សន្តិសុខ

ពិធីប្រកាសតែងតំាង ស្នងការនគរបាលថ្មី ខេត្តកំពង់ឆ្នាំង ស្នងការនគរបាលចាស់ ត្រូវបានដាក់អោយចូលនិវត្តន៍

ខេត្តកំពង់ឆ្នាំង៖ ពិធីប្រកាសតែងតំាង ស្នងការនគរបាលថ្មី ខេត្តកំពង់ឆ្នាំង ស្នងការនគរបាលចាស់ ត្រូវបានដាក់អោយចូលនិវត្តន៍ ពិធីនេះបានប្រព្រឹត្តទៅថ្ងៃទី ១១ ខែគុម្ភះ ឆ្នាំ២០១៩ ក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួម ឯកឧត្តម នាយឧត្តសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ឯកឧត្តម​ ឈួរ ច័ន្ទឌឿន អភិបាលនៃគណះអភិបាលខេត្តកំពង់ឆ្នាំង លោកប្រធាន សាលាតំបូងខេត្ត អស់លោក លោកស្រី ប្រធានមន្ទីរស្ថាបន័ ក្រុងស្រុកទាំង៨ ចូលរួមផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន នៅក្នុងពិធីប្រកាសតែងតំាងថ្នាក់ដឹកនាំនគរបាលថ្មី នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងថ្ងៃនេះ បានមានប្រសាសន៍ដាស់តឿនដល់ស្នងការថ្មី ត្រូវពង្រឹងយន្តការធានាគ្រប់គ្រង កំលាំងគ្រប់គ្រងធនធានមនុស្ស និងវិសយ័សតិអារម្មណ៍ សន្តិសុខសណ្តាប់ធ្នាប់ នានាក្នុងសង្គម។ ឯកឧត្តម សន្តិបណ្ឌិត បានជម្រុញដល់ លោកស្នងការនគរបាលថ្មី ត្រូវយកចិត្តទុកដាក់ កសាងកំលាំង ធនធានមនុស្សការងារសន្តិសុខសណ្តាប់ធ្នាប់ ពិសេស ការគ្រប់គ្រងកំលាំងនិងសតិអារម្មណ៍ របស់មន្ត្រីនិងប្រជាពលរដ្ឋ និងត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ លើក្រុមជនអគតិមួយចំនួន ដែលនៅតែចិញ្ចឹមចិត្ត ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដោយឆន្ទៈរបស់ប្រជាពលរដ្ឋ។ ក្នុងនោះ ត្រូវត្រួតពនិត្យគោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៩ចំណុច ដោយទប់ស្កាត់បទល្មើសនានា អោយបានទាន់ពេលវេលា។
បញ្ចប់កម្មវិពិធី ឯកឧត្តម នាយឧត្តសេនីយ៍សន្តិបណ្ឌិត នេតសាវឿន បានធ្វើការប្រគល់លិខិតប្រកាសតែងតាំង និងត្រា ដល់លោកស្នងការនគរបាល ថ្មី។

ក្នុងនោះ ក៏មានការ ប្រគល់ ដំបងពិល៥០ដល់កំលាំងនគរបាលចរាចរ និងផ្តល់អាវ៥០ ​​ ដល់កំលាំងនគរបាលអត្តរាគមន៍និងម៉ូតូ១០គ្រឿង និងថវិការ៥លានរៀល ដល់ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងថវិកា៣លានរៀល ដល់ប្រតិបត្តិការសឹងខេត្តកំពងឆ្នាំង និងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចំនួន៣លាន រៀលន និងមានកម្មវិធីជប់លៀងនៅក្នុងស្នងការខេត្តកំពង់ឆ្នាំង៕

 

SHARE
RELATED POSTS
សៃវៀនជល់មាន់នៅស្រុកត្បូងកំពុងរស់ឡើងវិញហើយ
បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីឃាតកម្មជាង២០ថ្ងែមុននៅស្រុកមេសាង
ជនសង្ស័យប្រុសស្រីចំនួន ៨នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន(មានវីដេអូ)

Leave Your Reply

*