ភ្នំពេញ៖ ប្រជាពលរដ្ឋនៅតែមានការព្រួយបារម្ភពីបញ្ហាអសន្តិសុខទ្រព្យសម្បត្តិខណៈដែលចោរលួចចោរឆក់នៅតែមានសន្ទុះគួរឲ្យកត់សំគាល់ ពិសេសនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពអ្នកដែលរស់នៅសង្កាត់ខាងលើបានឲ្យសារព័ត៌មាន VD7NEWS ដឹងថា មានការឆក់សឹងតែរាល់ថ្ងៃ នៅពេលដែលកើតបញ្ហាម្ដងៗ សង្ឃឹមទៅលើសមត្ថកិច្ចហាក់មិនមានភាពកក់ក្ដៅនោះទេ។
ជាក់ស្ដែងកាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ មានជនសង្ស័យចំនួន២នាក់បានចូលលួចកាបូបលុយពីក្នុងរថយន្តអ្នកលក់ខោអាវនៅ ព្រំប្រទល់ភ្លើងឆេះរទេះ និងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្ភារៈដែលបាត់បង់ លុយជាង២លានរៀល អត្តសញ្ញាណប័ណ្ណ ២សន្លឹក កាតATM ១ ប័ណ្ណចាក់វាក់សាំង៤សន្លឹក និងសម្ភារៈមួយចំនួនទៀត។
បន្ទាប់ពីមានការបាត់បង់ទ្រព្យសម្បត្តិជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍នគរបាល ភ្លើងឆេះរទេះមេប៉ុស្តិ៍ថាមិនមែនទឹកដីរបស់លោកទេ ក៏បានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍ចោមចៅ២វិញ ពេលសួរនាំទៅប៉ុស្តិ៍ចោមចៅ២ លោកមេប៉ុស្តិ៍បានឲ្យជនរងគ្រោះទៅខាងកំបូលទៅវិញ។ ខណ:បញ្ហាខាងលើកើតឡើងនៅក្នុងទឹកដី(សង្កាត់ចោមចៅ២)។
សមត្ថកិច្ចប៉ុស្តិ៍ចោមចៅ២រហូតមកដល់ថ្ងៃទី ១៨ ខែកុម្ភៈនេះ នៅតែស្ងាត់ឈឹងនៅឡើយ។ ជនរងគ្រោះនៅតែរង់ចាំយ៉ាងអន្ទះសាទៅលើនិតិវិធីសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ២ ថានិងអាចស្វែងរកជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់ ក៏ដូចជាប្រមូលឯកសារអត្តសញ្ញាណមកវិញ៕
-ព័ត៌មានលម្អិតនិងផ្សាយនៅពេលក្រោយ៖




Discussion about this post