ជាតិ

ការដ្ឋាន​បេតុង​ កណ្ដាល​បេះដូង​ទីក្រុង​ទេសចរណ៍​ ខេត្តព្រះសីហនុ​ ត្រូវបាន​សាលាខេត្ត​សម្រេច​ឲ្យ”ផ្អាក​”ហើយ​

ខេត្តព្រះសីហនុ៖ ពិតជា​មិនធម្មតា​នោះទេ​ ប្រជាពលរដ្ឋ​​ ១៣៥ គ្រួសារ​ សរុប​ជិត​ ៣ពាន់ នាក់ នាំគ្នា​ផ្ដិតមេដៃ​សុំ​ឲ្យ​សាលាខេត្ត​ព្រះសីហនុ​បញ្ឈប់​ការ​សាងសង់​របស់​ក្រុមហ៊ុន​ឈ្មោះ​ “YONG SHENG” (លាយបេតុង​) មួយ​កន្លែង​ដែលស្ថិតនៅ​ក្នុង​ក្រុម ៦ ភូមិ៣​ សង្កាត់​លេខ​៣ ខេត្ត-ក្រុងព្រះសីហនុ ដែល​កំពុង​និងធ្វើការ​សាងសង់យ៉ាង​គគ្រឹកគគ្រេង​ ទាំង​លើដី​ស្ថានីយ​រថភ្លើងរបស់​រដ្ឋ​ ទាំង​គ្មាន​ច្បាប់​ ទាំង​ប្រជាពលរដ្ឋ​កំពុង​ផ្ដិតមេដៃ​រាប់រយ​គ្រួសារ​សុំ​ អន្តរាគមន៍​ពី​បញ្ហា​ផល​ប៉ះពាល់​ជាច្រើន​សម្រាប់​ពួកគាត់​ដែលកំពុង​រស់នៅ​ក្នុង​តំបន់នេះ​។

ជាក់ស្ដែង​ណាស់​ កាលពី​ថ្ងៃ​ទី​ ២១ ខែកុម្ភៈ​ ឆ្នាំ​ ២០១៨ នៅសាលាខេត្ត​ព្រះសីហនុ​ ដឹកនាំ​ដោយ​លោក​ ស៊្រុន​ ស៊្រន​ អភិបាលរង​ខេត្ត​ព្រះសីហនុ​ បាន​រៀបចំ​បើក​កិច្ចប្រជុំ​ភ្លាមៗ​ ដោយមាន​ការ​ចូលរួម​ពី​មន្ទីរ​ពាក់ព័ន្ធ​ជាច្រើន​ក្នុង​ខេត្ត​ និង​ អង្គការ​សង្គម​សុីវិល​ ព្រមទាំង​ខាង​ដំណាងក្រុមហ៊ុន​ ឈ្មោះ​ នី​ សុជាតិ​ ទៀតផង។ ក្នុងនោះ​ការ​ប្រជុំ​រក​ដំណោះស្រាយ​ពី​ផលប៉ះពាល់​ជា​ច្រើន​ចំណុច​៖

ទី១-​ បញ្ហា​ការ​សាងសង់​លើដី​រដ្ឋ​ ក្រោម​គម្រោង​កែលំអ​ផ្លូវ​រថភ្លើង​ តែ​ក្រុមហ៊ុន​មួយ​នេះ​ យក​ទីតាំង​មុខ​ស្ថានីយ​មក​សាងសង់​ជា​ក្រុមហ៊ុន​(លាយបេតុង​ឯកជន​) ទៅវិញ​។

ទី២- ការ​សាងសង់​មួយនេះក្រឃឺន​និង​ច្បាប់​ ខណៈ​មិនទាន់​មាន​ច្បាប់​សាងសង់​ចេញ​ដោយ​សាលាខេត្ត​ផង​ ក្រុមហ៊ុន​នេះ​បាន​បុកគ្រឹះ​សាងសង់​បាន​ជា​ង​៤០ ភាគ​រយ​ទៅហើយ​។

