ជាតិ

ព្រះសង្ឃ​ជាង ២៥៦១ អង្គ ទ្រង់​បិណ្ឌបាត​លើ​ឆ្នេរ​ខ្សាច់ ឆ្នេរសមុទ្រ​ព្រះសីហនុ

ខេត្ត​ព្រះសីហនុ៖ យ៉ាងហោចណាស់​ក៏មាន​ព្រះសង្ឃ​ជាង ២៥៦១ អង្គ ដែល​រៀបចំ​ពិធី​ដោយ ព្រះតេជព្រះគុណ មេត្តា​បា​លោ ឌុ​ង ចាន់នី អគ្គនាយក វិទ្យុ​ពន្លឺ​ព្រះធម៌ FM 98.3 MHZ រាជធានី​ភ្នំពេញ នៅ​បរិវេណ​ឆ្នេរ អា​រី​ស្តុ​ន ចុង​អូ​ឈើទាល សង្កាត់​លេខ៤ ក្រុងព្រះសីហនុ និង​ញាតិ​ញោម​ពុទ្ធបរិស័ទ​ប្រ​ម៉ាណ​ជា​រាប់ពាន់នាក់​ផងដែរ ដែល​បាន​ប្រារព្ធ​ពិធី សង្ឃទាន ទ្រង់​បិណ្ឌបាត និង ប្រគេន​ព្រះសង្ឃ​ចំនួន ២៥៦១អង្គ ដើម្បី​លើ​កម្ពស់​វិស័យ​ព្រះពុទ្ធសាសនា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​នេះ។

ពិធី​នេះ​បាន ប្រព្រឹត្តទៅ​កាលពី​វេលា​ម៉ោង ០៨ ព្រឹក​ថ្ងៃ អាទិត្យ ១១-១២ កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវ​និង​ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៨ ក្នុង​ពិធី​នេះ​ផងដែរ​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​និង​ញាតិ​ញោម​ពុទ្ធបរិស័ទ​គ្រប់ទិសទី មកពី​ខេត្ត​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ញាតិ​ញោម​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ​តែម្ដង៕ ដោយ អ៊​ង នី

SHARE
RELATED POSTS
ឯកឧត្តមឧកញ៉ា កុយ សុវណ្ណ ៖ ថែរក្សាសន្តិភាពអោយបានគង់វង្សទោះស្ថិតក្នុងតម្លៃណាក៏ដោយ
ផ្លូវក្រាលកៅស៊ូជាង៥១kmsសម្តេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
លោកជំទាវ លាង ហៃជាវ តាយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានចុះសួរសុខទុកនិងប្រគល់ផ្ទះមួយខ្នងជូនប្រជាពលរដ្ឋមួយគ្រួសារ ដែលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះកន្លងមក

Leave Your Reply

*