ខេត្តព្រះវិហារ ÷ នៅថ្ងៃទី ០៥ .ខែឧសភា ឆ្នាំ ២០២២ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជាច្រើនឆ្នាំកន្លងមកហើយ មេឈ្មួញមុខដដែលៗ ដឹកឈើអារប្រភេទលេខ ២ ចេញពីស្រុកជ័យសែននិងស្រុករវៀង ក្នុងខេត្តព្រះវិហារ នៅតែមានសកម្មភាពគគ្រឹកគគ្រេងពុំមានថមថយសោះឡើយ ។
ជាមួយនឹងសកម្មភាពនេះនេះជាឋានប្រជាពលរដ្ឋបានចោទប្រកាន់ទៅលើសមត្ថកិច្ចនិងជំនាញចំៗថា ក្រុមសមត្ថកិច្ចទាំងនោះសុទ្ធតែជាមិត្តល្អរបស់មេឈ្មួញរកស៊ីឈើខុសច្បាប់ ។
តាមសេចក**ីរាយការណ៍បានឲ្យដឹងបន្តទៀតថា តាមពិតទៅគឺចេញពីស្រុកតែមួយគឺ ស្រុកជ័យសែន ដែលក្រុមឈ្មួញបំផុសបំផុលឱ្យប្រជាពលរដ្ឋចូលទៅអារច្រៀកនៅក្នុងតំបន់ព្រៃឡង់ រួចដឹកយកមកទម្លាក់នៅភូមិ ភ្ញាក់រលឹក ភូមិស្រែវាល ភូមិធ្មារ ភូមិច្រាច់ ក្នុងស្រុកជ័យសែន ខ្លះទៀតដឹកតាមគោយន្តកន្ត្រៃយកមកទម្លាក់នៅភូមិ ខ្វាំង ស្រុករវៀង រួចលើកឡើងរថយន្តសាំយ៉ុងកែច្នៃដឹកយកទៅលក់ឲ្យទេពូនានាក្នុងខេត្តកំពង់ធំ ខណៈដែលគណៈបញ្ជាការឯកភាពទាំង២ ស្រុកនេះអត់រវល់ទប់ស្កាត់និងបង្រ្កាបឡើយ ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា លោក ឃិត វណ្ណះ ប្រធានស្នាក់ការបរិស្ថានស្រែវាល អង្គុយចាំរាប់ក្បាលឡានដឹកឈើយកផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនខ្ចីធ្វើការបង្ក្រាបនោះទេ
។ប្រជាពលរដ្ឋបានលើកឡើងថា បទល្មើសព្រៃឈើដឹកចេញពីព្រៃឡង់ បើមានការទប់ស្កាត់ពីសមត្ថកិច្ចបរិស្ថានព្រៃឡង់ពិសេសស្នាក់ការបរិស្ថាន ភ្ញាក់រលឹក ស្នាក់ការបរិស្ថានស្រែវាល ដឹងស្នាក់ការបរិស្ថានពើកនោះ បទល្មើសព្រៃឈើមិនអាចកើតមាននោះទេ ។
គួរបញ្ជាក់ថា សព្វថ្ងៃនេះមានមេឈ្មួញរកស៊ីឈើខុសច្បាប់នោះស្វាយជាច្រើនដូចជា
១/- មេឈ្មួញឈ្មោះ ព្រហ្ម វុទ្ធី ( ហៅ ធីម្រេច ) ល្បីល្បាញរាប់ឆ្នាំមកហើយ
២/- ឈ្មោះ បញ្ញា
៣/- ឈ្មោះ ពន្លក
៤/- ឈ្មោះ ម៉េត មេឈ្មួញឈ្មោះ ម៉េតនេះកាលពីឆ្នាំទៅបើកឡានរបស់ខ្លួនបុកឡានអ្នកកាសែតម្តងមកហើយ
អភិបាលខេត្តបញ្ជាឲ្យតាមចាប់ខ្លួន ហើយឈ្មោះនេះបានរត់គេចខ្លួនបាត់យពេល ១ឆ្នាំ ឥឡូវមកវិញធ្វើសកម្មភាពដឹកឈើដដែល
៥/- ឈ្មោះ ខ្លា មេឈ្មួញឈ្មោះ ខ្លានេះ ទើបតែបើករថយន្តដឹកឈើរបស់ខ្លួនគាតរថយន្តអ្នកកាសែតថ្មីៗនេះ ដោយសមត្ថកិច្ចឃុបឃិតគ្នា រថយន្តដឹកឈើគាតរថយន្តអ្នកកាសែតគ្មានសំណងហើយថែមទាំងដោះលែងរថយន្តបង្ករួមទាំងឈើពេញឡានផងឲ្ររួចខ្លួនដោយគ្មានទោសពៃរ៍អ្វីឡើយ ។
មហាជនលើកឡើងថា សកម្មភាពនឹកឈើរបស់មេឈ្មួញទាំងនេះប្រព្រឹត្តទៅបានដោយសារតែគណៈបញ្ជាការឯកភាពស្រុកទាំង ២ ខេមលើជាអ្នកបណ្ដែតបណ្ដោយនិងមានអ្នកមានអំណាចពាក់ផ្កាយពាក់លោកខែកាងនៅពីក្រោយខ្នង ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ លោក រី ឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើជ័យសែនបានប្រាប់ឲ្យដឹងថា លោកមិនដែលឃើញគេដឹកឈើទេ ប៉ុន្តែលោកទទួលស្គាល់ថាឈ្មួញដឹកឈើខុសច្បាប់ឈ្មោះពន្លក ប៉ុន្មានថ្ងៃមុនលោកធ្លាប់ចាប់ដែរ ។
ចំណែកលោក ឃិត វណ្ណះ ប្រធានស្នាក់ការបរិស្ថានស្រែវាលបានឲ្យដឹងថា ឈ្មួញទាំងប៉ុន្មាននាក់ខាងលើមិនដែលបានចូលមកនឹកឈើស្រែវាលទេ ចំពោះឈ្មោះ ព្រហ្ម វុទ្ធី ហៅធី ម្រេច គឺជាឈ្មួញដឹកឈើខុសច្បាប់ខួបប្រាំងខួបវស្សាក៍លោកថាមិនដែលស្គាល់ឈ្មោះនេះដែរ ។
ករណីបទល្មើសព្រៃឈើនេះ ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ សំណូមពរទៅគណៈបញ្ជាការឯកភាពខេត្ត ជួយមានវិធានការចំពោះក្រុមឈ្មួញទាំងនេះផង៕





Discussion about this post