ជាតិ

ខេត្តស្ទឹងត្រែង មាន​អង្គ​បោះឆ្នោត ក្រុមប្រឹក្សាឃុំ​សង្កាត់ ១៧៧នាក់

ខេត្តស្ទឹងត្រែង ៖ ការបោះឆ្នោត ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា និតិ​កាល​ទី៤ នៅ​ថ្ងៃអាទិត្យ ទី២៥កុម្ភ: ឆ្នាំ២០១៨ នេះ បាន​ប្រព្រឹត្តទៅ នៅក្នុង​វិ​ទ្យ​ល័យ ព្រះរាជ​បូជនីយកិច្ច ខេត្តស្ទឹងត្រែង ដោយមាន​ការិយាល័យ ចំនួន១តែប៉ុណ្ណោះ។

មាន​អង្គ​បោះឆ្នោត​ចំនួន១៧៧នាក់ ក្នុងនោះ​មកពី​ក្រុមប្រឹក្សាឃុំ​សង្កាត់ ចំនួន១៧៦នាក់ និង​តំណាងរាស្ត្រ១នាក់​ផងដែរ ។ រីឯ​គណៈបក្ស​ដែល​ចូលរួម​ប្រកួតប្រជែង មាន​ចំនួន៣ ទី១-គណបក្ស​ប្រជាជ​កម្ពុជា ទី២-គណបក្ស​ហ្វ៊ុន ស៊ីន​ប៉ិច និង​ទី៣-គណបក្ស​ខ្មែរ​រួបរួម​ជាតិ ។ជា​លទ្ធផល សម្លេងឆ្នោត​ដែល​គណបក្សនីមួយៗ ទទួលបាន មានដូចជា៖

គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បា ន​សន្លឹកឆ្នោត​ចំនួន១៧១សម្លេង គណបក្ស​ហ្វ៊ុន ស៊ីន​ប៉ិច ទទួលបាន​សន្លឹកឆ្នោត ចំនួន៦សម្លេង រីឯ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មិនត្រូវ​បានទទួល​ស​ន្លឹ​ក​ឆ្នោត គាំទ្រ​នោះឡើយ ៕ ដោយ ប៊ុន ធឿន

SHARE
RELATED POSTS
រដ្ឋបាលខេត្តកំពត​បើកកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី៤៨អាណត្តិទី២
សមាជិកថ្មីមកពីគណៈបក្សសង្គ្រោះជាតិចំនួន១០៧១នាក់ប្តេជ្ញាចឹត្តបោះឆ្នោតជួនគណៈបក្សប្រជាជន
កម្លាំងជំនាញផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានចុះថតផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនបងប្អូនប្រជាពលរដ្ឋដែលមានសញ្ញាតិខ្មែរ ថាមិនមានបង់ពន្ធអាករជូនរដ្ឋនោះទេ

Leave Your Reply

*