​កុំ​អោយមាន​គ្រោះថ្នាក់​ដោយ​ចរាចរណ៍។

ជាពិសេស​ត្រូវ​ថែទាំ​ផ្លូវជាតិ ស្ពាន លូ​អោយបាន​ជាប់​ជាប្រចាំ ព្រោះ​ផ្លូវ​ស្ពាន​លូ​គឺជា​មាន​សារៈសំខាន់​បំផុត ក្នុង​ការធ្វើ​ចរាចរណ៍ និង​ត​ភ្ជាប់​បណ្តាញ​ផ្លូវ​ជាមួយ​ប្រទេសជិតខាង ដើម្បី​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សង្គម​រួមចំណែក ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាជន​យើង៕ រី ភា​រិ​ទ្ធិ

SHARE
RELATED POSTS
ជិះម៉ូតូកណ្តាលអាធ្រាតងងឹតចូលឡានស្លាប់ យ៉ាងអណោចអាធម៍ ក្នុងថ្លុកឈាម
ពុទ្ធោ​អើយ​..អ្នកស្លាប់បានកើនឡើងដល់១១នាក់ហើយ នៅខណ:ពេលនេះ អ្នករងគ្រោះកំពុងបញ្ជូនមកមន្ទីរពេទ្យ រហូតដល់៨០នាក់ទៀត…
ពិធីសែន បួងសួងសុំសេចក្តីសុខជូនដល់ប្រជាពលរដ្ឋទូទាំខេត្តកំពង់ឆ្នាំង

Leave Your Reply

*