ចរាចរណ៍​

នារីរូបស្រស់ម្នាក់ស្រវឹងស្រា បើក​ទៅបុកគេ​ហើយ​បើករត់ចូលសាលាសង្កាត់ដង្កោតែម្តង…..

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នារីរូបស្រស់ម្នាក់ស្រវឹងស្រា បើករថយន្ដព្រូសមួយគ្រឿង ទៅបុកនឹងរថយន្ដព្រូសមួយគ្រឿងទៀត ពីក្រោយពេញទំហឹង រុញហោះឡើយលើសួនច្បារចែកទ្រូវផ្លូវ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់ ១ដើម រាបដល់ដី បណ្តាលឲ្យរងរបួសស្ត្រីម្នាក់ ឯរថយន្ដបង្កបើករត់មកចូលសាលាសង្កាត់ដង្កោ ត្រូវសមត្ថកិច្ចឃាត់បានតែម្តង។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ នឹង ១០ នាទីយប់ នៅថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ២១៧ ត្រង់ចំណុចកន្លែងផលិតស្រាបៀរកម្ពុជា សង្កាត់ដង្កោ ខណ្ឌដង្កោ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរូបស្រស់ម្នាក់ ស្រវឹងស្រាជោកជាំ បើករថយន្ដម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-2880 ទិសដៅពីត្បូងទៅជើង​ ក្នុងល្បឿនលឿមដូចហោះ ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលចង្កូតទៅបុកថយន្ដមួយគ្រឿងទៀត ម៉ាកព្រូស ពណ៌ស ដូចគ្នា ពាក់ស្លាកលេខភ្នំពេញ 2AS-6205 ជិះដោយប្រុសស្រី ៦នាក់ បើកនៅខាងមុខ ពីក្រោយ ពេញទំហឹង បណ្ដាលឲ្យរុញរថយន្ដរងគ្រោះហោះឡើយលើសួនច្បារចែកទ្រូងផ្លូវ ទៅបុកបង្គោលភ្លើងបំភ្លឺ​ផ្លូវបាក់ ១ដើម រាបដល់ដី និងបណ្ដាលឲ្យរងរបួសស្ត្រីម្នាក់ ត្រូវបានបញ្ជូនតាមរថយន្ត មិត្តភក្តិមួយគ្រឿងទៀត យកទៅសង្គ្រោះដោយខ្លួនឯង រីឯរថយន្ដរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កព្យាយាមបើករត់គេចមកដល់សាលាសង្កាត់ដង្កោ ត្រូវបានអ្នកឃើញហេតុការណ៍ និងកម្លាំងសមត្ថកិច្ចចាប់អ្នកបើកបរ និងរថយន្តតែម្តង។

ក្រោយកើតហេតុសមត្តកិច្ចមូលដ្ឋាន បានប្រគល់ខ្លួនអ្នកបើកបររថយន្តបង្ក ទៅឲ្យសមត្ថកិច្ចជំនាញ រួចធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរចារណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ដោយ៖ សូ សុខា

 

SHARE
RELATED POSTS
រថយន្តសណ្តោងបើកលឿនបុកម៉ូតូបើកបញ្ច្រាស់ទិសកិនស្លាប់ភ្លាមៗនៅលើផ្លូវជាតិលេខ៤
ស្រវឹងបើករថយន្តបុកគេហើយរត់តែស៊យត្រូវចាប់បានវិញ
យុវជនពីរនាក់ត្រូវស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម

Leave Your Reply

*