





ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញមកបោះឆ្នោត នៅមណ្ឌលបោះឆ្នោត សាលាបឋមសិក្សាឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ បានចាប់ផ្ដើមដំណើរការចាប់ពីម៉ោង ៧ព្រឹកនេះហើយ ដោយមានគណបក្សនយោបាយចំនួន ០៦ បានចូលរួមប្រកួតប្រជែង ដោយដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់។
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថា ដំណើរការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ ក្នុងខេត្តរតនគិរី មាន ៥០មណ្ឌលបោះឆ្នោត ស្មើនឹង ២៨៧ការិយាល័យ ក្នុងខេត្តរតនគិរី។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ១០៩៤៨៤ ក្នុងនោះមានស្រីចំនួន ៥៤៧៨៤នាក់៕ ដោយ ភួង ផុន
Discussion about this post