សន្តិសុខ

នេះបានហៅថាអភិបាលស្រុក ដែលបានដឹងពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន

ខេត្តតាកែវ៖ បន្ទាប់ពីទទួលបានពត៌មានតាមរយៈបណ្តាញសង្គមFacebook ប្រកាសរកជំនួយដើម្បីបន្តការព្យាបាលជម្ងឺរបស់ប្អូន ឌឿក សម្ផស្ស ហៅវូច រស់នៅភូមិជ្រោយពោន ឃុំ ក្រពុំឈូក ស្រុកកោះអណ្តែត ដែលមានជម្ងឺនឹងបានពិការអស់រយៈពេល៩ឆ្នាំមកហើយ ចំណែកឯក្រុមគ្រួសារក៏អស់លទ្ធភាពក្នុងការចំណាយលើការព្យាបាលប្អូន។ នៅវេលាម៉ោង ១១ព្រឹកថ្ងៃទី ១១ កុម្ភៈ ឆ្នាំ ២០១៩ លោកគិន ភក្តីអភិបាល នៃគណៈអភិបាលស្រុកកោះអណ្តែត ដែលទើបនឹងឡើងថ្មី រួមជាមួយសហការី លោកមេឃុំ ក្រុមប្រឹក្សាឃុំក្រពុំឈូក ស្មៀន មេភូមិ បានចុះទៅសួរសុខទុក្ខ ប្អូនម្នាក់ដល់លំនៅដ្ឋាន ហើយក៏បាននាំយកនូវអំណោយជា អង្ករ ចំនួន50kg មី ទឹកត្រី ទឹកស៊ីអ៊ីវ ស្ក អំបិល ប្រេងឆា ទឹកដោះគោខាប់ មុង ភួយ នឹងថវិកាចំនួន ៤០០,០០០៛ ជូនប្អូនផងដែរ។ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកោះអណ្តែត មានការសប្បាយរីករាយ យ៉ាងខ្លាំងចំពោះលោកអភិបាលស្រុកដែលទើបមកថ្មី ដែលលោកបានជួយដោះស្រាយរាល់ទុក្ខលំបាក របស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា៕ ដោយ៖បងខន

 

SHARE
RELATED POSTS
ការចាប់ខ្លូនអ្នកកាសែតឈ្មោះ ឆោម ស៊ីថា សង្ស័យថាជារឿងប្រឌិត
ថ្នាំញៀន២គីឡូក្រាម និងជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន នៅស្រុកសៀមប៉ាង
កម្លាំង​នគរបាល​ស្រុក​ស្វាយ​លើ ប្រគល់​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ឲ្យ​អង្គការ​កំចាត់មីន​កម្ពុ​ជា

Leave Your Reply

*