សន្តិសុខ

ត្រីងៀតបបែលចំនួន៦kgមានសារធាតុអាបូរ៉ាក់និងស្ពៃជូចំនួន៥.០៥kg មានសារធាតុ Sa Li cyLic ACid

ខេតស្វាយរៀង៖ លោក ផឹង និល ប្រធានសាខាកាំងកុងត្រូលបានថ្លែងថា៖ត្រីងៀតបបែលជាង៦kgមានសារធាតុអាបូរ៉ាក់និងស្ពៃជ្រក់ចំនួន ៥.០៥គីឡូក្រាម មានសារធាតុ SaLicylic Acid. ដែលហាមឃាត់ត្រូវបានមន្ត្រីកាំងកុងត្រូលរកឃើញបានដកហូតយកទៅកំទិចចោលដែលអាជីករតាំងលក់នៅវាលយន្តក្រុងស្វាយរៀង។
លោកបានថ្លែងបែបនេះនៅពេលលោកសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តចុះត្រួតពិនិត្យទំនិញនៅផ្សារវាលយន្តនិងកន្លែងស្តង់តាំងពិព័រណ៍របស់ថៃលក់ទំនិញនៅឆ្នេរទន្លេក្រុងស្វាយរៀងនៅព្រឹកថ្ងៃទី១១ខែកុម្ភៈឆ្នាំ ២០១៩នេះ។

លោកបានក៏បានបន្តថាសូមឲ្យបងប្អូនទាំងអ្នកលក់ទាំងអ្នកទិញត្រូវចេះពិនិត្យកាលបរិច្ឆេតឲ្យបានច្បាស់លាល់អំពីទំនិញហួសសុពលភាព ខូចគុណភាពលើចំនីអារហារបរិភោគ ដែលធ្វើអោយប៉ះពាល់សុខភាព និងបង្កជាក្តីបារម្ភយ៉ាងខ្លាំង ព្រោះចំណីអាហារ ខូចគុណភាព និងមានផ្ទុកសារធាតុគីមី បានក្លាយជាឃាតករបំផ្លាញសុខភាព និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ។

លោកបានថ្លែងថាសារធាតុបូរ៉ាក់ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយើងនៅពេលដែលយើងហូបទៅធ្វើឲ្យខូចក្រពះក្រលៀននិងរលាកបំពង់កជាដើមធ្វើឲ្យយើងរាករុះទាន់ដៃទាន់ជើង អាចស្លាប់បានដោយប្រការណាមួយរីឯជាតិ SaLicylic Acid. ដែលនៅក្នុងស្ពៃនោះជាសារធាតុជូរធ្វើអោយយើងរលាកបំពង់ករលាកក្រពះពោះវៀនដោយសារគេដាក់ទៅលើរបស់របរស្រស់ស្រស់ហើយឆាប់បានហូបភ្លាមភ្លាមវាធ្វើអោយប៉ះពាល់រាងកាយធ្វើឲ្យសុខភាពចុះខ្សោយដូចសារធាតុបូរ៉ាក់ដែរ។

លោកបានថ្លែងបន្តថា៖ការចុះពិនិត្យថ្ងៃនេះក្នុងគោលបំណងបង្កើនការទប់ស្កាត់ទំនិញហួសសុពលភាព ខូចគុណភាពលើចំនីអារហារបរិភោគ និងសារធាតុគីមីហាមឃាត់ដែលអាជីក៏តាំងលក់នៅផ្សារវាលយន្តក្រុងស្វាយរៀង ដើម្បីការពារសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋយើង
សូមបញ្ជាក់ថាចំពោះការធ្វើតេស្តនៅថ្ងៃនេះទៅលើគ្រឿងឧបភោគបរិភោគប្រមាណជាង ១៧គំរូហើយបានរកឃើញសារធាតុគីមី ពីគំរូក្រោយពីការចុះត្រួតពិនិត្យហើយមន្ត្រីក៏បានដកហូតទៅលើរបស់របរដែលមានសារធាតុគីមីនោះយកទៅកម្ទេចចោលភ្លាមភ្លាមផងដែរ។
លោកបន្តថា៖មន្រ្តីរបស់លោកចុះពិនិត្យជាប្រចាំ គឺពិនិត្យទៅកាលបរិច្ឆេទ លើសំបកវិចខ្ចប់ រួមទាំងពិនិត្យរកសារជាតិគីមីនៅលើបន្លែត្រីសាច់ ជាដើម ហើយប្រតិបត្តិការធ្វើតេស្តបឋមរកសារធាតុគីមីលើចំនីអាហារ គឺដើម្បីចូលរួមចំណែកទប់ស្កាត់ចរាចរណ៍ទំនិញដែលខូចគុណភាព និងមានសារធាតុគីមី និងរិតបន្តឹងនៃការនាំចូលផលិតផលម្ហូបអាហារពីប្រទេសជឹតខាងដែលមានសារធាតុគីមី៕ ដោយ៖ សោម សុនឌីណេ

 

SHARE
RELATED POSTS
អាជ្ញាធរខេត្តមណ្ឌលគិរី ប្រារព្វទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៤ និងលើកទី១៤នៅកម្ពុជា ក្រោមប្រធានបទ (ការចំណាកស្រុក និងបម្លាស់ទីរបស់ជនជាតិដើមភាគតិច)
ទឹកជំនន់ដែលហូរពីប្រទេសឡាវមកដល់ប្រទេសកម្ពុជាយើងហើយ…!!!
ពិតជា​សំណាង​មែន!! បុក​គ្នា​ឆេះ​ខ្ទេច អ្នកបើកបរ ត្រឹមតែ​រងរបួស​ស្រាល

Leave Your Reply

*