ជាតិ ផ្សេងៗ

ហាមប្រុសៗនៅ​កម្ពុជា ប្រើ​ថ្នាំ​មួយ​ប្រភេទ​នេះ​ដាច់ខាត ប្រយ័ត្ន​ខាន​ត​ពូជ

តាម​សេចក្ដីប្រកាស​មួយ​របស់​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញផ្សាយ​កាលពី​ថ្ងៃទី ១៩ ខែកុម្ភៈ នេះ​បាន​ឲ្យ​ដឹងថា ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ឈ្មោះ Good Man គ្មាន​ចុះបញ្ជី​កា និង​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ ដែល​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព អាយុជីវិត និង​នាំ​ឲ្យ​ខាតបង់​ប្រាក់កាស។

ក្រសួង​នឹង​ចាត់វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ក្រុមហ៊ុន ឬ ជន​ណា ដែល​នាំចូល និង​ចែកចាយ​ឱសថ​បំប៉ន​ផ្លូវភេទ Good Man ហើយ​ត្រូវ​បញ្ឈប់​ការលក់ ចែកចាយ និង​ប្រមូល​ឱសថ​បំប៉ន​ផ្លូវភេទ​ខាងលើ​ពី​ទីផ្សារ ជា​បន្ទាប់។

សេចក្ដីជូនដំណឹង​រប​ស់​ក្រសួងសុខាភិបាល បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​លក់​ឱកាស​បំប៉ន​ផ្លូវ​ភេទបុរស Good Man នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ក​ប៊ុ​ក ជា​រៀងរាល់ថ្ងៃ។ ឱសថ​នេះ មួយ​កំប៉ុង មាន ៦០ កាប់​ស៊ុ​ល ដែល​ផលិត​នៅ​សហរដ្ឋអាមេរិក៕

SHARE
RELATED POSTS
សន្និសិទ្ធកាសែតស្ដីពីសមិទ្ធិផលដែលរាជរដ្ឋាភិបាលបានកសាងកន្លងមក
សូម​កុំ​ឆ្ងល់​ !! បើ​បុរសណា​ផ្ដល់ភាព​កក់ក្ដៅ​សម្រាប់​នាងនោះ​ នាងមិនខ្លាច​និង​ឡើង​ខ្ទះខ្លាញ់​ទេ​…
ពិធី​ជួប​សំណេះសំណាល ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​មន្ទីរ​កសិក​ម្ម​រុក្ខា​ប្រ​ម៉ាញ់ និង នេសាទ​ខេត្តកំពង់ឆ្នាំង

Leave Your Reply

*