ទី៣- និយាយពី​ផលប៉ះពាល់​វិញ​ តំបន់នេះជា​បេះដូង​ខេត្ត​ទេសចរណ៍​ (កូលាប​២ទង) មិនគួរ​ឲ្យ​ក្រុមហ៊ុន​លាយបេតុង​ដាក់​ ចំកណ្ដាល​ដើមទ្រូង​ខេត្តមួយនេះ នោះឡើយ​។

ទី៤- ប្រជាពលរដ្ឋ​ទាំងចាស់​ទាំង​ក្មេង​ ១៣៥ គ្រួសារ​ដំណាងឲ្យ​មនុស្ស​ក្នុង​គ្រួសារ​ ជិត​ ៣ ពាន់នាក់ ​នាំគ្នា​ផ្ដិតមេដៃ​ស្នើសុំ​ឲ្យបញ្ឈប់ការ​សាងសង់​ ព្រោះ​ពួកគាត់​ព្រួយបារម្ភ​ដល់​សុខភាព​(បង្ក​ទៅជា​ជំងឺ​ផ្សេងៗ​ ពីការ​ទទួល​ឥទ្ធិពល​ធូលី​ដោយ​មិនដឹងខ្លួន​ ហើយបង្កជាសម្លេងរំខាននិង បញ្ហា​ ជ្រាបចេញពី​គំនរ​ខ្សាច់​ជាដើម​។

ទី៥-​ បញ្ហា​តំបន់នេះ​កំពុង​រងការ​កកស្ទះ​ស្ទើររាល់ថ្ងៃ​ ពី​សំណាក់​រថយន្ត​កុងតឺន័រ​ ប្រសិនបើ​បន្ថែម​ក្រុមហ៊ុន​លាយបេតុង​ក្នុងចំណុចនេះមួយទៀត​លទ្ធផល​ពិតជា​ពិបាក​ស្មាន​ខ្លាំងណាស់​។

ប្រភព​ព័ត៌មាន​មួយផ្សេងទៀត​បាន​ប្រាប់​ឲ្យដឹងថា​ ក្រុមហ៊ុន​(YONG SHENG) មួយ​នេះជា​ របស់​ ឧកញ៉ា​ គិត​ ម៉េង​ ដែល​ទទួល​ខុសត្រូវ​គ្រប់គ្រង​ដោយ​ឈ្មោះ​ នី​ សុជាតិ​ ជាង​ ២ខែមកហើយ ក្រុមហ៊ុន​នេះ​ នៅ​មិនទាន់​បើក​ប្រាក់ខែ​ (បើលុយ​) អោយ​កម្មករ​នោះទេ​។

បើតាម​លោក​ សុខ​ សុខុម​ ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ ហៅកាត់ថា​ (សុីអិនរ៉ូ​) C.N.RO មាន​ប្រសាសន៍​ក្នុង​ អង្គប្រជុំ​ថា​ ” លោក​គាំទ្រ​ ឲ្យមាន​ការ​អភិវឌ្ឍ​ឬ​សាងសង់​ក្រុមហ៊ុន​ លាយបេតុង​នេះ​ ក៏​ប៉ុន្តែ​លោក មិនគាំទ្រ​ដាច់ខាត​​ ចំពោះ​ក្រុមហ៊ុន​​ ដែលធ្វើការ​សាងសង់​លើដី​របស់​រដ្ឋ​ផង​ ធ្វើឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​រាប់ពាន់​នាក់ផង​ មិន​គួរឲ្យ​កើតមាន​នោះទេ​ ហើយ​ម្យ៉ាង​ទៀត​ជាខេត្ត​ប្រមូលផ្ដុំ​ដោយ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ ជាច្រើន​ជាតិសាសន៍​
មក​ទស្សនា​ខេត្ត​ព្រះសីហនុ​នេះ​កំពុង​តែ​មានការ​កើនឡើងជា​រៀងរាល់ឆ្នាំ​។ លោក​ក៏​បាន​សំណូមពរ​ដល់​អភិបាល​រងខេត្ត​ ក៏ដូចជា​ អភិបាលខេត្ត​ ឯកឧត្ដម​ យន្ត មីន​ មេត្តាសិក្សា​ឡើងវិញ​ពីផល​ប៉ះពាល់​និង​ផលលំបាក​ទៅថ្ងៃ​ក្រោយ​ បើ​អនុញ្ញាត​អោយ​មាន​ក្រុមហ៊ុនកើត​ចំ​កណ្ដាល​ទីក្រុង​បែបនេះ​ប្រាកដ​ទទួល​រងយ៉ាង​ច្រើន​ពីផលប៉ះពាល់​។

