ថ្ងៃ​អង្គារ, ខែ​មីនា 28, 2023
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
គ្មាន​លទ្ធផល
View All Result
VD7 News
គ្មាន​លទ្ធផល
View All Result
ទំព័រដើម ព័ត៌មានជាតិ

យុទ្ធនាការអន្ទាក់សូន្យ របស់ក្រសួងបរិស្ថាន នៅក្រុងបានលុង

ខេត្តរតនគិរី ៖ យុទ្ធនាការអន្ទាក់សូន្យត្រូវបានក្រសួងបរិស្ថានរៀបចំធ្វើនៅក្រុងបានលុង ខេត្តរតនគិរី នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ជាយុទ្ធនាការលើកទី៦ បន្ទាប់ពីខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី និងខេត្តកំពងធំ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារយុទ្ធនាការ ឯកឧត្តម ស៊ឹម សនឡៃ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ។

ថ្លែងនៅក្នុងយុទ្ធនាការ”អន្ទាក់សូន្យ” នេះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានសម្តែងនូវការគាំទ្រប្រត្តិបត្តិ យុទ្ធនាការនេះ និងប្តេជ្ញាទប់ស្កាត់ និងបង្រ្កាបការបរបាញ់ ជួញដូរសត្វព្រៃ តាមរយៈចូលរួមផ្សព្វផ្សាយ និងអប់រំ ជាសាធារណៈ អំពីផលប៉ះពាល់អវិជ្ជមាន នៃអន្ទាក់ចាប់សត្វព្រៃ ផលប៉ះពាល់នៃការបរិភោគសត្វព្រៃ ព្រមទាំងគ្រោះថ្នាក់កើតឡើងក្នុងអំឡុងពេលដាក់អន្ទាក់។ ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងធនធានធម្មជាតិ សត្វព្រៃ ព្រៃឈើ និងអត្ថប្រយោជន៍នៃការថែរក្សាសត្វព្រៃ ស្ដីពីតម្លៃមិនអាចកាត់ថ្លៃបាន។ ជម្រុញការអនុវត្តន៍ការងារការពារ និងអភិរក្ស ធនធានធម្មជាតិ ដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សហការជាមួយអង្គភាពពាក់ព័ន្ធ ជាពិសេស មន្ទីរបរិស្ថានខេត្តរតនគិរី ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន ចុះទប់ស្កាត់ និងបង្រ្កាបការបរបាញ់សត្វព្រៃ ការជួញដូរសត្វ និងសាច់សត្វព្រៃ ទៅតាមការចាំបាច់ និងភាពបន្ទាន់។ ហើយលើកទឹកចិត្តអង្គភាពមានសមត្ថកិច្ច ភាគីពាក់ព័ន្ធ និងដៃគូរសហការទាំងអស់ រួមគ្នាទប់ស្កាត់ការដាក់អន្ទាក់សត្វព្រៃ ដោយផ្តល់នូវជម្រើសថ្មីដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ។ ចូលរួមលើកស្ទួយវិស័យអេកូទេសចរណ៍ធម្មជាតិក្នុងតំបន់ ដែលជាប្រភពធនធាន ដែលមិនរីងស្ងួតក្នុងការស្វែងរកប្រាក់ចំណូលសម្រាប់សហគមន៍ អាចចូលរួចកាត់បន្ថយបទល្មើសធនធានធម្មជាតិផ្សេងៗ។

ថ្លែងនៅក្នុងយុទ្ធនាការនេះផងដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ និងអង្គការអភិរក្សទាំងអស់ ដែលធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយវិបត្តិអន្ទាក់បំផ្លាញសត្វព្រៃនេះ។ ឯកឧត្តមបានបន្តថា ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវតែដើរទន្ទឹមគ្នា ដើម្បីលុបបំបាត់ការដាក់អន្ទាក់ នៅក្នុងតំបន់ការពារធម្មជាតិ ទើបអាចផ្តល់ជម្រកសុវត្ថិភាពដល់សត្វព្រៃ។
ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានជំរុញឲ្យប្រជាពលរដ្ឋបញ្ឈប់ការបរបាញ់ ការដាក់អន្ទាក់ ជួញដូរ និងបរិភោគសត្វព្រៃ ពីព្រោះថា ការទទួលទានសត្វព្រៃ មិនធ្វើឲ្យសុខភាពមនុស្សប្រសើរឡើងនោះទេ សាច់សត្វព្រៃ និងផ្នែកផ្សេងៗនៃសត្វព្រៃ មិនគួរប្រើប្រាស់សម្រាប់ធ្វើជាឱសថនោះឡើយ ហើយការកើនឡើងនៃការប៉ះពាល់មនុស្សទៅសត្វបង្កើនហានិភ័យនៃការរីករាលដាលមេរោគ និងជំងឺផ្សេងៗ។

