ភ្នំពេញ:ស្ត្រីជាប្រពន្ធម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗក្រោយពីត្រូវបានបុរសជាប្ដីប្រើនូវអំពើហិង្សាវាយប្រពន្ធរហូតដល់ស្លាប់បាត់បង់ជីវិតរួចរត់គេចខ្លួនបាត់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរួមទាំងអាសមត្ថកិច្ច។

ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៣:៥០ នាទី រសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅខាងក្រោយផ្សារជម្ពូវ័ន ភូមិជម្ពូវ័ន ២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាស្ត្រីដែលស្លាប់បាត់បង់ជីវិតខាងលើមានឈ្មោះលី សុភាព ភេទស្រី អាយុ ៥៤ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះកើតហេតុខាងលើភូមិជម្ពូវ័ន ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ចំណែកឯជនបង្កជាប្ដីមានឈ្មោះសៀង សេត ភេទប្រុស អាយុ 59 ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ។

សមត្ថកិច្ចបានឲ្យដឹងទៀតថាចំពោះរឿងរ៉ាវដែលបណ្ដាលឲ្យបុរសជាប្ដីវាយសម្លាប់ប្រពន្ធខ្លួនឯងសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកមូលហេតុ។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថាជនបង្កជាប្ដីមានជំងឺសរសៃប្រសាទលេបថ្នាំរៀងរាល់ថ្ងៃ រហូតមកដល់ល្ងាចថ្ងៃកើតហេតុខាងលើបុរសជាប្ដីនិងប្រពន្ធបានទាស់ទែងគ្នារហូតឈានដល់ប្រើហិង្សាវាយទៅលើប្រពន្ធយ៉ាងដំណំបណ្ដាលឱ្យបែកក្បាលហូរឈាមនៅលើជាន់ឡៅតឿបង្កឲ្យមានការភ្ញាក់ផ្អើលឡើង ត្រូវបានប្រជាពលរដ្ឋរាយការណ៍ដល់សមត្ថកិច្ចចុះមកពិនិត្យនិងទាក់ទងទៅខាងរថយន្តសាម៉ុយក្រុមគ្រូពេទ្យ7 11 ចុះមកជួយសង្គ្រោះតែជាអកុសលក្រុមគ្រូពេទ្យបានបញ្ជាក់ថាជនរងគ្រោះបានផុតដង្ហើមមុនក្រុមគ្រូពេទ្យមកដល់ម៉្លេះ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនិងពិនិត្យធ្វើកោសលបច្ច័យរកមូលហេតុ រួចប្រគល់សព្វឲ្យកូនៗរៀបចំធ្វើបុណ្យតាមប្រពៃណី។
Discussion about this post