សន្តិសុខ

កម្លាំង​អធិការដ្ឋាន នគរបាល​ស្រុក​ត្បូងឃ្មុំ ចុះ​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន មុខសញ្ញា​ចាស់​តាម​ដីការ

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​ថ្ងៃ៦កើត​ខែផល្គុន​ឆ្នាំរកា​ព-ស២៥៦១ ត្រូវ​និង​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ម៉ោង១៩.០០នាទី នៅ​ចំនុច​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កំលាំង​ជំនាញ នៃ​អធិការដ្ឋាន នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​សហការ​ជាមួយ កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលជ​ប់​បាន​អនុវត្ត​ដីកា​បង្គាប់ ឲ្យ​ចាប់ខ្លួន​លេខ៧០ ចុះ​ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ចេញ​ដោយ​លោកស្រី នូ ច​ន្ទ័​សុគន្ធា ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ ផល្លី សីហា ភេទ​ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ​មុ ខរ​បរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ស្លាបក្តោង​ឃុំ​ជប់​ស្រុក​ត្បូងឃ្មុំ​ខេត្ត​ត្បូងឃ្មុំ ហើយ​ជននេះ ត្រូវបាន​ជាប់ចោទ​ពីបទ​ប្រើប្រាស់ និង​រក្សាទុក​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១។

ប​ច្ចុ​ប្បុន្ន​ជននេះ ត្រូវបាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ត្បូងឃ្មុំ ដើម្បី​បំពេញបែបបទ​បញ្ជូនទៅ សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕ ដោយ ៖ សារឿន

SHARE
RELATED POSTS
ខឹងប្រពន្ធ ហាមមិនឲ្យដើរផឹកស៊ី ទាញកូនកន្ត្រៃចាក់ខ្លួនឯងកកឈាមស្លាប់ខណៈបញ្ជូនទៅពេទ្យបានពាក់កណ្តាលផ្លូវ
បុរសកំសត់ដែលមើលថែរម្តាយចាស់ជរា ទទួលអំណោយសប្បុរសធម៌ ពីលោក​ស្រី ណារា ឡេង
ឃាតកម្មអា(ក)សម្លាប់ នៅក្រុងសៀមរាប កំពុងបង្ករភ្ញាក់ផ្អើល

Leave Your Reply

*