ជាតិ សន្តិសុខ

លោក​វរសេនីយ៍ឯក ធា​ម ពិសិដ្ឋ បានប្រគល់​ថវិកា​រស​មាគ​មន៍​មិត្ត​នគរបាលជាតិ ជូន​លោក​អនុសេនីយ៍ត្រី ផូ បូរី ដែល​ភរិយា​លោក​បានទទួល​មរណៈភាព កាលពីពេល​កន្លងមក

ខេត្ត​ត្បូងឃ្មុំ ៖ នៅវេលា​ម៉ោង ៩:០០ ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវ​នឹង​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ លោក​វរសេនីយ៍ឯក ធា​ម ពិសិដ្ឋ នាយការិយាល័យ​បុគ្គលិក នៃ​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ  តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ប្រធាន​គណៈកម្មាធិការ​មូលដ្ឋាន ​ស.ម.ន ខេត្ត​ត្បូងឃ្មុំ បានប្រគល់​ថវិការ ១.០០០.០០០ រៀល ( មួយ​លាន​រៀល ) ដែលជា​ថវិការ​សមាគម​ន៍​មិត្ត​នគរ​ជាតិ ជូន​គ្រួសារ​ដល់​លោក​អនុសេនីយ៍ត្រី ផូ បូរី នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជាំ​តា​ម៉ៅ ដែល​ភរិយា​លោក​បានទទួល​មរណៈភាព​កា លពី​ថ្ងៃទី១៤ ខែធ្នូ គ.ស ២០១៨ ដោយ​ជំងឺ​ទឹកនោមផ្អែម  ។

ក្រោយពី​បានទទួល​ប្រាក់​សមាគមន៍​មិត្ត​នគរបាលជាតិ​នោះ លោក ផូ បូរី ដែល​ត្រូវជា​ស្វារ​មី​នៃ​សព ក៏បាន​ថ្លែង​អំណរ​អរគុណ ចំពោះ​ទឹកចិត្ត​នៃ​ការយកចិត្តទុកដាក់រ​បស់​ថ្នាក់ដឹកនាំ​ខេត្ត និង​ក្រសួង ហើយ​សូម​បួងសួង ដល់​វត្ថុ​សក្តិ​សិទ្ធ​ក្នុង​លោក សូម​តាម​ជួយ​បីបាច់​ថែរក្សា និង​ទទួលបាន​នូវ​ពុទ្ធពរ ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕ ដោយ ៖ សារឿន

SHARE
RELATED POSTS
បន្ទាប់ពីកាសែត ប្រពន្ធ័ផ្សព្វផ្សាយនិងទូរទស្សន៍ក្នុងស្រុកមួយចំនួនថាលោកផ្កាយ៣បានប្រមាថប្រើពាក្យអសុរសនោះជាការយល់ច្រឡំ
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្តតែបានជ្រុលទៅបុកប្រជាពលរដ្ឋដែលអង្គុយនៅក្បែរនោះ(មានវីដេអូ)
ស្ត្រីកម្មការិនីម្នាក់ មិនស្គាល់អត្តសញ្ញាណ បានរលូតកូនក្នុងបន្ទប់ទឹក រួចទុកទារកចោលគេចខ្លួនបាត់…

Leave Your Reply

*