ជាតិ

លោក ឌី រ័ត្ន​ខេ​ម​រុណ យក​អំណោយ​មនុស្ស​ធ​ម៍ ជូន​ស្ត្រី​អភព្វ​សំរាល​បានកូន​ភ្លោះ​ស្រី ០៣នាក់ ត្រូវ​ស្វាមី​រត់ចោល​ជួប​ជីវភាព​ខ្វះខាត​ក្នុង​គ្រួសារ រស់ក្នុង​ភូមិ​ក្បាល​ទំនប់ ២ សង្កាត់​បឹងទំពន់​ទី ២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ

ភ្នំពេញ៖ ស្រប​នឹង​ថ្ងៃទី ២១ ខែ កុ​ម្ភះ គឺជា​ថ្ងៃ​អបអរសាទរ ទិវា​ជាតិ សុខភាព មាតា និង ទារក នេ​ាះ នៅវេលា​ព្រឹក​ថ្ងៃ ពុធ ០៧ កើត ខែ ផល្គុន ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវ​និង​ថ្ងៃទី ២១ ខែ កុ​ម្ភះ ឆ្នាំ ២០១៨ អនុសាខា​កា​កក​បាទ​ក្រហម​កម្ពុជា ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរងខណ្ឌ និង ជា​ប្រធាន​អនុសាខា​កា​កក​បាទ​ក្រហម​ប្រចាំ​ខណ្ឌ បាន​ដឹកនាំ សមាជិក សមាជិកា សង្កាត់ ភូមិ  យក​អំណោយ​មនុស្សធម៌​របស់ សម្តេច​កិ​តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូន​ដល់​ស្ត្រី​មេម៉ាយ​ម្នាក់​ដែល​ទើបនឹង​ឆ្លងទន្លេ​បានកូន​ស្រី ០៣នាក់ កាលពី ២សប្តាហ៍​មុន ដែល​កំពុង​រស់នៅក្នុង​ភូមិ​ក្បាល​ទំនប់ ២ សង្កាត់​បឹងទំពុន​ទី ២ ខណ្ឌមានជ័យ ។

ស្ត្រី​ដែល​ជួប​ជីវភាព​ខ្វះខាត ខាងលើ​មានឈ្មោះ ធន់ ដា​ណែ​ត អាយុ ២៤ឆ្នាំ មុខរបរ ជា​អ្នករត់​តុ តាម​ភោជនីយដ្ឋាន នាពេល​រាត្រី ។ ស្ត្រី​អភព្វ​ដែល​ទើប​សំរាល​បានកូន​ភ្លោះ០៣នាក់​នោះបាន​អោយដឹងថា ប្តី របស់​នាង ជាជាង​ជួសជុល​កំ​ព្យូ​ទ័​រ អាយុ ២៧ឆ្នាំ បានរួម​រស់នៅ​ជាមួយ​នាង​ជាង ១ឆ្នាំ កន្លង​ទៅហើយ លុះ​ពេល​នាង​មាន​ផ្ទៃពោះ ៥ខែ គ្រូពេទ្យ​ប្រាប់ថា នាង​មានកូន​ភ្លោះ​ស្រី ០៣នាក់ ។ ក្រោយ​បាន​លឺថា ប្រពន្ធ​មានកូន​រហូតដល់​ទៅ ៣ បុរស​ជា​ប្តី​មិនដឹង​ជា​ក្នុង​ចិត្ត​គិត​អ្វី បានសម្រេច​ចាកចោល​ពី​ជីវិត​ប្រពន្ធ ទៅ​បាត់ស្រមោល​សូន្យឈឹង ទាំង​គ្មាន​ក្តី​នឹក​ស្រណោះ​អា​លោះ​អាល័យ​អាសូរ​ដល់​ប្រពន្ធ​អ្វី​បន្តិច​សោះ ពិសេស​គឺ​ដំណក់ឈាម​ទាំង ៣គ្រាប់​របស់គេ​នោះ ។

កូនស្រី​ទាំង ៣នាក់ ដែល​ចាប់កំណើត​ក្នុង​ថ្ងៃ​តែមួយ​ខាងលើ គឺ​កើត​នៅ​ថ្ងៃទី ៥ ខែ កុ​ម្ភះ ឆ្នាំ ២០១៨ វេលា​ម៉ោង​ជិត១២ រំលង​អា​ធ្រា​ត្រ នៅក្នុង​ផ្ទះ​របស់​ស្ត្រី​ជា​ម្តាយ​តែម្តង។ ដែល​ពួកគេ​កើតមុន២០ថ្ងៃ តាម​កាលកំណត់​របស់​ក្រុមគ្រូពេទ្យ​ដែល​បានបញ្ជាក់​ប្រាប់ ។ ក្នុងនោះដែរ ទារិកា​ទាំង ៣នាក់ ពុំ​ត្រូវបាន​ម្តាយ​ដាក់ឈ្មោះ​អោយនៅ​ឡើយ​ទេ ដោយ​ម្តាយ​ពុំទាន់​រក​នឹកឃើញ ថា​ដាក់ឈ្មោះ​អ្វី​អោយ​ពិតប្រាកដ ។

