សន្តិសុខ

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ជួបជុំ និងសំណេះសំណាលជាមួយបេក្ខជន បេក្ខនារី

កំពង់ចាម៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកុម្ភះ ឆ្នាំ២០១៩ នៅសាលប្រជុំតូចជាន់លើ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តបានប្រារព្ធពិធី ជួបជុំ និងសំណេះសំណាលជាមួយបេក្ខជន បេក្ខនារី ចំនួន ៣៦ នាក់ ស្រី០៧នាក់ ត្រៀមទៅរៀនវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈ នគរបាលរយៈពេល០៤ខែនៅសាលានគរបាលជាតិភូមិភាគ២ និងវគ្គបណ្តុៈបណ្តាលថ្នាក់បរិញ្ញាប័ត្រវិទ្យាសាស្ត្រនគរបាលជំនាន់ទី១០ រយៈពេល០៤ ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

បន្ទាប់មកលោកឧត្តមសេនីយ៍ស្នងការបាន មានមតិផ្តាំផ្ញើរដល់បេក្ខជន បេក្ខនារីត្រូវយកចិត្តទុកដាក់ប្រតិបត្តិ ដេកដើរ ឈរ អង្គុយ និងត្រូវមានទំនាក់ទំនងល្អ ខិតខំរៀនសូត្រ ត្រូវមានក្រមសីលធម៌ សុភាវធម៌ល្អ ទទួលយកនូវបទពិសោធន៍ល្អពីគ្រូបង្គោល និងមិត្តរួមអាជីព គោរវិន័យកងម្លាំងនគរបាលជាតិ ០០៦ ហ្វឹកហ្វឺនជំនាញ បច្ចេកទេស និងឯកទេសនីតិសាស្រ្តឱ្យបានល្អប្រសើរដើម្បីយកចំណេះដឹងទាំងនោះយកមកអនុវត្តន៍ជូនអង្គភាព៕ ដោយះ(សាយរិទ្ធី)

 

SHARE
RELATED POSTS
មន្ត្រីនគរបាលខេត្តមណ្ឌលគិរីជាង១០០នាក់បានទទួលការលើកទឹកចិត្តពីថ្នាក់ដឹកនាំ
បន្ទាប់ពី​ផ្ទុះ​ការតវ៉ាពីសំណាកមមន្ត្រី ប៉េអឹម​ខេត្តកំពង់ស្ពឺ ១២០ នាក់ ទទួលបាន​លុយ​ឧបត្ថម្ភ ការពារ​ការបោះឆ្នោត​តំណាងរាស្ត្រ​វិញហើយ លោកជូ សារុនស៊ីជិតដាច់
ពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ក្រោម​អធិបតីភាព​សម្តេច ចៅហ្វាវាំង គង់ សំអុល

Leave Your Reply

*