ជាតិ

ដំណើរឆ្ពោះទៅទិវា​ ៨​ ឧសភា​ ឆ្នាំ២០១៨​ ដែលនឹងប្រព្រឹត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​

 

ភ្នំពេញ៖ នៅថ្ងៃពុធ​ ៧កើត​ ខែផល្គុន​ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១​ ត្រូវនឹងថ្ងៃទី​ ២១​ ខែកុម្ភៈ​ ឆ្នាំ២០១៨​នេះ​ គណៈកម្មការរៀបចំខួបទី ១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៨ ដែលមាន​ សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា​ ជាប្រធាន បានរៀបចំកិច្ចប្រជុំលើកទី១ ដើម្បី​ពិភាក្សាការងារ ណែនាំពីតួនាទី និងភារកិច្ចរបស់គណៈកម្មការ និងអនុគណៈកម្មការ​នីមួយៗ សម្រាប់អនុវត្តការងារឱ្យមានប្រសិទ្ធភាព។ កិច្ចប្រជុំនេះ​ ប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា​ ដោយមានការអញ្ជើញចូលរួមពី​ ថ្នាក់ដឹកនាំ​ សមាជិក​ សមាជិកា​ សរុបចំនួន​ ៥៣នាក់​៕ រាយការណ៍​ដោយ​៖(ភ្នំ​ព្រឹក​)ប្រចាំ​រាជធានី​ភ្នំ​ពេញ​

SHARE
RELATED POSTS
ពិធី​បើក​វគ្គ​ផ្សព្វផ្សាយ ស្ដីពី គោល​ការ​គ្រឹះ ​របស់​ចលនា​កាកបាទក្រហម – អឌ្ឍចន្ទ​ក្រហម ច្បាប់​មនុស្សជាតិ និង​កាកបាទក្រហមកម្ពុជា
បញ្ចុះបឋមសិលាសាងសង់អាគារថ្មីនៅស្រុកវើនសៃ
ទិវា​ជាតិ​បង្ការ ​និង​ពន្លត់អគ្គីភ័យ ​លើក​ទី៣

Leave Your Reply

*