ជាតិ

ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ចាប់អារម្មណ៍​ខ្លាំង ទៅលើ​ការ​ទស្សនា ហ្វូង​សត្វ​ប្រចៀវ

ខេត្តបាត់ដំបង ៖ ក្រុម​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ចម្រុះ​ជាតិ​សាសន៍ បាន​កំពុង​ចាប់អារម្មណ៍ ទស្សនា​ហ្វូង​សត្វ​ប្រចៀវ ដែល​ហើរ​ចេញពី​រូងភ្នំ​ រៀងរាល់​ម៉ោង១៨ល្ងាច​មួយកន្លែង ក្នុង​ខេត្តបាត់ដំបង ។ លោក​អនុសេនីយ៍ឯក ឡុង សេង​អួន អនុប្រធាន​ផ្នែក​នគរបាល​ទេសចរណ៍​ប្រចាំ​តំ​វន់​ទេសចរណ៍​ភ្នំ​សំពៅ បាន​ប្រាប់​អោយដឹងថា ក្នុង​រយះពេល១សប្តាហ៍​ទៅ១សប្តាហ៍ ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ដែល​មក​ទស្សនា​តំបន់​ទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្ត្រ​ភ្នំ​សំពៅ បាន​កើនឡើង​គួរអោយកត់សម្គាល់ ដោយ​ក្នុងនោះ​ភ្ញៀវ​ជាតិ មាន​ចំនួន២១៣៥នាក់ ភ្ញៀវ​អន្តរជាតិ​ចំនួន១៤៩នាក់ ជា​ភ្ញៀវ​ឡើង​ភ្នំ​ទៅ​ទស្សនា​ល្អាង​សម្លាប់ ហៅថា​ល្អាង​ល្ខោន (killing cave)  និង​ឡើងលើ​កំពូលភ្នំ គយគន់​ទេសភាព​ពីលើ​ភ្នំ ដោយឡែក​ចំពោះ​ភ្ញៀវ​អន្តរជាតិ ដែល​ចូល​ទស្សនា​សត្វ​ប្រចៀវ ហើរ​ចេញពី​រូង មាន​ចំនួន​រាប់រយ​នាក់​ក្នុងថ្ងៃៗ ។

ភ្ញៀវ​អន្តរជាតិ​មក​ទស្សនា​ហ្វូង​សត្វ​ប្រចៀវ​យ៉ាងច្រើន​កុះករ​នេះ​ដោយសារ​ភ្ញៀវ​ទាំងអស់​ដែល​ចូលមកក្នុង​ខេត្តបាត់ដំបង​បាន​ត្រឡប់​ពី​ការ​ទស្សនា​នៅតាម​ប្រាង្គ​ប្រាសាទ​បូរាណ​នានា​និង​តំបន់​ទេសចរណ៍​ជាច្រើន​ទៀតហើយ​បាន​សម្រុក​មក​មើល​ប្រចៀវ​នាពេល​ថ្ងៃ​ហៀ​ប​លិច​ដែល​ភាគច្រើន​ជា​ភ្ញៀវ​ជនជាតិ​បារាំង។

ចំណែក​អ្នកស្រី​ញឹ​ង ភាព ជា​អ្នក​មើលថែរ​សត្វ​ប្រចៀវ​បានអោយដឹង​ដែរ​ថា ក្រុម​អ្នក​មើលថែរ​សត្វ​ប្រចៀវ​របស់​អ្នកស្រី​មាន​គ្នា​ចំនួន១០នាក់​រៀងរាល់ថ្ងៃ​បាន​បែងចែក​ជាច្រើន​វេណ ដែល​ក្រុមខ្លះ​ឃ្លាំមើល​សត្វ​ប្រចៀវ​ទំ​នៅ​សំបុ​ក្រ ក្រុមខ្លះ​ប្រមូលយក​អាចម៍​ប្រចៀវ​និង​ក្រុម​ខ្លះទៀត​តាមមើល​ប្រចៀវ​ពេល​ហើរ​ចេញពី​រូង​រហូត​ផុត​ភូមិ​អ្នកស្រុក​ពុំនោះ​ទេស​ត្វ​ប្រចៀវ​ងាយ​រង​ការបំផ្លាញ​គ្រប់​រូបភាព​ព្រោះ​សត្វ​ប្រចៀវ​នៅ​រដូវប្រាំង​ហើរទាបៗដើម្បី​រក​ចំណី ជា​សត្វល្អិត  ។

អ្នក​ស្រ​បា​នី​បន្តថា​តំបន់​ទេសចរណ៍​ភ្នំ​សំពៅ ​មាន​ល្អាង​ចំនួន៣ ដែល​សត្វ​ប្រចៀវ​អង្កាម​ឬ​ប្រចៀវ​ ពូជ​ជ្រួញ​បបូរមាត់ ​រស់នៅ​ប្រមាណ​ជាង១លាន​ក្បាល ក្នុងចំណោម​ប្រចៀវ​ចំនួន៦,៥លាន​ក្បាល ​នៅ​ទូទាំងប្រទេស ​ជា​សត្វ​ប្រភេទ​កម្រ  ។

យោងតាម​របាយការណ៍ របស់​មន្ទីរ​ទេសចរ​ណ៍ បានបង្ហាញ​អោយដឹងថា រយ:ពេល៤ថ្ងៃ ពីថ្ងៃ​ទី១៥ដល់​ថ្ងៃទី១៨ ខែ​កុ​ម្ភះ ឆ្នាំ២០១៨ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន វៀតណាម​ទាំង​ភ្ញៀវ​ជាតិ អន្តរជាតិ​ដែល​ចូលមក​កម្សាន្ត ​ក្នុង​ទឹកដី​ខេត្តបាត់ដំបង ​មាន​ចំនួន៧៨ ៨០៩នាក់ ធៀប​នឹង​ឆ្នាំ២០១៧ភ្ញៀវ​មាន​ត្រឹម​ចំនួន៤០ ៦៨៨នាក់​ប៉ុណ្ណោះ៕ ដោយ-ឥទ្ធិពល

SHARE
RELATED POSTS
ក្រុងព្រះសីហនុបើចឹងមែនវីធំហើយ!ប្រឹងលុបបឹងទឹកសាបព្រែកទប់ ​កំពុង​លប់​ទាំងយប់​ទាំងថ្ងៃ តែខណ:រាជរដ្ឋាភិបាលបានចេញ ចរាចរ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ ជួប​អភូតហេតុ​​អត់ទឹក​
ប្រធានក្រុមការងារចុះជួយឃុំពោធិរាជស្រុកស្វាយជ្រំបានរំលឹកដល់ក្រុមការងារទាំងអស់ក្តាប់ឲ្យបាននូវព័ត៌មានបញ្ហាប្រឈមនានារបស់ពលរដ្ឋនៅមូលដ្ឋាន(មានវីដេ)
ការប្រើទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ ព្រមទាំងព្រះឆាយាល័ក្ខព្រះអង្គទាំងបី

Leave Your Reply

*