ឈ្លៀត​ក្នុងឱកាស​ខាងលើ​នេះដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរងខណ្ឌ និង ជា​ប្រធាន​អនុសាខា​ខណ្ឌ បានធ្វើការ​សំណេះសំណាល​សួរសុខទុក្ខ​ស្ត្រី​មេម៉ាយ​ខាងលើ និង បានធ្វើការ​ផ្តែផ្តាំ​ផ្ញើ​រដ​ល់​ស្ត្រី​ខាងលើ សូមកុំ​អោយ​នាង​គិត​ច្រើន ត្រូវ​សម្រាក​អោយបាន​ច្រើន និង​ហូបចុក​អោយបាន​ទៀងទាត់ ទើប​មាន​សុខភាព​ល្អ អាច​នៅ​មើលថែទាំ​ដល់​កូនស្រី​ទាំង ៣នាក់ បន្តទៅ​ពេលខាងមុខ​ទៀត ។ លោក​អភិបាលរង បន្ថែមថា ពួកគេ​ទាំង៣នាក់ បាន​បាត់បង់​ឪពុក​តាំងពី​មិនទាន់​ឃើញ​ពន្លឺ​ថ្ងៃ​ម្លេះ ហើយ​បច្ចុប្បន្ន​ពួកគេ​នៅសល់តែ​ម្តាយ​ប៉ុណ្ណោះ​ដែលជា​ក្តីសង្ឃឹម នៃ​ជីវិត ដូច្នេះហើយ​សូម​ស្ត្រី​ជា​ម្តាយ​កុំ​គិត​ច្រើន​ទៅលើ​អ្វីដែល​បាន​កន្លង​ហួស អ្វីដែល​ហួស​សូម​ចូល​គិតថា វា​បានរ​សាត់អណ្តែត​ទៅលើ​វេហា​អស់ហើយ​ទៅ​ចុះ ហើយ​អ្វីដែល​សំខាន់ គឺ​យើង​ត្រូវខិតខំ​ប្រឹងប្រែង​តស៊ូ​ជីវិត​ចាប់​ពេលបច្ចុប្បន្ន​នេះ តទៅ​អនាគត ទើប​ជីវិត​យើង​អាច​ជួប​ភាពប្រសើរ​បាន ។

លោក ឌី រ័ត្ន​ខេ​ម​រុណ បាន​ឲ្យ​ដឹងថា ថ្ងៃទី ២១ ខែ កុ​ម្ភះ គឺជា​ថ្ងៃ​អបអរសាទរ​ទិវា​ជាតិ សុខភាព មាតា​ទារក ដែលជា​ទិវា  ដើម្បី​លើកកម្ពស់​ស្ត្រី ក៏​ដូច​យកចិត្ត​ទុក​ខ្ពស់ ពី សំណាក់​សម្តេច​កិ​តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​គិតគូរ ចំពោះ​សុខភាព​មាតា ទារក និង កុមារ​នៅ​ទូទាំងប្រទេស​ផងដែរ ។

ទន្ទឹមនឹង​នោះដែរ លោក​ឌី រ័ត្ន​ខេ​ម​រុណ ប្រធាន​អនុសាខា ក៏បាន​អំពាវនាវ​ដល់​ស្ដ្រី​មាន​ផ្ទៃពោះ​ទាំងអស់ មេត្តា​ទៅពិនិត្យ​សុខភាព និង ពិគ្រោះ​យោបល់​ជាមួយ​គ្រូ​ពេទ្យឆ្មប​ជំនាញ នៅតាម​មណ្ឌល​សុខភាព ឬ មន្ទីរពេទ្យបង្អែក ដែល​នៅ​ជិះ​ផ្ទះ​របស់​លោកអ្នក តាម​កាលកំណត់ ដើម្បី​ទទួលយក​សេវា​បង្ការ ព្យាបាល​ឲ្យ​បាន​ទៀងទាត់ ​តាម​ការណែនាំ​របស់​គ្រូពេទ្យ ជំនាញ ជៀសវៀង​ការកើតមាន​នូវ​កត្តា​មិនល្អផ្សេងៗ ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព ឬ អាយុជីវិត​របស់​ម្តាយ និង ទារក​ជាដើម ។

ក្នុង​អំណោយ​ដែល​បាន​នាំយក​ចែកជូន​ស្ត្រី​មេម៉ាយ​ខាងលើ​រួមមាន ÷ អង្ករ២ប៉ាវ ទម្ងន់៣០គីឡូក្រាម , ទឹក​សុទ្ធ ២កេស​ធំ , ទឹក​សុទ្ធ ២យួរ , ទឹកស៊ីអ៊ីវ ២យួរ , មី ២កេស , ចាន ឆ្នាំង , ធុង​ទឹកកក,  បំពង់​ទឹក​ក្តៅ , មុង ភួយ ក្រមា , ចានដែក , ចានស្រាក់ បូករួម​ជាមួយ​សំ​ម្ភា​រះ​ផ្ទះបាយ​មួយចំនួន រួមជាមួយ​ថវិការ ២០ម៉ឺន​រៀល​ផងដែរ ៕ ដោយ ភ្នំព្រឹក

SHARE
RELATED POSTS
បូកសរុប​លទ្ធផល​ការងារ​បក្ស​ប្រចាំឆ្នាំ២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១៨ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង
ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងនៃគណៈអភិបាលខេត្តកែប
អបអរសាទរអធិការនគរបាលស្រុកមេមត់ ទទួលបានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ដែលប្រទានពីព្រះមហាក្សត្រកម្ពុជា ហើយបំពាក់ដោយផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី

Leave Your Reply

*