ចរាចរណ៍​

រថយន្តសណ្តោងបើកលឿនបុកម៉ូតូបើកបញ្ច្រាស់ទិសកិនស្លាប់ភ្លាមៗនៅលើផ្លូវជាតិលេខ៤

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈដែលជិះម៉ូតូម្នាក់ឯងហើយត្រូវបានរថយន្តសណ្តោងកន្ទុយបើកលឿនបុកកិនបញ្ច្រាស់ទិសគ្នាកាលពីវេលាម៉ោង០៥និង២០នាទីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នៅលើកំណាត់ផ្លូវជាតិលេខ៤ត្រង់ចន្លោះបង្គោលគីឡូ ម៉ែត្រលេខ៣២ទៅលេខ៣៣ ចំណុចភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសំរោងទងបាននិយាយអោយដឹងថានៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣B.៨៨៣៨ មានសណ្តោងរ៉ឺម៉ក(កន្ទុយ) ពាក់ស្លាកលេខ ព្រះសីហនុ 4A.១១៥០ អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅនោះទេក្រោយកើតហេតុ(ចុះរត់គេចខ្លួនបាត់ស្រមោល)បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ដែលគេថឹងថា បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅ ពីទិសខាងលិចទៅទិសខាងកើតលុះពេលធ្វើដំណើរ មកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូ ០១គ្រឿងម៉ាកហុងដាសេ១០០ផលិតនៅប្រទេស កូរ៉េ ពណ៌ក្រហម គ្មានពាក់ស្លាកលេខនោះទេ(ស៊េរីចាស់ទៅហើយ) អ្នកបើកបរម៉ូតូមានឈ្មោះ សាន វី ភេទប្រុស អាយុ៣២ឆ្នាំមុខរបរកសិករ រស់នៅភូមិក្រាំងស្ពឺ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែលបាន បើកបរបញ្រ្ចាសទិសគ្នាចំពីមុខពេញទំហឹង បណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។ក្រោយកើតហេតុនគរបាលជំនាញបានចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុ សពជនរងគ្រោះនគរបាល បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះរថយន្តខូចខាតកម្រិតស្រាលនោះទេ និងម៉ូតូខូចខាតកម្រិតធ្ងន់ ចំពោះវត្ថុតាងទាំង០២គ្រឿងត្រូវបាននគរបាលដឹក យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងរង់ចាំដោះស្រាយនៅពេលក្រោយ៕

 

SHARE
RELATED POSTS
សូមធ្វើការលំអិតព័ត៌មានដែលលោកអ៊ុំម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខណ្ឌមានជ័យ
បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនរ៉េដៃចង្កូតបុកគល់ឈើទាំងកម្រោល…….
ក្មេងស្រីម្នាក់អាយុទើបតែ ៦ឆ្នាំត្រីវរថយន្តកុងទីន័របុកហើយកិនស្លាប់យ៉ាងអាណោចអាធ័ម

Leave Your Reply

*