ខេត្តកំពង់ស្ពឺ៖ បើយោងតាមគណនីហ្វេកប៊ុក ឈ្មោះ (គង្គា លំអរ មង្គល) បានសរសេរបង្ហោះថា÷ ប្រយ័ត្ន អ្នកជិះផ្លូវជាតិលេខ៤ ប៉ូលីស ខេត្តកំពង់ស្ពឺផាកសាហាវ ណាស់ដឹងយើងប្រញ៉ាប់ ផាក 200$ ឱ្យយបាញ់ចូលកុងហើយ បន្លំមិនឱ្យវិក័យប័ត្រទៀត ហើយ ប៉ូលីស ឈ្មោះដូច ក្នុង ABA (Khem Sothearith )បានយកទូរស័ព្ទខ្ញុំលុបរូបចេញទៀត គ្រាន់តែខ្ញុំថតប្រាប់អ្នកផ្ទះថាប៉ូលីសចាប់។

នៅក្នុងហ្វេកប៊ុកឈ្មោះ (គង្គា លំអរ មង្គល) មានអ្នកចូលទៅខមិនជាច្រើន បានធ្វើការរិះគន់ និងអ្នកខ្លះ ប្រើពាក្យអសុរោះយ៉ាងច្រើន។ ដែលកន្លងមកគេធ្លាប់តែឃើញការផាកពិន័យនៅកន្លែង បង់លុយកាក់ មានវិក័យបត្រ័ត្រឹមត្រូវ ហើយសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍បានធ្វើការអប់រំទៅលើប្រជាពលរដ្ឋ ដែលធ្វើនឹងមិនអនុវត្តន៍តាមច្បាប់ចរាចរណ៍នោះ។ ធ្វើអប់រំ ណែលនាំ គោរពច្បាប់ចរាចរណ៍ ដែលបានកំណត់។ ប៉ុន្តែនៅខេត្តកំពង់ស្ពឺវិញបានកើតឡើងរឿងថ្មីគឺ ប្រជាពលរដ្ឋល្មើសច្បាប់ចរាចរណ៍ គឺបាញ់លុយតាមកុង ABAទៅវិញ។

ករណីនគរបាលចរាចរណ៍ប្រព្រឹត្តអំពើអំពើពុករលួយនេះ មិនមែនជារឿងថ្មីនោះទេ គឺកើតឡើងសឹងតែពេញប្រទេសទៅហើយ ក៏ព្រោះតែនគរបាលចរាចរណ៍យក ជំនាញដាក់គោលដៅជាអាជីពរកលុយទៅហើយ ដោយថ្នាក់បើកដៃ បានលុយចូលហោប៉ៅខ្លួនឯងច្រើន ចូលរដ្ឋតុចតួចបំផុត។

ក្រោយពីគណនីហ្វេកប៊ុក ខាងលើនេះផុសបានប្រមាណជាងកន្លះម៉ោង រួចមកលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺមានប្រសាស៍តាមបណ្តាញ តេឡេក្រាមថា÷ សូមអរគុណឯកឧត្តម លោកជំទាវ បងប្អូននៅក្នុងគ្រុបនេះ នៅពេលដែលលោកទទួលបានព័ត៌មាននេះភ្លាមៗដែរ។ លោកបានបញ្ជាទៅលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ ហើយភ្លាមៗនោះស្រាវជ្រាវឃើញ បុគ្គលរូបនោះភ្លាមៗដែរ។ ហើយមន្ត្រីដែលអនុវត្តន៍ខុសពីតួនាទីភារកិច្ច ឬក៏ខុសពីវិន័យនេះគឺលោកធ្វើការដកយកមកបញ្ឈរជើងហើយ ដើម្បីទទួលពិន័យទៅតាមកាលអនុវត្តន៍ដែលគាត់ប្រព្រឹត្តខុសផ្សេងៗនោះ៕ដោយ៖ ចៅចិត្ត
Discussion about this post