ចរាចរណ៍​

បុរសម្នាក់ជាអនិកជនអាមេរិក ម្នាក់ជិះម៉ូតូទៅបុកធុងបាំងបង្គោលភ្លើងខ្ទតចូលកង់រថយន្តស្លាប់ភ្លាមៗ

ភ្នំពេញ៖​ បុរសអនិជនខ្មែរអាមេរិចម្នាក់ជិះម៉ូតូប៉ះនិងធុងការ​ពារ​សុវត្ថិភាពដែលអាជ្ញាធរ​ រាជធានីភ្នំពេញដាក់បាំងបង្គោលភ្លើង​បណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តធន់ធំដឹកសរស​បេតុង​បង្គោលភ្លើងកិនជាប់ក្រោមកង់រថយន្តស្លាប់​យ៉ាងអាណោច​អធម៌  គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលា​ម៉ោង១២និង៥៥នាទីរសៀលថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០១៩​ នៅ​តាមបណ្ដោយផ្លូវណតព្រីត​ ភូមិទ្រង់មាន់​ ​សង្កាត់អូបែកក្អម​ ខណ្ឌសែនសុខ ។

សពជនរងគ្រោះមានឈ្មោះ​ សាន​ សុភ័ណ្ឌ​ ភេទប្រុសអាយុ​២៥ឆ្នាំ​ស្នាកនៅបុរីពិភពថ្មី​ ក្បែរវត្តសំរោងអណ្ដែត​ខណ្ឌសែន​សុខ​ ទើបមកពីអារិចបានជិត៣ខែ​ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុន​ពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿងម្នាក់​ឯង​ម៉ាក​CLICKI​ ពណ៌ទឹកក្រូចលាយខ្មៅ​ពាក់ស្លាកលេខភ្នំពេញ 1AJ-4320​ បើកបរដោយបុរសរងគ្រោះធ្វើដំណើរតាមបណ្ដោយផ្លូវ​ ណត​ព្រីង​ ទិសដៅពីជើង​ទៅត្បូង​ ដោយមិត្តភក្ភ្រ័គេម្នាក់ទៀតជិះម៉ូតូផ្សេង​ ខណៈមកដល់ចំណុចកើកហេតុ​ស្រាប់តែម៉ូតូជនរងគ្រោះជ្រុលទៅប៉ះនិងធុងដែលគេដាក់​បាំងបង្គោលភ្លើងដួល​ ហើយជនរងគ្រោះខ្ទាតចូលក្រោមកង់រថយន្ត​ បណ្ដាលឲ្យកិនជាប់អូសប្រហែលជិត១០០ម៉ែត្រស្លាប់យ៉ាងអាណោចអធម៌​ នៅកន្លែង ។​ ភ្លាមៗអ្នកបើកបរ​រថយន្តបង្កបានបើកទ្វារចុះរត់តែត្រូវបានប្រជាពលរដ្ឋដេញ​តាមចាប់បានប្រគល់អោយសមត្ថកិច្ច​ យកទៅធ្វើការសាកសួរនៅប៉ុស្តិ​ ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចចរាចរណ៍មូលដ្ឋាននិងជំនាញចុះមកដល់វាសវែងនិងធ្វើកំណត់ហេតុ​ ប្រគល់​សពជនរងគ្រោះឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាម​ប្រពៃណី​ ។ ចំណែករថយន្ត​បង្កនិងម៉ូតូសមត្ថកិច្ចយកទៅ​រក្សាទុកការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ​រង​ចាំដោះស្រាយនៅពេលក្រោយ​ ៕ ដោយ៖ សូ សុខា

 

SHARE
RELATED POSTS
គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្រុកព្រៃនប់
កង់បីឥណ្ឌាបុករថយន្តសាំយ៉ុងរបួសម្នាក់
រកបង​ប្អូន​មិនទាន់ឃើញ​..ឯណា​ប្រពន្ធ​កូន​ ឪពុក​ម្ដាយ​ នៅ​រតនគីរី​ (វីដេអូ​)

Leave Your Reply

*