ឯកឧត្តម រដ្ឋលេខាធិការបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជា ឈប់ទិញ លក់ និងប្រើបរិភោគសត្វព្រៃ។ ត្រូវចូលរួមជាមួយក្រសួង និងដៃគូរ ដើម្បីលុបបំបាត់ បញ្ចប់វិបត្តិអន្ទាក់ ប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃ ក៏ដូចជាការពារសត្វព្រៃ និងធនធានធម្មជាតិ។

សូមបញ្ជាក់ថា រយៈពេល៥ឆ្នាំ (២០១៨-២០២២) មន្ទីរបរិស្ថានខេត្តរតនគិរីសម្រេចលទ្ធផលនៃការអនុវត្តច្បាប់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ការ
ពារធម្មជាតិ រួមាន ៖ ចុះល្បាតបានចំនួន ៦០១៥ លើក បង្គ្រាបបទល្មើសបាន ១,១២០ ករណី, បញ្ជូនសំណុំរឿងទៅតុលាការ ១០១ ករណី រឹបអូសរណាយន្តបាន ២៤៥គ្រឿង,ចាប់រថយន្ត២គ្រឿង,ចាប់គោយន្កន្ត្រៃ ៧គ្រឿង,ដោះអន្ទាក់បាន៣១៩៧ខ្សែ,ដោះអង្គប់ចាប់សត្វព្រៃបាន ១៧១អង្គប់,ដោះខ្សែលួសឆក់សត្វព្រៃបាន៣៣៤០ម៉ែត្រ,ក្បាលឆក់សត្វព្រៃបាន ១១គ្រឿងនិងមងសម្រាប់ទាក់សត្វព្រៃបាន ២៣ ត្បូង៕ ដោយ ភួង ផុន

ចែកចាយ235Tweet147

ទំនាក់ទំនងប្រកាស

អាជ្ញាធរខេត្តឆ្លើយតបនូវការលើកឡើងអំពីគុណភាពការ៉ូឡា និងផ្តល់លេខទូរសព្ទ័ឲ្យពលរដ្ឋសហការណ៍នឹងរាយការណ៍ខេត្តព្រះសីហនុ:ឆ្លើយតបនូវការលើការលើឡើងរបស់ប្រជាពលរដ្ឋ ទាក់ទងទៅនិងគុណភាព ការ៉ូឡា​ ថ្មក្រានិត​ សម្រាប់ការធ្វើដំណើរ​ដោយ​ថ្មើរជើង តាមផ្លូវទាំង៣៧ខ្សែរ ក្នុងក្រុងខេត្តព្រះសីហនុ តាមរយអង្គភាពសារព័ត៌មាន VD7news នាពេលកន្លងមកនេះ

ខែ​វិច្ឆិកា 30, 2022
ធ្វើ​ផ្លូវ​អត់​គុណ​ភាព​ បែកបាក់ម៉ត់រាប ដូចអត់អ្នកថែ ចង់ចាប់រាស្ត្រសង,អ្នកនៅក្បែរៗ ចុងក្រោយ​មានតែ…និយាយមិនចេញ​ !!

ធ្វើ​ផ្លូវ​អត់​គុណ​ភាព​ បែកបាក់ម៉ត់រាប ដូចអត់អ្នកថែ ចង់ចាប់រាស្ត្រសង,អ្នកនៅក្បែរៗ ចុងក្រោយ​មានតែ…និយាយមិនចេញ​ !!

