សេដ្ឋកិច្ច

ប្រជាកសិករនៅក្នុងឃុំមេសរប្រចាន់កំពុងមានការត្អូញត្អែរពីរដំណាំស្រូវចុះថោក

ខេត្តព្រៃវែង៖ ដំណាំស្រូវប្រាំងរបស់អ្នកស្រុកឃុំមេសរប្រចាន់ នៃស្រុកពារាំងខេត្តព្រៃវែង បច្ចុប្បន្នកំពុងលូតលាស់នៅលើផ្ទៃដីរាប់រយហិកតា តែប្រជាកសិករបានសម្តែងនូវការបារម្ភពីការខ្វះខាតទឹក ខណៈទឹកបឹងបានចាប់ផ្តើមគោកស្ងួតចាបណ្តើរ និងមួយទៀតគឺបញ្ហាតម្លៃស្រូវចុះថោកតែម្តង។
ដោយបានទទួលដំណឹងពីរប្រជាកសិករនៅក្នុងឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះក្រុមការងាររបស់អង្គភាពសារព័ត៌មានVD7NEWS ក៏បានចុះទៅដល់ឃុំខាងលើផ្ទាល់តែម្តង។

ប្រជាកសិករដែរបង្កបង្កើនផលដំណាំស្រូវនៅចំណុចជាប់បឹងត្រាំងបានប្រាប់ VD7NEWS ថា ពួកគាត់បង្កបង្កើនផលស្រូវប្រាំងនេះទាំងប្រថុយប្រថាន ដោយមិនសូវពឹងផ្អែកទឹកបឹងត្រាំងនោះទេ ពីព្រោះទឹកបឹងនេះឆាប់រីងណាស់ ហើយបើមិនទាន់រីងក៏ត្រូវចំណាយទុយោវែងពី២០០ ទៅ៣០០ម៉ែត្រទើបដល់ប្រភពទឹក ហើយកសិករខ្លះក៏ត្រូវចំណាយលុយជាច្រើនសម្រាប់បុកអណ្តូងខ្យល់ដើម្បីបានទឹកដាក់ស្រូវ។

ពួកគាត់ថា បើទោះដឹងថាមិនសូវចំណេញ ឫខាតក៏ដោយ ក៏មានពលរដ្ឋខ្លះនៅតែធ្វើ ហើយអ្នកខ្លះក៏ទុកចោលដែរ ប៉ុន្តែបើមានប្រឡាយធារាសាស្រ្តក៏សង្ឃឹមបង្កបង្កើនផលស្រូវប្រាំងបាន ខណៈតម្លៃចុះថោកក៏ពួកគាត់ធ្វើម៉ាហូបតាមសភាពទីផ្សារ។

ជាមួយគ្នានេះ ពួកគាត់សំណូមពរដល់ជំនាញពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរជួយធ្វើប្រឡាយឲ្យកសិករផង បើសិនធ្វើហើយ ត្រូវសិក្សាឲ្យច្បាស់នៃប្រភពកសិករចង់បាន ចំណែកតម្លៃស្រូវក៏ចឹងដែរ ធ្វើយ៉ាងណារកទីផ្សារជូនកសិករឲ្យបានល្អ កុំនៅពេលបានផលស្រូវហើយ តម្លៃចុះថោក ដែលជាបញ្ហារបស់ប្រជាកសិករ។

ពាក់ព័ន្ធរឿងតម្លៃស្រូវនេះ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង យើងមិនអាចសុំការបំភ្លឺបានទេ, តែយ៉ាងណាក៏ដោយ លោក ជុំ សុភី ប្រធានមន្ទីរធនធានទឹកខេត្តព្រៃវែងបានឲ្យ VD7NEWS ដឹងថា ទីតាំងចំណុចបឹងត្រាំងនេះ ខាងមន្ទីរបានស្នើរទៅក្រស្រួងដើម្បីកាយប្រឡាយជូនកសិករសម្រាប់មានទឹកធ្វើស្រូវប្រាំងហើយ ហើយខាងក្រសួងក៏ទទួលយកផងដែរ ប៉ុន្តែកញ្ចប់ថវិការមិនទាន់ធ្លាប់មក៕ ដោយ៖សូ សុខា

 

SHARE
RELATED POSTS
រយៈពេល៣ថ្ងៃ​ចូលឆ្នាំ ចិន វៀតណាម ភ្ញៀវទេសចរ​ណ៌​ជាតិ និង​អន្តរៈជាតិ នាំគ្នា​ទៅ​ទស្សនា​កម្សាន្ត ភាគច្រើន​នៅ​ខេត្ត​តា​យ​និ​ញ
មន្ត្រី​កាំកុងត្រូល​ខេត្តស្វាយរៀង ចុះ​ត្រួត​ពិ​នឹ​ត្យ​បន្លែ​ផ្លែឈើ និង​គ្រឿង​សមុទ្រ នៅ​ច្រករបៀង​កំពង់​ស្ពាន ក្រុង​បាវិត
រឿង​អ្នកលក់ និង​អ្នកទិញ អោយ​អតិថិជន​អស់​កង្វល់ មន្ទីរ​ឧស្សាហកម្ម សិប្បកម្ម​ខេត្តកំពង់ឆ្នាំង បានដាក់​ជញ្ជីង​យុត្តិធម៌ នៅ​ផ្សារលើ

Leave Your Reply

*