Home សន្តិសុខ អចលនទ្រព្យ

លោក សេង កន ហៅ​លោក​ស្រូ​យ ចេះ​យក​តំបន់​ដី​ភ្មំ ជា​សម្ប​ត្តិ​ធម្មជាតិ ធ្វើជា​កម្ម​សិទ្ធ​ទៅ​កើត?

ខេត្តបាត់ដំបង ៖ បន្ទាប់​មាន ប្រតិកម្ម​ពី​ម្ចាស់​ដី បាន​យក​បន្លា​លួស និង​រថយន្ត​ទៅ​បិទផ្លូវ​ឡូរី និង​អះអាងថា ប៉ះពាល់​ទៅលើ​ដី​ជា​កម្មសិទ្ធិ​របស់ខ្លួន​ប្រមាណ១ហិកតា ក្នុង​តំបន់​អភិរក្ស ភ្នំ​បាណន់។ ម្ចាស់​ដី បាន​ប្រតិកម្ម​ចាស់ដៃ និង​បាន​ដាំ​បង្គោល ដាក់​បន្លា​លួស យក​រថយន្ត​បិទផ្លូវ​ឡូរី ធ្វើដំណើរ​ឆ្លងកាត់ ដោយ​អះអាងថា ក្រុមហ៊ុន​វិនិយោគ​តំបន់​ឡូរី​ទេសចរណ៍ របស់លោក សយ បូរ៉ា សាងសង់​ប៉ះពាល់​ដី​កម្ម​សិទ្ធ​ខ្លួន ។

ម្ចាស់​ដី​ម្នាក់នេះ​ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ សេង កន ហៅ​ស្រូ​យ បច្ចុប្បន្ន​រស់នៅក្នុង ភូមិ​សង្កាត់​ព្រែក​មហាទេព ក្រុង​និង​ខេត្តបាត់ដំបង ។ បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងដំណំ ទៅលើ​ក្រុមហ៊ុន​វិនិយោគ​ឡូរី​របស់លោក សយ បូរ៉ា​ដោយបាន​អះអាងថា ដៃគូ​វិនិយោគ​ខាងលើ​សាង សង់​ប៉ះពាល់​ដី​កម្ម​សិទ្ធ​របស់ខ្លួន​អស់​ចំនួន១ហិកតា ដែល​ខ្លួន​បាន​ទិញ​តាំងពី​ឆ្នាំ១៩៩៦ បាន​ចុះហត្ថលេខា​ពី​រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់  ។

បន្ទាប់ពី​បាន​ជជែក​គ្នា​ទាំង​គំ​រោល​នៅវេលា​ម៉ោង៩.៣០នាទី ថ្ងៃទី១៨កុ​ម្ភះ​នេះ​ឈ្មោះ​ស្រូ​យ​ដែល​លើកឡើងថា​ក្រុមហ៊ុន​វិនិយោគ​ឡូរី តំបន់​ទេសចរ​របស់ លោក សយ បូរ៉ា សាង់សង់​ប៉ះពាល់​ដី​កម្ម​សិទ្ធ​ដី​របស់ខ្លួន​បាន​ដាំ​បង្គោល​ហ៊ុំ​ព​ទ្ធ័​ដោយ​បន្លា​លួស​និង​បាន​យក​រថយន្ត​បិទផ្លូវ​យានជំនិះ​ឡូរី​ផ្អាក​មិនអោយ​ដំណើរ​ការបន្ត​ទៅបាន​នោះ ។

