ភ្នំពេញ ÷ ទីតាំងល្បែងស៊ីសង<ហ្គេមបាញ់ត្រី> ខុសច្បាប់ មួយកន្លែងនៅភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅតែបន្តបើកដំណើរការលេងបានយ៉ាងរំភើយ! បែរជាអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនចាត់វិធានការបង្ក្រាបឡើយ! ឬមួយអសមត្ថភាពទេដឹង!

ប្រភពពីពលរដ្ឋបានលើកឡើងថា÷ ទីតាំងល្បែងដុះស្លែខាងលើនេះបើកលេងបានរាប់ខែ រាប់ឆ្នាំ បានទៅដោយរលូន!ឬមួយម្ចាស់ទីតាំងមួយកន្លែងនេះបានផ្ដល់លាភសក្ការៈទៅឲ្យ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ជាថ្នូរដើម្បីមិនឲ្យចាត់វិធានការបង្រ្កាប! ដូច្នេះចឹងហើយបានទីតាំងមួយនេញហ៊ានបើកដំណើរការលេងបានទាំងថ្ងៃទាំងយប់ ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋរស់នៅជិតខាងឲ្យមានការព្រួយបារម្ភអំពីបញ្ហាអសន្តិសុខ និងបទល្មើសផ្សេងៗ(ពោលគឺ)ដូចជា គ្រឿងញៀននិង លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។
ដូច្នេះហើយប្រជាពលរដ្ឋបាននាំគ្នាធ្វើការសូមណុំពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មិនគួរមើលរំលងគួរតែចាត់កម្លាំងជំនាញចុះធ្វើការទប់ស្កាត់ដើម្បីធ្វើការបង្រ្កាប! ល្បែងសុីសង<ហ្គេមបាញ់ត្រី ខុសច្បាប់មួយកន្លែងកំពុងបើកលេងនៅក្នុងមូលដ្ឋានខាងលើនេះ ផងទាន ៕

Discussion about this post