ខែ​វិច្ឆិកា 27, 2022
មិនយល់ទេ! រឿងប្រជាពលរដ្ឋនិងរោងចក្រ ធ្វើលិខិតផ្តឹតមេដៃសុំអន្តរាគមន៍បើកផ្លូវចាស់ ជាមួយសួនឧស្សាហកម្មកំពង់សីលាទៅចៅហ្វាយខេត្ត មិនបានផ្លូវ បែរជាបានដីការកោះ របស់តុលាការ ទៅវិញ

មិនយល់ទេ! រឿងប្រជាពលរដ្ឋនិងរោងចក្រ ធ្វើលិខិតផ្តឹតមេដៃសុំអន្តរាគមន៍បើកផ្លូវចាស់ ជាមួយសួនឧស្សាហកម្មកំពង់សីលាទៅចៅហ្វាយខេត្ត មិនបានផ្លូវ បែរជាបានដីការកោះ របស់តុលាការ ទៅវិញ

ខែ​កញ្ញា 13, 2022
ព្រឹកនេះ​តុលាការបានបន្តការអនុវត្តន៍ សាលដីការដែលកាត់​ដោយ​កំបាំងមុខ​ ពី​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដល់​កំពូល​ក៏កាត់​កំបាំង​មុខ​

ព្រឹកនេះ​តុលាការបានបន្តការអនុវត្តន៍ សាលដីការដែលកាត់​ដោយ​កំបាំងមុខ​ ពី​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដល់​កំពូល​ក៏កាត់​កំបាំង​មុខ​

ខែ​កញ្ញា 8, 2022

Discussion about this post

Recommended

មុខសញ្ញាជួញដូរគ្រឿង ញៀន ម្នាក់ត្រូវបាននគរបាលខេត្តបញ្ជូន ទៅសាលាដំបូង នៅព្រឹកថ្ងៃទី១៥ ឧសភា

មុខសញ្ញាជួញដូរគ្រឿង ញៀន ម្នាក់ត្រូវបាននគរបាលខេត្តបញ្ជូន ទៅសាលាដំបូង នៅព្រឹកថ្ងៃទី១៥ ឧសភា

ខែ​ឧសភា 15, 2019
ពលរដ្ឋបោះបង់ចោលមិនទទួលទានសាចជ្រូកប្រមាណជាង៩០%ក្រោយពីមានជម្ងឺឆ្លងជ្រូកអាព្រិចមកនៅក្នុងខេត្តស្វាយរៀង

ពលរដ្ឋបោះបង់ចោលមិនទទួលទានសាចជ្រូកប្រមាណជាង៩០%ក្រោយពីមានជម្ងឺឆ្លងជ្រូកអាព្រិចមកនៅក្នុងខេត្តស្វាយរៀង

ខែ​កក្កដា 18, 2019

ចំណាត់ក្រុម

  • Uncategorized
  • កីឡា​
  • ចរាចរណ៍
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ
  • ព័ត៌មានជាតិ
  • ព័ត៌មាន​ដីធ្លី​
  • ព័ត៌មាន​ប្រចាំថ្ងៃ
  • ​ព័ត៌មានអន្តរជាតិ
  • មាតិការព័ត៌មាន
  • សង្គម​
  • សន្តិសុខ និង សង្គម
  • ​សេដ្ឋកិច្ច

Don't miss it

បុរស ដែលបាញ់សម្លាប់ ប្រពន្ធ ម្តាយក្មេក និងប្អូនថ្លៃ នៅខេត្តកំពង់ធំ ! នោះបានធ្វើអត្តឃាត បាញ់ស្លាប់ខ្លួនឯងនៅមុខផ្នូរជីដូនជីតាហើយ!!
Uncategorized

បុរស ដែលបាញ់សម្លាប់ ប្រពន្ធ ម្តាយក្មេក និងប្អូនថ្លៃ នៅខេត្តកំពង់ធំ ! នោះបានធ្វើអត្តឃាត បាញ់ស្លាប់ខ្លួនឯងនៅមុខផ្នូរជីដូនជីតាហើយ!!

