ខេត្ពព្រះសីហនុ៖ ដីមួយកន្លែងជាង២ ហិចតា ស្ថិតនៅភូមិ២ ជាប់(អូរអារ៉េវ) សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលខេត្តបានចេញសេចក្តីសម្រេច ឲ្យការផ្អាកការសាងសង់ និងរុះរើសំណង់ តាំងពីខែគុម្ភៈឆ្នាំ២០២០ មករហូតមកដល់ពេលនេះ បានហាលងៀតជិត២ឆ្នាំហើយ ដែលពីរនាក់ប្តីប្រពន្ធ ឈ្មោះ គិតប៊ុន និង ឡឹកលក្ខិណា សេដ្ឋីស្រាបៀរនៅខេត្តព្រះសីហន បានចូលទៅកាន់កាប់ ទាំងបំពានច្បាប់និងសេចក្តីសម្រេចផ្សេងៗរបស់រដ្ឋ ដោយគេសំអាងលើ បណ័្ណស្លាបមាន់មួយ លេខA1-911 ឆ្នាំ១៩៩៣ ស្ថិតនៅភូមិ៣ (ឯនោះ) សង្កាត់លេខ១ ខណ្ឌ័មិត្តភាព ដែលទីស្តីការគណៈរដ្ឋមន្ត្រី បាននិរាករណ៍ ចោលអស់តាមលិខិតលេខ១០៣៩ សជណ .កស ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៩៩ ។
ក្រោយពីចូលទៅកាន់កាប់សាងសង់ឃ្លាំង ទាំងបំពាន់ច្បាប់យ៉ាងគឃ្លើនរួចមក នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ សេចក្តីសម្រេច ឲ្យការផ្អាកការសាងសង់ និងរុះរើសំណង់ ព្រមទាំងការ្យទាំងឡាយដែលបានសាងសង់ និងកំពុងសាងសង់ចេញពីទីតាំងដីបម្រុងរបស់រដ្ឋបាលខេត្ត និងដីដែលរដ្ឋបាលខេត្ត បានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលចុះហត្ថលេខា ដោយឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។
នេះបើតាមលិខិតលេខ ០៤៤/២០ ស.ជ.ណ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រះសីហនុ បានជម្រាបមក លោក គិត ប៊ុន និងលោកស្រី ឡឹក លក្ខិណា (ប្ដី/ប្រពន្ធ) មានអាសយដ្ឋាន ស្ថិតនៅក្រុមទី១៧ ភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ កម្មវត្ថុ ស្តីពីការផ្អាកការសាងសង់ និងរុះរើសំណង់ ព្រមទាំងការ្យទាំងឡាយដែលបានសាងសង់ និងកំពុងសាងសង់ចេញពីទីតាំងដីបម្រុងរបស់រដ្ឋបាលខេត្ត និងដីដែលរដ្ឋបាលខេត្ត បានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ ក្នុងករណី លោក និងលោកស្រី មិនអនុវត្តតាម រដ្ឋបាលខេត្ត នឹងចាត់វិធានការតាម នីតិវិធីច្បាប់ ដោយមិនទទួលខុសត្រូវរាល់ការខូចខាតអ្វីឡើយ។ អាស្រ័យហេតុនេះ សូមលោក និងលោកស្រី អនុវត្តតាម ខ្លឹមសារខាងលើក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
ក្រោយពីមានសេចក្តីជូនដំណឹងខាងលើហើយ ខេត្តមិនបានចុះអនុវត្តន៍ តាមការសម្រេចរបស់ខ្លួន បានក្លាយទៅជារឿងអាថកំបាំងទៅវិញ ដោយគ្មានអ្នកដឹងសូម្បីតែអ្នកនាំពាក្យរបស់សាលាខេត្តព្រះសីហនុ ក៏មិនហ៊ានឆ្លើយដែរ រឿងនេះកំពុងរងការរិះគន់ពីប្រជាពលរដ្ឋ និងមន្ត្រីក្រោមឳវ៉ាតាំងពីដើមឆ្នាំ ២០២០ រហូតដល់ ដើមឆ្នាំ២០២២នេះ៕ ដោយ: VD7









Discussion about this post