Home សេដ្ឋកិច្ច

រយៈពេល៣ថ្ងៃ​ចូលឆ្នាំ ចិន វៀតណាម ភ្ញៀវទេសចរ​ណ៌​ជាតិ និង​អន្តរៈជាតិ នាំគ្នា​ទៅ​ទស្សនា​កម្សាន្ត ភាគច្រើន​នៅ​ខេត្ត​តា​យ​និ​ញ

ខេត្តស្វាយរៀង ៖ រយៈពេល៣ថ្ងៃ​ចូលឆ្នាំ ​ចិ​ន វៀតណាម ដោយ​គឹ​ត​ចាប់ពី​ថ្ងៃទី១៦ រហូតដល់​ថ្ងៃទី១៨ មាន​ភ្ញៀវទេសចរ​ណ៌​ជាតិ និង​អន្តរៈជាតិ ចេញចូល​តាម​ច្រកទ្វា​អន្តរជាតិ​បាវិត និង​ច្រក​ទ្វេភាគី​នានា នៅក្នុង​ខេត្តស្វាយរៀង យ៉ាងច្រើន​កុះករ ហើយ​ភាគច្រើន​ប្រជាព​រដ្ឋ​យើង ទៅលេង​ខេត្ត​តា​យ​និ​ញ។

លោក វ៉ាន់ សា​រ៉ា​ត ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្វាយរៀង បានបញ្ជាក់​ប្រាប់ អ្នក​សា​ព័ត៌មាន​យើង នៅ​ព្រឹក​ថ្ងៃទី១៩ខែ​កុ​ម្ភះ​ឆ្នាំ២០១៨នេះ ថា ភ្ញៀវ​ជាតិ និង​អន្តរជាតិ ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត មាន​ភ្ញៀវ​ទេសចរណ៍​ខ្មែរ ចូល​សរុប មាន​ចំនួន ៦២៧ នាក់  ថយចុះ​ចំនួន ៨,៤៤៥ នាក់ ស្មើនឹង ៩៣.០៩% បើ​ធៀប​នឹង​ឆ្នាំ២០១៧ មាន​ចំនួន  ៩,០៧២ នាក់។ ភ្ញៀវទេសចរ​ខ្មែរ ចេញ​សរុប មាន​ចំនួន ១,០០៧  នាក់  ថយចុះ​ចំនួន ២,២៦៨ នាក់ ស្មើនឹង ៦៩.២៥% បើ​ធៀប​នឹង​ឆ្នាំ២០១៧ មាន​ចំនួន  ៣,២៧៥ នាក់។

លោក​បាន​បន្តទៀតថា​ចំណែក ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ភ្ញៀវ​ចូល​តាម​ច្រក​អន្តរជាតិ​បាវិត​នេះ សរុប​មាន​ចំនួន ៧,៦៧០ នាក់  កើន​ទ្បើង​ចំនួន ៦,៦៥៨ នាក់ ស្មើនឹង ៦៥៧.៩១ %បើ​ធៀប​នឹង​ឆ្នាំ២០១៧ មាន​ចំនួន ១,០១២  នាក់។ភ្ញៀវទេសចរ​បរទេស ចេញ​សរុប​មាន​ចំនួន ២០៥២ នាក់   កើន​ទ្បើង​ចំនួន  ៩២៥ នាក់ ស្មើនឹង ៨២.០៨%បើ​ធៀប​នឹង​ឆ្នាំ២០១៧ មាន​ចំនួន ១,១២៧ នាក់។

លោក​វ៉ាន់​សា​រ៉ា​ត​បាន​បន្តទៀតថា ភ្ញៀវ​ចូល​ទស្សនា​ រមណីយដ្ឋាន​នានា នៅក្នុង​ខេត្ត នៅ​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ ចិន-វៀតណាម​នេះ មានការ​កើនឡើង​ដោយ មាន​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា រមណីយដ្ឋាន​នានា មាន​ចំនួន​សរុប ១៧៩៩ នាក់ ស្រី ៩៨៦ នាក់  ក្នុងនោះ ជនបរទេស ៦៥ នាក់ ស្រី ៣១ នាក់  មានការ​កើនឡើង​ចំនួន ១៥២៤  នាក់ ស្មើនឹង ៥៥៤.១៨ % បើ​ធៀប​នឹង​ឆ្នាំ ២០១៧ មាន ២៧៥ នាក់ ។

លោក​វ៉ាន់​សា​រ៉ា​ត​បញ្ជាក់ថា៖ បានជា​ភ្ញៀវទេសចរ​ណ៌​ជាតិ និង​អន្តរៈជាតិ មក​ទស្សនា​កម្សាន្ត​ច្រើន នៅ​ប្រទេស​យើង ដោយសារ​រាជរដ្ឋាភិបាល​យើង មាន​សុខសន្តិភាព​ពេញលេញ អាច​ទទួលយកបាន៕ (ដោយ ៖ សោម​សុន​ឌី​ណេ​ស្វាយរៀង)

SHARE
RELATED POSTS
តើ​នគរបាល​ចរាច​ណ៍ មាន​សកម្មភាព​បែបណា​ខ្លះ ដើម្បី​លើកកម្ពស់​សុខ​សណ្តាប់ធ្នាប់ ក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន?
ប្រជាកសិករនៅក្នុងឃុំមេសរប្រចាន់កំពុងមានការត្អូញត្អែរពីរដំណាំស្រូវចុះថោក
ទើប​មកពី​ថៃ បាន​មួយថ្ងៃ បែ​ជា​ទៅ​ចងក សម្លាប់ខ្លួន ដោយ​ពុំ​ដឹង​មូលហេតុ

Leave Your Reply

*