ខែ​មីនា 28, 2023
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រៃវែង
Uncategorized

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រៃវែង

ខែ​មីនា 28, 2023
ដីព្រៃរបស់រដ្ឋក្បែរជើងភ្នំប្រាក់ ជាច្រើនរយហិកតា ត្រូវបានក្រុមឈ្មួញជនខិលខូច លួច ដាក់គ្រឿងចក្រឈូសឆាយរុករានទន្រ្ទានយកធ្វើជាកម្មសិទ្ធិ អាជ្ញាធរនិង មន្ត្រីជំនាញពាក់ព័ន្ធហាក់មិនអើពើសោះ
Uncategorized

ដីព្រៃរបស់រដ្ឋក្បែរជើងភ្នំប្រាក់ ជាច្រើនរយហិកតា ត្រូវបានក្រុមឈ្មួញជនខិលខូច លួច ដាក់គ្រឿងចក្រឈូសឆាយរុករានទន្រ្ទានយកធ្វើជាកម្មសិទ្ធិ អាជ្ញាធរនិង មន្ត្រីជំនាញពាក់ព័ន្ធហាក់មិនអើពើសោះ

ខែ​មីនា 27, 2023
ហាងកាហ្វេរ ឃាង ឃាង ក្រុងតាខ្មៅលួចបង្កប់ល្បែងជល់មាន់អនឡាញ ឆ្នោតឡូតូមានអាជ្ញាប័ណ្ណ ភ្នាល់ចាញ់ ឈ្នះរាប់លាន បានយ៉ាងរំភើយ
Uncategorized

ហាងកាហ្វេរ ឃាង ឃាង ក្រុងតាខ្មៅលួចបង្កប់ល្បែងជល់មាន់អនឡាញ ឆ្នោតឡូតូមានអាជ្ញាប័ណ្ណ ភ្នាល់ចាញ់ ឈ្នះរាប់លាន បានយ៉ាងរំភើយ

ខែ​មីនា 25, 2023
ពិធីប្រកាសតែងតាំងមន្ត្រីនាយប៉ុស្តិ៍ព្រៃស្រឡិត
Uncategorized

ពិធីប្រកាសតែងតាំងមន្ត្រីនាយប៉ុស្តិ៍ព្រៃស្រឡិត

ខែ​មីនា 24, 2023
ព្រៃស្រោង របស់រដ្ឋ និងដីព្រៃស្រល់ដាំ របស់ក្រុមហ៊ុនវូជីសាន្ត និងហូលីង ត្រូវបានគេយកគ្រឿងចក្រ លួចឈូសឆាយយ៉ាងស្រួល
Uncategorized

ព្រៃស្រោង របស់រដ្ឋ និងដីព្រៃស្រល់ដាំ របស់ក្រុមហ៊ុនវូជីសាន្ត និងហូលីង ត្រូវបានគេយកគ្រឿងចក្រ លួចឈូសឆាយយ៉ាងស្រួល

ខែ​មីនា 21, 2023

វីឌីសេវេនញ៉ូវ

អាសយដ្ឋានទីស្នាក់ការ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។
ទទួលបានអជ្ញាបណ្ណតាមប្រកាសក្រសួងលេខ ១៧៨.ប្រក

ទំនាក់ទំនងតាមរយៈ
- ទូរសព្ទ៖ 016 69 77 66 /077 681 455
- អ៊ីមែល៖ vd7newsdaily@gmail.com

Recent News

បុរស ដែលបាញ់សម្លាប់ ប្រពន្ធ ម្តាយក្មេក និងប្អូនថ្លៃ នៅខេត្តកំពង់ធំ ! នោះបានធ្វើអត្តឃាត បាញ់ស្លាប់ខ្លួនឯងនៅមុខផ្នូរជីដូនជីតាហើយ!!

បុរស ដែលបាញ់សម្លាប់ ប្រពន្ធ ម្តាយក្មេក និងប្អូនថ្លៃ នៅខេត្តកំពង់ធំ ! នោះបានធ្វើអត្តឃាត បាញ់ស្លាប់ខ្លួនឯងនៅមុខផ្នូរជីដូនជីតាហើយ!!

ខែ​មីនា 28, 2023
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រៃវែង

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តព្រៃវែង

ខែ​មីនា 28, 2023

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

គ្មាន​លទ្ធផល
View All Result
  • ព័ត៌មានជាតិ
  • ​ព័ត៌មានអន្តរជាតិ
  • សន្តិសុខ និង សង្គម
  • ចរាចរណ៍
  • ​សេដ្ឋកិច្ច
  • ដំណឹងអចលនទ្រព្យ
  • ផ្សេងៗ

រក្សាសិទ្ធគ្រប់យ៉ាង © 2019 VD7 News

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. ចូលប្រើ

Retrieve your password

Please enter your username or email address to reset your password.

ចូលប្រើ