ខេត្តព្រះសីហនុ៖ សាលាដំបូងខេត្តព្រះសីហនុ បានបន្តការអនុវត្តន៍ តាមសាលដីការមួយ ដែលបានកាត់ដោយកំបាំងមុខ ពីសាលាដំបូងខេត្ត ដល់កំពូលក៏កាត់កំបាំងមុខ ហើយថ្មីៗ នេះលោក ឡា ប៊ុនហួន អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ បានចេញលិខិតក្រើនរំលឹក ស្ដីពីការអនុវត្តដោយស្ម័គចិត្ត(លើកចុងក្រោយ) របស់លោកកាលពីថ្ងៃទី ៥ខែកញ្ញា ឆ្នាំ ២០២២ ថានឹងចុះអនុវត្ត នៅព្រឹកថ្ងៃទី៨ ខែនេះ ស្ថិតនៅតំបន់អូរខ្សាច់ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ លេខ ២៦៥៦ លជណ/២២ ជម្រាបជូនលោកស្រី ឡុច ទូច,កៅហួរ, យឹមមុំ, និង អេង វ៉ាន់។
ចំពោះរឿងនេះកន្លងមករដ្ឋបាលខេត្តព្រះសីហនុ ក៏ធ្លាប់បានចេញសេចក្ដីប្រកាសលេខ ០៤៩/២១ សជណ ចុះថ្ងៃទី ០៩ ខែកុម្ភ: ឆ្នាំ ២០២១ ជម្រាបជូន ឯកឧត្តមប្រធាន សាលាដំបូងខេត្តព្រះសីហនុ កម្មវត្ថុ៖ ករណីឈ្មោះ ឡុច ទូច និង អេង វ៉ាន់ ស្នើសុំកិច្ចអន្តរាគមន៍ផ្អាកការអនុវត្តដោយស្ម័គ្រចិត្ត នៅលើ
ទីតាំងដីអនុវត្តសាលដីការដ្ឋប្បវេណីលេខ ៤៥៨«ឆ» ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៤ របស់តុលាការកំពូល។
ពាក់ព័ន្ធនិងដីតំបន់សហគមន៍អូរខ្សាច់នេះ លោកស្រី ឡុច ទូច តំណាងប្រជាពលរដ្ឋសហគមន៍ប្រាប់អ្នកសារព័ត៌មានយើងនៅល្ងាចថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ ថា រឿងនេះសាលាដំបូងខេត្តព្រះសីហនុ បានកាត់ដោយកំបាំងមុខ សាលាឧទ្ធរណ៍ក៏កាត់យោងតាមសាលាដំបូងខេត្ត ដល់កំពូលក៏កាត់កំបាំងមុខដដែល។ លោកស្រីបន្តថា ប័ណ្ណប្រើប្រាស់ដីធ្លីភាគីម្ខាងគឺមិនប្រក្រតីនោះទេ ដោយទិញឆ្នាំ ១៩៩៥ ចេញប័ណ្ណឆ្នាំ ១៩៩៤ នេះលោកស្រីពិតជារងនៅភាពអយុត្តិធម៌ជាខ្លាំង ដោយមិនទាន់គិតដល់ប្ដឹងលោកស្រីដាក់គុក២លើកកន្លងមក។
លោកស្រីបានសំណូមពរដល់សម្ដេចតេជោ សម្ដេចពុកមេត្តាជួយអន្តរាគមន៍ មិនអាចឲ្យកូនចៅនិងពលរដ្ឋសហគមន៍អូរខ្សាច់ស្លាប់នោះទេ លោកស្រីនិងប្ដឹងបន្តរទៀត៕ ដោយ៖ VD7NEWS








Discussion about this post