បន្ទាប់ពី​បញ្ហា​បានកើត​ឡើង មួយថ្ងៃ​បន្ទាប់មក ត្រូវបាន​លោក​អភិបាលស្រុក និង​លោក​អភិបាលរង​ខេត្ត កោះ​ភា​គ្គី​ទាំងពីរ ធ្វើការ​ស​ម្រ​ប់​សម្រួល​នៅ​សាលាស្រុក​បាណន់​តែម្តង ដោយ​ភា​គ្គី​ឡូរី​ ព្រម​បង់​ឲ្យ​ខាង​ភា​គ្គី​ម្ចាស់​ដី ចំនួន៣ពាន់$ ក្នុង​មួយឆ្នាំ និង​កិច្ចសន្យា១០ឆ្នាំ និយាយ​គ្នា​ម្តង ក្នុង​កិច្ច​ស​ម្រ​ប់​សម្រួល​គ្នា​នេះ បានចាប់ផ្តើម នៅវេលា​ម៉ោង៩,០០នាទី​ព្រឹក ថ្ងៃទី១៩ កុ​ម្ភះ ២០១។

បន្ទាប់ពី​កិច្ច​ចុះសម្រុង​គ្នា​មក ភា​គ្គី​ទាំងពី​បានទទួល​យល់ព្រម ក្នុង​ឯកសារ បុរស​ដែល​អះអាង​ជា​ម្ចាស់​ដី បាន​ដក​បង្គោល​ហ៊ុំ​ព​ទ្ធ័​បិទផ្លូវ ឲ្យ​ខាង​ភាគី​ក្រុមហ៊ុន​លោក សយ បូរ៉ា បន្តធ្វើ​អជីវ​កម្ម​តំបន់​ឡូរី​ទេសចរ​បន្តបាន នៅវេលា​ម៉ោង ១២,០០នាទី ថ្ងៃទី១៩ កុ​ម្ភះ   ។

លោក ជុំ ញ៉រ អភិបាលស្រុក​បាណន់​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី១៩ ខែ​កុ​ម្ភះ​នេះ លោក​បានអោយ​ភាគី​ទាំងពីរ មកជួប​ជុំគ្នា ដើ​ម្ប​ធ្វើ​ដ​ណោះ​ស្រាយ​រួមគ្នា​មួយ ដែលមាន​វត្តមាន របស់លោក​អភិបាលរង​ខេត្ត ទទួលបន្ទុក​ដោះស្រាយ​បញ្ហាដីធ្លី ខាង​រដ្ឋបាល​ព្រៃឈើ ក៍​ដូចជា​មន្ត្រី​ជំនាញ​រដ្ឋបាល​ដីធ្លី​ផងដែរ  ។

តំបន់​ឡូរី់​ទេសចរណ៍​ភ្នំ​បាណន់ បច្ចុប្បន្ន​បាន​បើក​ឲ្យ​ដំណើការ រត់​លើ​ផ្លូវដែក ទើប​សាងសង់​ថ្មី បានដាក់​អោយ​ដំណើរការ កាលពី​នៅ​ចុងខែ​ធ្នូ ឆ្នាំ២០១៧កន្លងមក មាន​ប្រវែង​ជិត៤គូ​ឡូ​ម៉ែត្រ ឋិត​នៅក្នុង​ភូមិ​អន្លុង​កោង ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង បើកទទួល​ភ្ញៀវ​ជិះ​លេង​កម្សាន្ត ដែលមាន​តម្លៃ​សំបុត្រ សម្រាប់​ភ្ញៀវ​ជាតិ១ម៉ឺន​រៀល និង​ភ្ញៀវ​អន្តរជាតិ ចំនួន៥ដុល្លា ដូច្នេះ​សូម​បងប្អូន មេត្តា​ជ្រាប​ជា​ពត៍​មាន  ៕ ដោយ-ឥ​ទ្ទិ​ពល

SHARE
RELATED POSTS
កងកម្លាំងមន្ត្រីយោធាក្លាយជាអ្នកការពារ គ្រឿងចក្រ​ឯកជន​ឈូសឆាយដីពលរដ្ឋយ៉ាង​​អនាធិបតេយ្យ​…(មានវីដេអូ)
សំណាងល្អ​ដែរ​ប៉ះ​ឡានធំ តែ​របួសស្រាល
គ្រោះថ្នាក់ចរាចរណ៌រវាងម៉ូតូនិងរថយន្តបណ្តាលឲ្យភាគីម៉ូតូសន្លប់ឈឹង.ក្រុងស្វាយរៀង

Leave Your Reply

*