សន្តិសុខ

នាយឧត្តមសេនីយ៍ ខេង សុមេធ ហាមដាច់ខាតស្នងការនគរបាលខេត្តរតនៈគិរីទើបឡើងថ្មី កុំយកតួនាទីបុណ្យស័ក្តិបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន

ខេត្តរតនៈគិរី៖ ប្រសាសន៍នេះ អគ្គស្នងការរងនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ ខេង សុមេធ បានក្រើនរំលឹក ដល់លោកឧត្ដមសេនីយ៍ទោ យិន ចំណាន ក្នុងពិធីប្រកាសតែងតាំងស្នងការនគរបាលខេត្តរតនគិរីថ្មី នាព្រឹកថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំក្នុងបរិវេណស្នងការរដ្ឋាននគរបាលខេត្តរតនគិរី គ្រាដែលលោកឧត្ដមសេនីយ៍ទោ ងួន គឿន ដល់ពេលចូលនិវឌ្ឍន៍។

លោកនាយឧត្តមសេនីយ៍ ខេង សុមេធ បានថ្លែងថា ក្នុងនាមជាថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ ក្នុងខេត្តរតន:គិរី មិនត្រូវយកតួនាទីទៅបម្រើផលប្រយោជផ្ទាល់ខ្លួនឡើយ គឺត្រូវយកចិត្តទុកដាក់ដឹកនាំបញ្ជាមន្ត្រីក្រោមឱវាទ ទប់ស្កាត់រាល់បទល្មើសនានា ដែលកើតមាននៅក្នុងខេត្ត ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសបញ្ហាគ្រឿងញៀន ដែលបច្ចុប្បន្នរីករាលដាលដល់ទីជនបទ។ ក្រៅពីនេះ លោកនាយឧត្តមសេនីយ៍ បានស្នើឲ្យលោកស្នងការទើបឡើងកាន់ដំណែងថ្មីនេះ ត្រូវរៀបចំ តំឡើងឋានន្តរ:ស័ក្តិជូនដល់មន្ត្រីនគរបាល ឲ្យមានតម្លាភាព ទៅតាមរយៈពេល នៃអតីតភាពការងាររបស់មន្ត្រីម្នាក់ៗ។ លោកនាយឧត្តមសេនីយ៍បានបន្ថែមទៀតថា ចំពោះការអនុវត្តន៍សាលដីការតុលាការ ស្នងការដ្ឋាននគរបាលខេត្តរតន:គិរី ត្រូវសហការណ៍ជាមួយស្ថាប័នតុលាការ និងអយ្យការអមសាលាដំបូងខេត្ត រួមគ្នាដោះស្រាយឲ្យបានជោគជ័យប្រកបដោយសន្តិវិធី ហើយបើការអនុវត្តន៍នោះ ពុំមានប្រសិទ្ធភាព ត្រូវរាយការណ៍ជូនប្រធានគណ:បញ្ជាការឯកភាពខេត្ត ឲ្យជួយដោះស្រាយ ហើយក្នុងករណីថ្នាក់ខេត្តគ្មានលទ្ធភាព ត្រូវរាយការណ៍ជូនអគ្គស្នងការនគរបាលជាតិជាបន្ទាន់ មិនត្រូវប្រើអំពើហឹង្សាទៅលើប្រជាពលរដ្ឋឡើយ៕ ដោយ៖ ភួង ផុន 12.02.2019

 

SHARE
RELATED POSTS
ស្ងាត់ៗជនជាតិវៀតណាមដឹកគ្រឿងញៀនមកលក់នៅស្រុកខ្មែរជាងមួយតោន
នាំទៅចុះ​ អា​ឪពុក​ចុង​ចិត្ត​បាប​បែបនេះ​ !! ចាប់រំលោភកូនស្រីចុងបានសម្រេច
កុមារាដែលគួរអោយស្រលាញ់ពីរនាក់កំពុងតែធ្វើពិធីបុណ្យបូជា

Leave Your Reply

*