ខេត្តរតនគិរី ៖ ឯកឧត្តម ញ៉ែម សំអឿន ប្រធានណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា
ខេត្តរតនគិរី បានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា មកពី(អតីតសមាជិកគណបក្សសង្រ្គោះជាតិCNRP បេក្ខជនឈរឈ្មោះបោះឆ្នោត និងសមាជិកគណភ្លេីងទៀន) សមាជិកគណបក្សហ៊្វុនស៊ីនប៉ិច និងសមាជិកគណបក្សខ្មែររួបរួមជាតិ សរុបចំនួន១២៦នាក់ ស្រី៦២នាក់ នៅឃុំល្បាំង១ និងឃុំល្បាំង២ (ក្នុងនោះមាន បេក្ខជន២រូបឈរឈ្មោះបោះឆ្នោត គឺលោកស្រី ភីម ស្រី លេខរៀងទី៦ និងលោក ឡយ សុភ លេខរៀងទី៧ មកពីគណបក្សភ្លេីងទៀន ) បន្ទាប់ពីពួកគាត់ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ហើយពួកគាត់បានដាក់ពាក្យស្នើសុំនាពេលកន្លងមក។ ហើយទើបបានធ្វើពិធីប្រកាសបញ្ចូលជាសមាជិកគណៈបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នេះ។





បើយោងតាមពាក្យស្នើសុំលាលែង និងពាក្យសុំចូលជាសមាជិកគណបក្ស របស់បេក្ខជនឈរឈ្មោះបោះឆ្នោត និងសមាជិកគណបក្សភ្លេីងទៀន បានបញ្ជាក់ថា មូលហេតុដែលពួកគាត់ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា គឺពួកគាត់អស់ជំនឿចំពោះមេដឹកនាំគណបក្សរបស់ខ្លួន។ ហើយពេញចិត្តចំពោះការដឹកនាំរបស់
គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគាត់មើលឃើញពីភាពដឹកនាំពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព សេរីភាព និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ហេីយបានរួមសុខរួមទុក្ខជាមួយប្រជាជន មិនបោះបង់ចោលប្រជាជន មិនរត់ចោលប្រជាជន។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស និងដោយមេីលឃេីញការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទេីបពួកគាត់សម្រេចចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយគ្មានការបង្ខិតបង្ខំពីសំណាក់អ្នកណាម្នាក់នោះទេ៕ ដោយ ភួង ផុន
Discussion about this post