ជា​ចុងក្រោយ​លោក​ ស៊្រ៊ុន​ ស៊្រន​ អភិបាលរង​ខេត្ត​ ក៏បាន​សម្រេច​និង​(ធ្វើការ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ហើយ​ ដោយ​រងចាំ​ការ​សម្រេច​ពី​អភិបាល​ខេត្ត​ព្រះសីហនុ​ ឯកឧត្ដម​ យន្ត មីន​)។

គួរ​រំលឹក​ផង​ដែរថា​ ក្រុមហ៊ុន​ឈ្មោះ​ YONG SHENG មួយ​នេះ​ កន្លង​មក​សារព័ត៌មាន​និង​ទូរទស្សន៍​ជាច្រើន​បាន​ផ្សាយ​រួចមកហើយដែរ​ ពី​ផល​ប៉ះពាល់​ផ្សេងៗ​ ដែល​កើតមាន​បើ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​ការ​សាងសង់​នេះ កើតឡើង​ តែ​ក្រុមហ៊ុន​ខាង​លើ​ មិន​អើពើ​នោះ​ទេ​ចំពោះ​រាល់ព័ត៌មានដែលផ្សាយ​ សង្ស័យ​អាងថា​ អ្នកមាន​អំណាច​នៅ​ពី​ក្រោយខ្នង​ ពិសេស​ ឧកញ៉ា​ គិត​ ម៉េង​ ដែលជា​ម្ចាស់​ក្រុមហ៊ុន​មួយ​នេះ​។

ទោះជា​យ៉ាងណាក្ដី​អង្គការ​សង្គម​សីុវិល ​ព្រមទាំង​ប្រជាពលរដ្ឋ​ជាង​ ២ពាន់នាក់ ស្មើនិង​ ១៣៥ គ្រួសារ​
មានតែសង្ឃឹមលើ ឯកឧត្ដម ​យន្ត មីន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់។ ជាពិសេស ប្រជាពលរដ្ឋក៏បានសំណូមពរដល់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពជា សូមសម្ដេចមេត្តា ជួយមានវិធានការទប់ស្កាត់ជាបន្ទាន់ផង បើមិនដូច្នេះទេ បេះដូងនៃទីក្រុងទេសចរណ៍មួយនេះនិងក្លាយជា ក្រុមហ៊ុន លាយបេតុងហើយពិតជាបង្កផលប៉ះពាល់​ធ្ងន់ធ្ងរណាស់៕

 

 

SHARE
RELATED POSTS
ខេត្តស្វាយរៀង នឹង​រៀបចំ​ឲ្យ​មាន​ស្ត្រី ជា​អភិបាលក្រុង.ស្រុក ​នាពេល​ខាងមុខនេះ
ខេត្តស្វាយរៀង មណ្ឌល​ភូមិភាគ៦ មាន​អង្គ​បោះឆ្នោត ក្រុមប្រឹក្សាឃុំ​សង្កាត់ ៥១៨នាក់
ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ចាប់អារម្មណ៍​ខ្លាំង ទៅលើ​ការ​ទស្សនា ហ្វូង​សត្វ​ប្រចៀវ

Leave Your Reply

*