Uncategorized សន្តិសុខ

បុរសម្នាក់កំពុងដើរតាមផ្លូវត្រូវរថយន្តយីឌុប កិនស្លាប់ យ៉ាងអាណោចអាធ័ម​បំផុត​

ខេត្តសៀមរាប៖ ប្រភពពីមន្ត្រីប៉ុស្តិ៍រដ្ឋបាលសង្កាត់សៀមរាបបានរាយការណ៍ពីកន្លែងកើតហេតុថា មុននេះបន្តិចមានករណីគ្រោះថ្នាក់ចររាចរណ៍មួយ បានកើតឡើងនៅខាងលិចស្ពានក្រវ៉ាត់ក្រុង ជិតវត្តគង់ម៉ុច បណ្តាលអោយមនុស្សម្នាក់ស្លាប់យ៉ាងអាណោចអធមនិង រន្ធត់ខ្លាំងណាស់ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានធ្វើអោយមនុស្សម្នាក់ពុងដើរ តាមផ្លូវស្រាប់តែត្រូវរថយន្តធន់ធំ បើកបុកហើយកិន ខ្ទេច ពេញទំហឹង បណ្តាល ជនរងគ្រោះស្លាប់ភ្លាមៗយ៉ាងអណោចអធម ចំណែកឯអ្នកបើកបរ រថយន្តធុនធ្ងន់រត់គេចខ្លួន ពេលនេះសមត្ថកិច្ចកំពុងដេញតាមចាប់ ហេតុការណ៍នេះកើតនៅម៉ោងប្រមាណ ជាង ០៨និង៣០ នាទីយប់ ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៩ ។

ជនរងគ្រោះ មានឈ្មោះ ប៉ែន សានិល ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅ ខេត្តបាត់ដំបង បានមកស្នាក់នៅបន្ទប់ជួល ក្បែរផ្សារក្រោម សង្កាត់សាលាកំរើក ក្រុងសៀមរាប៕ ដោយ៖ ម៉េងហួត

 

SHARE
RELATED POSTS
មិនដឹងជានរកប៉ុន្មានជាន់ទេ?សូម្បីឪពុកបង្កើត ក៌ហ៊ានលើកដៃវ៉ៃដែរ
មុខសញ្ញាជួញដូរថ្នាំញៀន ដុះស្លែ ០២នាក់ត្រូវបានសមត្ថកិច្ចស្រុកគីរីវង់ចាប់ខ្លួន
មណ្ឌលសុខភាពសម្ភោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះជាគំនិតផ្ដួចផ្ដើមដោយសម្ដេចតេជោហ៊ុនសែន

Leave Your Reply

*