ខេត្តព្រះសីហនុ៖ សារពីប្រជាពលរដ្ឋខេត្តព្រះសីហនុរស់នៅក្នុងក្រុមទី ២០ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។
តំណាងប្រជាពលរដ្ឋចំនួន ១៥៨ គ្រួសារ ស្នើសុំអន្តរាគមន៍ទៅឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីបង្កើតគណៈកម្មការចុះត្រួតពិនិត្យ និងចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិដីស្របច្បាប់ ដល់ពួកគាត់។
ក្រោយពីមានការយកចិត្តទុកដាក់ និងចាប់អារម្មណ៍អំពី ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមដីកាបញ្ជូនលេខ ៣៨៤ ខន/ ០២២ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ។
ក្រសួងសូមបញ្ជូនករណីនេះ ជូន ឯកឧត្តមអភិបាល ពិនិត្យជាសមត្ថកិច្ច។ អាស្រ័យហេតុនេះ សូម ឯកឧត្តមអភិបាល ជ្រាប និងចាត់ចែងតាមការគួរ។
រាល់ថ្ងៃគាត់កំពុងរង់ចាំការចុះអន្តរាគមន៍របស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ៕










Discussion about this post