ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី២៤ខែមករាឆ្នាំ២០២២នេះ ក្នុងទឹកដីឃុំស្រែឈូក មួយរយៈនេះក្រុមឈ្មួញចាប់ផ្ដើមសំរុកដឹកឈើក្តា ឈើគ្រឿងផ្ទះកាត់មុខស្នាក់ការបរិស្ថានល្ហូតយ៉ាងគគ្រឹកគគ្រេង ចំណែកលោក អ៊ី លីន ប្រធានស្នាក់ការបរិស្ថានល្ហូត សម្ងំរាប់ក្បាលគោយន្តយកលុយ។

ករណីនេះត្រូវបានមហាជនដាក់ការសង្ស័យថា ជាការបើកដៃពី លោក ហាន សុខន ហៅថា ប្រធានការិយាល័យនាយកដែនជម្រកសត្វព្រៃកែវសីមា ដើម្បីឲ្យកូនចៅរកប្រាក់ចំណូលអោយខ្លួន។
ចំណែកក្រុមឈ្មួញទាំងនោះត្រូវបានប្រភពបង្ហើបប្រាប់ឈ្មោះថា ទី១.ឈ្មោះ យាយធាវ ទី២.ឈ្មោះ លោកបញ្ញា ទី៣.ឈ្មោះ លោកស្នា ទី៤.ឈ្មោះ យាយ មានជ័យ ទី៥.ឈ្មោះ លោកផល្លា ឈ្មួញឈើដែលមានឈ្មោះទាំងអស់នេះហើយ ជាប្រភពចំណូលរបស់ លោក ហាន សុខន ជាប្រធានការរិយាល័យនាយកដែនជម្រកសត្វព្រៃកែវសីមា តាមរយៈដាក់មនុស្សជំនិតឈ្មោះ អ៊ី លីន ឲ្យធ្វើប្រធានស្នាក់ការល្ហូត ដើម្បីប្រម៉ូលលុយឲ្យខ្លួនប្រចាំថ្ងៃខែ។
ជុំវិញករណីខាងលើនេះ ក្រុមអ្នកសារព័ត៌មានយើង មិនទាន់បានការបំភ្លឺណាមួយពីលោក ហាន សុខន បានទេ ដោយមិនមានលេខទូរស័ព្ទ។
បើទោះជាយ៉ាងណា ព័ត៌មាននេះ អង្គភាពព័ត៌មានយើងខ្ញុំ ចេញផ្សាយគឺជាសេចក្តីជូនដំណឹងយ៉ាងច្បាស់ ដល់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រោះកន្លងមកឯកឧត្តមបានប្រកាសយ៉ាងម៉ឺងម៉ាត់ការពារដែនជម្រកសត្វព្រៃមួយនេះ។ មួយវិញទៀត ក៏សូមជំរាបជូនដល់ លោក កែវ សុភគ៌ ប្រធានមន្ទីរ បរិស្ថានខេត្តមណ្ឌលគិរី សូមលោក មេតាដាក់អធិការកិច្ចចុះស្រាវជ្រាវចំពោះរឿងនេះផង ព្រោះវាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេចក្តីថ្លៃថ្នូរបស់លោក ក្នុងនាមលោកជាប្រធានមន្ទីបរិស្ថានខេត្តមណ្ឌគិរីនេះ៕ ដោត ភួង ផុន
Discussion about this post