ចរាចរណ៍​

លឿនពេកជ្រុលទៅស្លាកសញ្ញាចរាចរណ៍រាបដល់ដី

ភ្នំពេញ៖ រថយន្តព្រូសមួយគ្រឿង បើកបោះពួយយ៉ាងលឿន រេចង្កូតឡើងលើសួនច្បារចែកទ្រូងផ្លូវ ជ្រុលទៅបុកស្លាកសញ្ញាបង្ហាញផ្លូវ បណ្តាលឲ្យបាក់មួយដើមរាបដល់ដី ចំណែករថយន្តបង្កខូចខាតខាងមុខយ៉ាងដំណំទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ៣០នាទីយប់ ថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខសាលាកសិកម្ម តាមបណ្តោយផ្លូវជាតិលេខ ៦អា ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ នឹង ៣០នាទីយប់ ថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ ស្ថិតនៅចំណុចមុខសាលាកសិកម្ម តាមបណ្តោយផ្លូវជាតិលេខ ៦អា ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តព្រូសមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AV-6017 ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ឡើងលើសួនច្បារចែកទ្រូងផ្លូវ ជ្រុលទៅបុកស្លាកសញ្ញាបង្ហាញផ្លូវ បណ្តាលអោយបាក់មួយដើមរាបដល់ដី ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលែងរួច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញខណ្ឌ បានចុះមកដល់ ធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ដោយ៖សូ សុខា

 

SHARE
RELATED POSTS
ដឹកមិនចេះប្រម៉ានរហូតទាល់តែបុកបង្គោលភ្លើងដាច់ខ្សែភ្លើងនឹងរងរបួសដល់បុរស់ម្នាក់ទៀត
គួរអោយអាណិតគូរសង្សារមួយគូនេះណាស់ត្រូវរថយន្តមិនស្គាល់ម៉ាក់មួយគ្រឿងបើកកៀរ
បុរសម្នាក់កំពុងបើកបរម៉ូតូបទឆ្វេងចូលចាក់សាំង ស្រាបតែរថយន្តមិនស្គាល់ម៉ាក បើកបរក្នុងល្បឿនលឿនបុកពីក្រោយទាំងកម្រោលបណ្តាលអោយស្លាបយ៉ាងអាណោចអាធម៌

Leave Your Reply

*