សេដ្ឋកិច្ច

មន្ត្រី​កាំកុងត្រូល​ខេត្តស្វាយរៀង ចុះ​ត្រួត​ពិ​នឹ​ត្យ​បន្លែ​ផ្លែឈើ និង​គ្រឿង​សមុទ្រ នៅ​ច្រករបៀង​កំពង់​ស្ពាន ក្រុង​បាវិត

ខេត្តស្វាយរៀង ៖ មន្ត្រី​កាំកុងត្រូល​ខេត្តស្វាយរៀង សហការ​ជាមួយ ទាហាន​ព្រំដែន​វរ:២ ឈរជើង​នៅ​ច្រករបៀង​កំំ​ពង់​ស្ពាន ស្ថិត​ក្នុងភូមិ បាវិត​កណ្តាល សង្កាត់ ក្រុង បាវិត ខេត្ត ស្វាយរៀង ដើម្បី​ចុះ​ត្រួតពិនិត្យ បន្លែ​ផ្លែឈើ​គ្រប់មុខ ដែល​នាំចូល​មកពី ប្រទេស​វៀតណាម និង​ស្វែង​រកសា​ធាតុគីមី ហាមឃាត់ ដាក់​លើ​បន្លែ​ផ្លែឈើ និង​ម្ហូបអាហារ ដែល​ក្រុម​អា​ជីករ ដឹក​យកមក​ចែកចាយ នៅតាម​ទីផ្សារ​នានា ក្នុង​ខេត្តស្វាយរៀង កម្មវិធី​នេះ នៅ​ឡើង​វេលា​ម៉ោង ៤ទៀបភ្លឺ រហូតដល់​ម៉ោង ៧ព្រឹក ថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១៨។

លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បាន​ឲ្យ​បន្តថា ការចុះ​ត្រួតពិនិត្យ​នាពេលនេះ គឺ​គោលបំណង ដើម្បី​ស្វែងរក​នូវ​សា​ធាតុគីមី ដែលមាន​ដាក់​លើ​បន្លែ​ផ្លែឈើ ម្ហូបអាហារ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ សុខភាព អ្នក​បរិភោគ ដែល​នាំចូល​មកពី​ប្រទេសជិតខាង។

លោក​បាន​បន្តថា ការចុះ​ត្រួត​ពិ​នឹ​ត្យ​ថ្ងៃនេះ ដូចជា​គ្រឿង​សមុទ្រ សាចក្រក សាច់​ប៉ា​តេ សរសៃ​គុយទាវ នំ​បញ្ចុក មីសួរ មី​និង​បន្លែ​ផ្លែឈើ​ជាច្រើន​មុខ​ទៀត តែ​លិ​ទ្ធិ​ផល​រក​ពុំ​ឃើញ សារធាតុ​គីមី​អ្វី​ទេ។

លោក​បាន​បន្ថែមទៀតថា ទោស​បី​ការចុះ​ត្រួត​ពិន​ត្យ​ម្ហូបអាហារ បន្លែ ផ្លែឈើ និង​គ្រឿងឧបភោគ​បរិភោគ​នេះ ពុំ​រកឃើញ​នូវ​សា​ធាតុគីមី​អី​ក៏ដោយ លោក​និង​សហការ​ជាមួយ មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ ឲ្យ​បាន​ញឹក​ញ​ប់​បន្តទៀត៕ ដោយ ៖ សោម​សុន​ឌី​ណេ

SHARE
RELATED POSTS
រយៈពេល៣ថ្ងៃ​ចូលឆ្នាំ ចិន វៀតណាម ភ្ញៀវទេសចរ​ណ៌​ជាតិ និង​អន្តរៈជាតិ នាំគ្នា​ទៅ​ទស្សនា​កម្សាន្ត ភាគច្រើន​នៅ​ខេត្ត​តា​យ​និ​ញ
អាង​កំពីងពួយ ជួយ​ដំណាំ​ស្រូវ ប្រជាកសិករ អាចធ្វើ​បាន ទាំង​រដូវប្រាំង និង​វស្សារ
ពលរដ្ឋ​កសិករ​ចំការ​ត្រសក់ ខូចចិត្ត​ព្រោះ​កសិផល​ខ្មែរ ហាក់ដូច​មិនសូវ​ត្រូវប៉ាន់

Leave Your Reply

*