ជាតិ

ខេត្តស្វាយរៀង មណ្ឌល​ភូមិភាគ៦ មាន​អង្គ​បោះឆ្នោត ក្រុមប្រឹក្សាឃុំ​សង្កាត់ ៥១៨នាក់

ខេត្តស្វាយរៀង ៖ មណ្ឌល​ភូមិភាគ​ទី៦ (គជប) បានរៀបចំ​ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​ព្រឹទ្ធសភា​និតិ​កាល​ទី៤ នៅ​ថ្ងៃទី២៥ កុម្ភៈ​ ឆ្នាំ២០១៨ ដោយមាន​អង្គ​បោះឆ្នោត ចូលរួម​បោះឆ្នោត​ចំនួន៥១៨នាក់ ហើយ​នៅ​ក្នុងនោះ ក៏មាន​វត្តមាន សមាជិក​រដ្ឋសភា ដែល​លោកជំទាវ ម៉ែន សំអន អ្នកតំណាងរាស្ត្រ មណ្ឌល​ស្វាយរៀង ក៏មាន​វត្តមាន​ចូលរួម បោះឆ្នោត​ផងដែរ។

បើតាម​មន្ត្រី (គជប) បាន​ឲ្យ​ដឹងថា មណ្ឌល​ភូមិភាគ៦ នៅ​ស្វាយរៀង មាន​មួយ​ការិយាល័យ៦០០៣ នៅក្នុង​បរិវេណ សាលាបឋមសិក្សា ក្រុងព្រះសីហនុ ហើយ​មាន​អង្គ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់ មាន៥១៨នាក់ និង​សមាជិក​រដ្ឋសភា៥នាក់។

មន្ត្រី​គជប​បាន​បន្តទៀតថា ការបោះឆ្នោត នៅ​ខេត្តស្វាយរៀង​នេះ មាន​គណបក្សនយោបាយ​ដែលជា​អង្គ​បោះឆ្នោត មាន​បី ៖ គណបក្ស​ទី១-គណបក្ស​ប្រជាជន​កម្ពុជា ទី២-គណបក្ស​ហ្វុ​ន​ស៊ិ​ច​ប៉ិច​និង ទី៣-គណបក្ស​ខ្មែរ​រួបរួម​ជាតិ។

មន្ត្រី​គជប​បាន​បញ្ជាក់ថា ការបោះឆ្នោត​នេះ មាន​រយៈពេល១ថ្ងៃ ចាប់ពី​ម៉ោង៧ព្រឹក រហូតដល់​ម៉ោង៣រសៀល បិទ​ការិយាល័យ​តែម្តង។ ដោយឡែក ការងារ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ នៅ​ជំវិញ​បរិវេន ការិយាល័យ បោះឆ្នោត​វិញ មាន​សភាព​ស្ងប់ស្ងាត់​ល្អ មិនមាន​ប៉ា​តុ​ភាព អ្វី​ប្លែក​នោះទេ។

មន្ត្រី​គជប​បាន​បញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី៤ គឺជា​ការបោះឆ្នោត​អសកល សរុប​ចំនួន៣៣ការិយាល័យ ទូទាំងប្រទេស៕ (ដោយ ៖ សោម​សុន​ឌី​ណេ​ស្វាយរៀង)

SHARE
RELATED POSTS
អភិបាលខេត្តព្រះសីហនុ នឹងធ្វើសន្និសីទកាសែត បំភ្លឺជុំវិញការដោះដូរទីតាំងស្នងការដ្ឋាននគរបាល និងបញ្ហានៅមន្ទីរដែនដី
ប្រកាសផ្លាស់ប្ដូរប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី ក្រោមអធិបតីភាព​ឯឧត្ដម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន(មានវីដេអូ)
តុលាការ​រឹបអូស​យក ដី និង​ស្នាក់ការ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជា បណ្តោះអាសន្ន

Leave Your Reply

*