ខេត្តកំពង់ចាម ៖ សង្វៀនជល់មាន់មួយកន្លែងរបស់ឈ្មោះ វ៉ាន់ បានប្តូរទីតាំងពីស្រុកកំពង់សៀម ទៅស្រុកស្ទឹងត្រង់វិញបាន៣ថ្ងៃហើយ តើសមត្ថកិច្ចមូលដ្ឋានជាពិសេសលោក អធិការនគរបាលស្រុកស្ទឹងត្រង់ដឹងដែរឬទេ?

បើតាមប្រភពព័ត៌មាន ដែលបានផ្តល់អោយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នេះ បានអោយដឹងថាសង្វៀនជល់មាន់របស់ឈ្មោះ វ៉ាន់ បានប្តូរទីតាំងទៅភូមិ ព្រៃបាក់ ឃុំទួលឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បាន៣ថ្ងៃហើយ បន្ទាប់ពីសង្វៀនជល់មាន់នេះ បានរុះរើមកពីភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ប្រភពដដែលបានបន្តទៀតថា ឈ្មោះ វ៉ាន់ រូបនេះ គឺតែងតែផ្លាស់ប្តូរទីតាំង ដើម្បីបង្វែងដានភ្នែកមហាជន ហើយបើកលេងយ៉ាងរលូន ស្ទើរដុះស្លែមកហើយ មិនដែលមានបញ្ហា ចំពោះការបង្ក្រាបពីណាក់សមត្ថកិច្ចម្ដងណាឡើយ។
ពាក់ព័ន្ធករណីខាងលើនេះ លោក អធិការនគរបាលស្រុកស្ទឹងត្រង់ អង្គភាពសារព័ត៌មានតែងតែរាយការណ៍ជូនតាមរយ: whatsapp ច្រើនដងមកហើយតែលោកបានត្រឹមចូលមើល ហើយមិនឆ្លើយតបអ្វីទាំងអស់។
បើទោះជាយ៉ាងណា មជ្ឈដ្ឋានមហាជន បានលើកឡើងថា បើលោក វ៉ាន មិនរត់ការទេ នោះមិនអាចប្រព្រិទ្ធទៅបានយ៉ាងរលូនដូច្នេះទេ។ ម្យ៉ាងទីតាំងថ្មីនេះ ស្ថិតនៅក្នុងភូមិព្រៃបាក់ ឃុំស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រង់ចំណុចចំការឫស្សី៕
Discussion about this post